• 2017-09-08 03:37:14
  • ជីវិតតារា

ជាឡាយ និង​សុវណ្ណាឡាង តាម​គ្នា​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​ បើ​មិន​ហៅ​ថា​គូស្នេហ៍​ហៅ​អ្វី​ទៅ​?

  • 2017-09-08 03:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កន្លង​មក​ លឹម ឡាយ និង គៀត សុវណ្ណាឡាង ​ធ្លាប់​បាន​បដិសេធ​ថា​​ពួក​គេ​ទាំង​ពីរ​មិន​មែន​ជា​គូស្នេហ៍​​​ជាមួយ​គ្នា​ក្ដី​តែ​ទង្វើ​ និង​សកម្មភាព​​​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ "អាពាហ៍ពិពាហ៍​ចម្លែក​​"​​ផ្ទុយ​ស្រលះ​ពី​ការ​បដិសេធ​ខាង​លើ​ទាំង​ស្រុង​​។

រូប​ភាព​ចូល​រួម​សកម្មភាព​ជប់​លៀង​តូច​ធំ

ព្រោះ​ស្ទើរ​តែ​គ្រប់​កម្មវិធី​ និង​គ្រប់​ទី​កន្លែង​​ដែល​ គៀត សុវណ្ណាឡាង និង​ លឹម ជាឡាយ ​​តែង​តែ​បង្ហាញ​វត្តមាន​ជាមួយ​គ្នា​មិន​ថា ​ទៅ​មើល​កុន​ ចូល​រួម​កម្មវិធី​ជប់លៀង​តូច​ធំ​ ដើរ​ផ្សារ​ទំនើប ​សកម្មភាព​សប្បុរសធម៌​នានា​​។ ទង្វើ​ទាំង​អស់​នេះ​ហើយ​អាច​បញ្ជាក់​បាន​ថា​ អ្នក​ទាំង​ពីរ​កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​ តែ​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​ស្នាល​​សាមី​ខ្លួន​ទាំង​ពីរ​បាន​ប្រាប់ Sabay។

ប្រភព​ស្និទ្ធ​ស្នាល​ដដែល​បន្ត​ទៀត​ថា អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​នៅ​ពេល​ គៀត សុវណ្ណាឡាង ចេញ​​ទៅ​ថត​ខ្សែ​ភាពយន្ត​ មិន​ថា​នៅ​រាជធានី​ភ្នំពេញ​ ឬ​នៅ​តាម​ខេត្ត​ លឹម ជាឡាយ តែង​តែ​ទៅ​ជួយ​ការ​ពារ​នាង​ ជា​និច្ច​ព្រម​ទាំង​ទិញ​នំ​ចំណី​បញ្ចុក​គ្នា​ថែម​ទៀត​ផង​ពេល​សម្រាក​​​ម៉ោង​បាយ​ជុំ​គ្នា​ រហូត​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​រឿង​ព្រម​ទាំង​អ្នក​ថត​លួច​ច្រណែន​គូ​ស្នេហ៍​កំលោះ​ក្រមុំ​មួយ​គូ​នេះ​។

រូបភាព​​នៅ​កន្លែង​ថត​ខ្សែភាព​យន្ត​

“​និយាយ​ទៅ​ពួក​គាត់​ទាំង​ពីរ​ហ្នឹង​ស្រឡាញ់​គ្នា​ហើយ​បង គ្រាន់​តែ​ថា​ពួក​គាត់​ទាំង​ពីរ​មិន​ទាន់​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ ។ ​ថ្ងៃ​ណាមួយ​ការ​ពិត​ទាំង​នោះ​ខ្ញុំ​ជឿ​ថា​ នឹង​ត្រូវ​លាត​ត្រដាង​ហើយ​បង​ ពេល​ហ្នឹង​អ្នក​គាំ​ទ្រ​ បងឡាយ និង បងឡាង ភ្ញាក់​ផ្អើល​ជាក់​ជា​មិន​ខាន់​"។ប្រភព​ខាង​លើ​បញ្ជាក់​​ដូច្នេះ​។

ជុំ​វិញ​ព័ត៌មាន​ស្នេហា​ខាង​លើ​នេះ​ដែរ លឹម ជាឡាយ និង គៀត​ សុវណ្ណាឡាង មិន​អាច​​សុំ​ការ​បក​ស្រាយ​បាន​ទេ​ ​ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​៕​​​​

សកម្មភាព​សប្បុរស​ធម៌​
សកម្មភាព​ទៅ​មើល​កុន​ជាមួយ​គ្នា​

ចុចអានជុំវិញ​ លឹម ជាឡាយ និង គៀត សុវណ្ណាឡាង

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់