• 2017-07-19 03:40:27
  • ព័ត៌មាន

៨​សន្លឹកនេះអាច​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​របស់ ​បវរកញ្ញា​ពិភពលោក ​ទៅ​កាន់​កុមារ​កម្ពុជា

  • 2017-07-19 03:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​កញ្ញា Angela Bonilla ដែល​បាន​​គ្រង​តំណែង​ Miss Global 2016 បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កុមារ​កំព្រា​នៅ​​អង្គការ​ Sunrise ក្រុងតាខ្មៅ ខេត្ត​កណ្ដាល។

នេះ​មិន​មែន​លើក​ទី​១​សម្រាប់​កញ្ញា​ឯក​ពិភព​លោក​​រូប​នេះ​បង្ហាញក្តីស្រលាញ់​ចំពោះ​កុមារ​កម្ពុជា​ទេ ថ្មីៗ​នេះ​នាង​ក៏​បាន​ចុះ​ទៅ​ចែក​អំណោយ​ និង​ផ្ដល់​ភាព​ស្និទ្ធស្នាលដល់​ក្រុម​កុមារ​កំព្រា​និង​កុមារ​ជួប​ការ​ខ្វះ​ខាត​ នៅមណ្ឌល​កុមារ​កំព្រា ស្ថិតក្នុងភូមិកោះ​រំដួល ស្រុកស្អាង ខេត្ត​កណ្ដាល​ដូច​គ្នា។

ការ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពី​ម្សិល​មិញ​នេះ​នាង​បាន​នាំ​យក​នូវ​ អង្ករ និង​សម្ភារៈ​កីឡា មួយ​ចំនួន​សម្រាប់​ក្មេង​ៗ​នៅ​ទី​នោះ​ផង​ដែរ៕

ចុចអាន៖ រំភើប​ណាស់ Miss Global ២០១៦ យក​អំណោយ​ជួយ​កុមារ​កម្ពុជា

អត្ថបទ៖ Samedy

មតិយោបល់