• 2017-08-16 07:59:51
  • វីដេអូ

អ្នកណាគិតយ៉ាងណាគិតទៅ សំខាន់ Bella ខំឱន​សំពះសេះ ឡើងញាប់ដៃព្រោះ... (វីដេអូ)

  • 2017-08-16 07:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ក្នុង​រឿង​មាន​ឈុត​មួយ​តម្រូវ​ឲ្យ​តួ​ស្រី​ជិះ​សេះ​ ដូចនេះ​ក្នុងនាម​ជា​តារា​សម្ដែង​ និង​ជា​តួ​ឯក​ផង​នោះ​ ចង់​មិន​ចង់​ក៏​តារា​ស្រី​ Bella ត្រូវ​ឡើង​ជិះ​សេះ​ដែរ។

Bella Campen ហាក់​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច​ ពេល​ត្រូវ​ឡើង​ជិះ​លើ​សេះ​ ក្នុង​ឈុត​មួយ​ក្នុង​រឿង​ថ្មី​របស់​នាង​ មាន​ចំណងជើងថា​ "Bpoop Phaeh Saniwaat”។ ដើម្បី​កាត់​បន្ថយ​អារម្មណ៍​បុកពោះ​ខ្លាំង​ មុន​ចាប់​ផ្ដើម​ថត​ Bella បាន​ទៅ​សំពះ​សេះ​ និង​អង្អែល​លេង​ថ្នមៗ​ ឲ្យ​វា​ស្គាល់​មុខ​កុំ​ឲ្យ​ផ្អើល។ ទិដ្ឋភាព​ពិត​ជា​ល្អ​សើច​ នៅ​ពេល​ឃើញ​តារា​ស្រី​រូប​នេះ​ គោរព​ឱន​លំទោន​ដាក់​សត្វ​សេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់