• 2017-08-30 05:44:55
  • ភាពយន្ត

អ្នក​គាំទ្រ​ថា យ៉ារ៉ូ សម្ដែង​តួអង្គ​ស្រលាញ់​ភេទ​ដូច​គ្នា​សម​ឥត​ខ្ចោះ

  • 2017-08-30 05:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង​ វី យ៉ារ៉ូ បាន​សម្ដែង​ជា​តួអង្គ​ ប៊ី ក្នុង​កំពូល​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍" ដែល​កំពុង​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ CTN ពី​ថ្ងៃ​ ចន្ទ​ ដល់​សុក្រ​ វេលា​ម៉ោង ៧​យប់។ អ្វី​ដែល​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​​បំផុត​នោះ យ៉ារ៉ូ សម្ដែង​ជា​អង្គ​ស្រលាញ់​ភេទ​ដូច​គ្នា ជាមួយ​តារា​សម្ដែង ហង្ស អច្ឆរិយា។

អ្នក​គាំទ្រ​របស់ យ៉ារ៉ូ ភាគ​ច្រើន​បាន​និយាយ​ថា​ពួក​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​ Idol របស់​គេ​សម្ដែង​ជា​តួអង្គ​ប្រភេទ​នេះ ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​សោះ​ឡើយ។ ចំណែក​ឯ​​ យ៉ារ៉ូ វិញ​​ធ្លាប់​បាន​លើក​ឡើង​ថា​គេ​បាន​ពិចារណា​ច្រើន​ចំពោះ​តួអង្គ​មួយ​នេះ ហើយ​ក៏​ចូល​ចិត្ត​​អត្តចរិត​តួអង្គ​ប្រភេទ​នេះ​ដែរ ហើយ​នេះ​ជា​លើក​ដំបូង​របស់​លោក​ដែល​សម្ដែង​លក្ខណៈ​ប្រុស​ស្រលាញ់​ប្រុស​បែប​នេះ៕

កុំភ្លេច​ទស្សនា​ភាគ​ទី​៥​របស់​ "ស្រទន់​មន្ត​ស្នេហ៍" នៅ​ម៉ោង​៧​យប់​នេះ​ទាំង​អស់​គ្នា!​​​​​

អត្ថបទ៖ Samedy

មតិយោបល់