• 2017-08-25 07:51:09
  • ជីវិតតារា

កូន​​ទី១​មិន​ទាន់​ចេះ​អង្គុយ​ស្រួល​បួល​ផង​ឥឡូវ កែវ វាសនា បាន​កូនតូច១​ទៀត​បាត់

  • 2017-08-25 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ដល់​កំណើត​បាន​កូន​​ប្រុស​១​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ ពេល​នេះ​ប្ដី​ប្រពន្ធ កែវ វាសនា បាន​សម្រេច​​យក​កូន​ទី​២​​ ​ខណៈ​កូន​ប្រុស​ច្បង​មាន​អាយុ​៨​ ខែ​​នៅ​ឡើយ​។

អ្នកនាង លឹម លីសុគន្ធារី បាន​ប្រាប់​ Sabay ថា​ ​ដោយ​​​តែ​កូន​ទី​១​​នៅ​តូច​ធ្វើ​អ្វី​មិន​កើត​ដដែល​ ឆ្លៀត​ពេល​ហ្នឹង​នាង​ និង​ស្វាមី​​​ក៏​បាន​ពិភាក្សា​គ្នា​យក​កូន​មួយ​ទៀត​ ដើម្បី​ឲ្យ​កូន​មាន​គ្នា​លេង​កុំ​ឲ្យ​ស្ងាត់​។ ចំណែក​ឯ​កូន​ទី​២​​ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​នេះ​ប្រាថ្នា​ចង់​បាន​គឺ​កូន​ស្រី​ ។

“​ចាស​បង​ពេល​នេះ​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ ១​ខែ ហើយ​ តែ​អត់​ដឹង​ថា​កូន​ស្រី ឬ​ ប្រុស​ទេ ព្រោះ​មើល​អត់​ទាន់​ដឹង​ទើប​តែ​បាន​១​ខែអ៊ីចឹង ​។ បង​ស្នា​គាត់​សប្បាយ​ចិត្ត​ណាស់​ ពេល​ទទួល​ដំណឹង​ថា​ខ្ញុំ​ពរ​ពោះ​កូន​ទី​២​។ កូន​ទី២​នេះ​ខ្ញុំ​ និង​គាត់​ចង់​បាន​កូន​ស្រី​ព្រោះ​យើង​ពីរ​នាក់ មាន​កូន​​ប្រុស​១​ហើយ​ទើប​ចង់​បាន​កូន​ស្រី​​​"។ ប្រពន្ធ​ កែវ វាសនា ថ្លែង​បញ្ជាក់​។

គួរ​បញ្ជាក់​ថា​តារា​ចម្រៀង​ កែវ វាសនា ​បាន​រៀប​ការ​ជាមួយ​អ្នកនាង លឹម លីសគន្ធារី នៅ​អំឡុង ខែ ឧសភា ឆ្នាំ ២០១៦ ដោយ​ទទួល​បាន​កូន​ប្រុស​​ម្នាក់​ជា​ចំណង​ដៃ​មាន​ឈ្មោះ​ថា ស្នា ឈីហ្វូ ​អាយុ​៨ខែព្រម​ទាំង​មាន​សុខ​ភាព​ល្អ​ និង​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀត​ផង​៕

កែវ វាសនា និងកូនប្រុសច្បងអាយុ៨ ខែ ឈ្មោះ ស្នា ឈីហ្វូ

ចុចអាន៖ជុំវិញរឿង​រ៉ាវ កែវ វាសនា

ចុចអាន៖កវី​និពន្ធ​១២​រូប ដែល​ទទួល​បាន​ការ​គាំទ្រ​ តែ​មិន​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់