- 2017-07-25 07:17:10
- ជីវិតតារា
ហេតុផលដែល ស្វែង សុជាតា រត់ពីសាងផ្នួស មកថតកុនយ៉ាងតក់ក្រហល់
- 2017-07-25 07:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែល ស្វែង សុជាតា រត់ពីសាងផ្នួស មកថតកុនយ៉ាងតក់ក្រហល់
ចន្លោះមិនឃើញ
កាលជិត១ខែមុន តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា បានប្រកាសថា ខ្លួននឹងចេញទៅសាងផ្នួសរយៈពេល៣ខែដើម្បីទៅរៀនធម៌នៅឯភ្នំគូលែន ដោយផ្អាកទទួលថតកុនមួយរយៈ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែឃើញ អ្នកនាងបង្ហាញខ្លួនលើវិថីដដែលនេះវិញ តើមានកត្តាអ្វីទៅ?
ចំណុចនេះ អ្នកនាង ស្វែង សុជាតា បានបញ្ជាក់ថា ដំបូងឡើយខ្លួនពិតជាមានបំណងដូចបានលើកឡើងខាងលើពិតមែន ប៉ុន្តែដោយសារតែការងារចាស់មិនទាន់ចប់ ហើយស្ថានភាពជីវភាពគ្រួសារផងនោះ បានបង្ខំឲ្យអ្នកនាងសម្រេចវិលវិញ ដោយលើកពេលពេលប្រតិបត្តិក្រោយទំនេរពីការងារប៉ុណ្ណោះ។ "អូនអើយការងារបងកុងត្រាថតកុនឲ្យគេរឿងចាស់ៗមិនទាន់ចប់ព្រោះ ថតកុនដឹងប្រាប់ហើយតួលើកពេលរហូតបានជាធ្វើមិនទាន់ឲ្យគេ ម្យ៉ាងគេចេះតែហៅថត MV និងរឿងអង្គការខ្លីៗ ចឹងបើបងសម្រាក៣ខែមែននោះ បានលុយណាមកចិញ្ចឹមកូន បង់រំលោះធនាគារ ព្រោះយើងទិញផ្ទះបង់រំលួសផង" ស្វែង សុជាតា លើកឡើង។
អ្នកនាងបន្តថា ការទៅប្រតិបត្តិធម៌នៅតែធ្វើ ប៉ុន្តែធ្វើមិនបានពេញលេញទេ ពោលគឺទៅតែពេលណាទំនេរតែប៉ុណ្ណោះ។ "កាលចូលព្រះវស្សាហ្នឹងបងទៅបានជាង១០ថ្ងៃទេក៏មកវិញ តែពេលថតរឿងចប់ឲ្យគេហើយ បងនឹងទៅម្ដងទៀត ប្ដីបងនៅទីនោះ គាត់បំពេញ៣ខែពេញតែម្ដង"។
បច្ចុប្បន្នអ្នកនាង ស្វែង សុជាតា ប្រាប់ថា ជាប់ថតរឿងដុំឲ្យផលិតកម្ម១រឿង និងMV ១បទ ព្រមទាំងរឿងខ្លីឲ្យអង្គការ១រឿង។ ចំពោះរឿងភាគអ្នកនាងសូមប្រកាសជាថ្មីថា ផ្អាកទទួលសិន ចាំចេញព្រះវស្សារួចបានទទួលថតវិញ ប៉ុន្តែបើរឿងដុំនៅតែទទួលថត ព្រោះការថតរឿងដុំមានរយៈពេលតិចថ្ងៃ អាចឆ្លៀតមកបាន៕