- 2017-07-19 02:20:16
- ភាពយន្ត
អេមហ្មង! វី យ៉ារ៉ូ ប៉ះ សុខ សោម៉ាវត្តី លើកដំបូង ហើយធ្វើតួឯកទៀត
- 2017-07-19 02:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមហ្មង! វី យ៉ារ៉ូ ប៉ះ សុខ សោម៉ាវត្តី លើកដំបូង ហើយធ្វើតួឯកទៀត
ចន្លោះមិនឃើញ
តារាសម្ដែងវី យ៉ារ៉ូ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងតែសម្ដែងភាពយន្តមួយជាមួយអ្នកនាង សុខ សោម៉ាវត្តី ដែលជំនួបនេះគឺជាលើកដំបូងរបស់ខ្លួនក្នុងអាជីពសិល្បៈ អ្វីដែលពិសេសនោះតារាសម្ដែងរូបនេះបានថែមទាំងគ្រងតំណែងតួឯកទៀតផង។
យ៉ារ៉ូ បានឲ្យដឹងថា រឿងដែលលោកកំពុងតែថតនោះមានចំណងជើងថា រឿង" ដាណេ និង កាហ្វេឡាតេ" ដែលភាពយន្តមួយបែបកំប្លែងៗ និង ស្នេហារ៉មែនទិច។ ក្នុងសាច់រឿងលោកជាតួអង្គបុរសសង្ហា ហើយមានកែវកាហ្វេវេទន្តមួយដែលមនុស្សភាគច្រើនចូលចិត្ត ចំណែកតួឯកស្រី អ្នកសុខ សោម៉ាវត្តី មិនចូលចិត្តខ្លួនឡើយ ហើយកាច់កុងជាមួយគ្នារហូតដល់ចប់តែម្ដង។
ពិធីករបានសម្តីរូបនេះ សូមមិនលម្អិតសាច់រឿងទាំងមូលឡើយ ព្រោះខ្លាចប៉ះពាល់ដល់ក្រុមហ៊ុនផលិត តែលោកបានបញ្ជាក់ប្រាប់ថា រឿងមួយនេះមានភាពទាក់ទាញខ្លាំង។ ជាងនេះទៅទៀតក្រុមផលិតសុទ្ធតែមានក្រុមអ្នកជំនាញមកពីបរទេស ដូចនេះលោកសង្ឃឹមថាក្រោយចាក់បញ្ចាំងនឹងទទួលបានការគាំទ្រច្រើនជាក់ជាមិនខាន។
ងាកមកអារម្មណ៍ការសម្ដែងជាលើកដំបូងជាមួយ អ្នកនាងសុខ សោម៉ាវត្តី វិញ យ៉ារ៉ូ និយាយថា ខ្លួនទទួលបានបទពិសោធន៍ច្រើន។ លោកលើកឡើងថា ដោយសារតែ សុខ សោម៉ាវត្តី ជាតារាជើងចាស់ ដឹងពីការសម្ដែងច្រើន តារាស្រីរូបនេះតែងតែណែនាំពីចំណុចខ្វះលោកជាច្រើន ហើយពិតជាសប្បាយចិត្តនៅពេលដែលបានសម្ដែងជាមួយគ្នាបែបនេះ។ បច្ចុប្បន្នភាពយន្តខាងលើបានដំណើរការថតជាង៣០%ហើយ គ្រោងចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងអំឡុងខែ កញ្ញា ឬ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ។
ចាប់តាំងពីបោះជំហានចូលសិល្បៈក្នុងអំឡុងឆ្នាំ២០១១មក វី យ៉ារ៉ូ បានសម្ដែងភាពយន្តបាន៦ រឿងមកហើយ ក្នុងមានរឿង"ស្នេហ៍៩", រឿង"កោះយើងក្រមុំសើច", រឿង"ម្ដាយក្មេករើសកូនប្រសា", រឿង"មន្តស្នេហ៍ប្រធានថ្នាក់តូច", និង រឿង"ស្រទន់មន្តស្នេហ៍" ដែលត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN។ ក្នុងចំណោមភាពយន្តដែលលោកបានថតដូចបានរៀបរាប់មកនេះ យ៉ារ៉ូ មិនធ្លាប់សម្ដែងតួឯកទេ គឺទើបតែរឿង" ដាណេ និង កាហ្វេឡាតេ"នេះប៉ុណ្ណោះ៕