• 2017-08-09 06:07:23
  • វីដេអូ

អ្នក​ច្នៃ​សំរាម​ពនេចរ​ មាន​ក្ដី​ស្រមៃ​ដ៏អស្ចារ្យ​មួយ​ក្នុង​វិស័យ​សិល្បៈ១នេះ (វីដេអូ)

  • 2017-08-09 06:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ស្គាល់​រួម​មក​ហើយ​អ្នក​ច្នៃ​វត្ថុ​សិល្បៈ​ពី​សំរាម​​ដ៏​មាន​ទឹក​ដៃ​ រៀម​ មុន្នីស៊ីឡុង ដែល​ពិត​ជា​មា​ទេពកោសល្យ​ និង​គំនិត​ច្នៃ​ប្រឌិត​មិន​ធម្មតា​លើ​ការងារ​ទាំង​នេះ។ ថ្ងៃ​នេះ​​ Sabay នឹង​លើក​យក​ពី​ជីវប្រវត្តិ​ខ្លះៗ​ និង​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​របស់​លោក​នា​ពេល​អនាគត។

ផ្ដើម​ចេញ​ពី​ជាង​គំនូរ​តាម​ជញ្ជាំង​វត្ត សិល្បករ​រូប​នេះ ​ប្រាប់​ថា លោក​ជា​កុមារ​ម្នាក់​ដែល​រៀនបាន​ត្រឹម​ថ្នាក់​ទី​៤​តែ​ប៉ុណ្ណោះ។ ដោយ​មាន​ចំណូល​ចិត្ត​ខាង​វិស័យ​សិល្បៈ​គំនូរ​តាំង​ពី​អាយុ​១២​ឆ្នាំ ឪពុក​ម្ដាយ​របស់​លោក​ក៏​បាន​ផ្ញើ​លោក​ឲ្យ​រៀន​ជំនាញ​នេះ​ជា​មួយ​សាច់​ញាតិ​ម្នាក់​ជា​ជាង​គំនូរ​តាម​វត្ត។ លុះ​ក្រោយ​មក លោក​ក៏​ទទួល​បាន​ឱកាស​ចូល​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​មួយ​ដែលបង្រៀន​ឲ្យ​លោក​ចេះ​ច្នៃ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ។

ប្រលូក​ក្នុង​វិស័យ​នេះ​មិន​​បាន​ប៉ុន្មាន មុន្នីស៊ីឡុង ក៏​កើត​មាន​គំនិត​ច្នៃ​សំរាម​ជា​វត្ថុ​សិល្បៈ​តែ​ម្ដង។ "កាល​នោះ​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​ ហើយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រមូល​សំរាម​មកដុត​ ហើយ​នៅ​ពេល​នោះ​ខ្ញុំ​ក៏​ពុល​សំរាម​ទាំង​នោះ​អស់​រយៈ​ពេល​ជាង​មួយ​អាទិត្យ​ ក្រោយ​មក​ខ្ញុំ​ក៏​នឹក​ឃើញ​រឿង​ច្នៃ​សំរាម​ជា​វត្ថុ​សិល្បៈ​នេះ​តែ​ម្ដង"។ លោក ស៊ីឡុង ប្រាប់​ពី​ដំណើរ​ដើម​ទង។

អ្នក​ច្នៃ​សំរាម​មាន​ដើម​កំណើត​មក​ពី​ខេត្ត​សៀមរាប​នេះ​រំលឹក​ថា កន្លង​មក​លោក​ក៏​ធ្លាប់​បោះ​បង់​ការ​ងារ​នេះ​ ហើយ​ត្រលប់​ទៅ​ធ្វើ​ស្រែ​ចម្ការ​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ដែរ ត្បិត​របរ​នេះ​មិន​បាន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន។

មិន​ដូច​ការ​គិត ការងារ​​​​ស្រែ​ចម្ការ​ក៏មិន​បាន​ជោគជ័យ​ លោក​ក៏​ងាក​មក​ធ្វើ​ការងារ​សិល្បៈ​នេះ​វិញ​ព្រោះ​ស្ដាយ​វិជ្ជា។ ជា​វិជ្ជមាន ការ​ត្រលប់​មក​វិញ​នេះ បែរ​ជា​ទទួល​បាន​លទ្ធផល​ល្អ​ជាង​​ការ​រំពឹង​ទុក ព្រោះ​មាន​ការ​គាំទ្រ និង​កោតសរសើរ​ច្រើន​ពី​ជន​រួម​ជាតិ​ និង​អន្តរ​ជាតិ ក្រោយ​ពេល​មាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី​រូប​លោក​ជា​បន្ត​បន្ទាប់។

ឈាន​ទៅ​ដល់​ក្ដី​ស្រមៃ ដែល​លោក​ប៉ង​ចង់​ធ្វើ​ជា​យូរ​មក​ហើយ ក្នុង​វិស័យ​ច្នៃសំរាម​នេះ គឺ​លោក​ចង់​ផលិត​មនុស្ស​យន្ត​ពី​សំរាម​។ "នៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ច្នៃ​មនុស្ស​យន្ត​ពី​សំរាម​ហ្នឹង​ដែរ ប៉ុន្តែ​វា​ទាន់​អាច​សម្រេច​នៅ​ពេល​នេះ​ទេ ព្រោះ​វា​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ចេះ​បច្ចេកទេស​ជា​ច្រើន​ទៀត ដូចជា​អគ្គិសនី​​ជា​ដើម​"។ លោក​បន្ថែម៕​

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់