• 2017-07-24 08:08:48
  • ព័ត៌មាន

៤​សន្លឹក​​បង្ហាញ​ពី​ទឹក​ដី​​កម្ពុជា​​របស់​តារា​ថៃ Jannine Weigel ទាក់​ទាញ​មិន​ធម្មតា

  • 2017-07-24 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​សម្ដែង​ស្រី​វ័យ​ក្មេង​ថៃ Jannine Weigel ម្សិលមិញ​នេះ​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​មួយ​នៅ​ទីក្រុង​កោះពេជ្រ។

វត្តឃ្មួញ នៅខណ្ឌ​ពោធ៍សែនជ័យ ភ្នំពេញថ្មី

នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​ម្ចាស់​បទ​ "Away” ដែល​បាន​មក​ដល់​​ទឹក​ដី​ប្រទេស​កម្ពុជា​ មក​ដល់​លើក​នេះ​ Chompo បាន​ចូល​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​ក្រុម​កុមារ​កំព្រា​​នៅ "មណ្ឌល​កុមារ​កំព្រា​សំរោង" នៅ​សង្កាត់​ ឃ្មួញ ខណ្ឌ​ពោធ៍សែនជ័យ​ និង​ថត​រូប​យ៉ាង​ស្រស់​ស្អាត​បង្ហាញ​ពី​វប្បធម៌​កម្ពុជា​ផង​ដែរ។

ផ្លូវក្រោយព្រះបរមរាជវាំង

Jannine Weigel គឺ​ជា​តារា​ស្រី​ថៃ​កាត់​អាល្លឺម៉ង់​​កើត​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០០ ឈ្មោះជាភាសាថៃ Ploychompoo មុន​នឹង​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​និង​សម្ដែង​នាង​គឺ​ជា​អ្នក​ច្រៀង​តាម​បណ្ដាញ​សង្គម​ យូធូប (YouTuber)។​ បទ​ចម្រៀង​របស់​នាង​​ដែល​ល្បី​បំផុត​នោះ​គឺ​បទ​ "Away” ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៦ មក​ទល់​ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​ជិត​១០០​លាន​ដង​ហើយ៕

Jannine ក្នុងព្រឹត្តិការណ៍​ប្រគំតន្ត្រី​មួយ​នៅ​ទីក្រុង​កោះពេជ្រ
វត្តឃ្មួញ នៅខណ្ឌ​ពោធ៍សែនជ័យ ភ្នំពេញថ្មី

រូបថត៖ @jannineweigel

អត្ថបទ៖ Samedy

មតិយោបល់