• 2017-09-19 01:48:00
  • ជីវិតតារា

​ទី​បំផុត​ក្ដី​ស្រមៃ​​ជាង​១​ទសវត្សរ៍ សាយ សៀរ៉ា បាន​សម្រេច​ហើយ​

  • 2017-09-19 01:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​២០១៧​នេះ​កំលោះ​សង្ហា​ សាយ សៀរ៉ា បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ ក្រោយ​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជាង​១​ទសវត្ស​រ៍កន្លង​មក​នេះ​។

ទាក់​ទង​នឹង​ក្ដី​ស្រមៃ​​ជាង​១០​ឆ្នាំ​មក​នេះ​ សាយ សៀរ៉ា បាន​ប្រាប់​ Sabay ថា ​​បន្ទាប់​ពី​មាន​ឱកាស​បាន​ចូល​ប្រលូក​​​ក្នុង​វិថី​សិល្បៈ​ភ្លាម​ខ្លួន​មាន​បំណង​ចង់​សម្ដែង​ជាមួយ​អ្នក​នាង​ ខាត់ សុឃីម តែ​គ្មាន​ឱកាស​សោះ​ ក្ដី​​ស្រមៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ​កាន់​តែ​ឃ្លាត​ឆ្ងាយ​​ទៅ​ៗ​ រហូត​​ពេល​ខ្លះ​ធ្វើ​ឲ្យ​រូប​​លោក​ចង់​​បោះ​បង់​ក្ដី​ស្រមៃ​មួយ​នេះ​ចោល។​

ទោះ​បី​ជា​​​ការ​ទន្ទឹង​រង់ចាំ​ស្ទើរ​តែ​អស់​សង្ឃឹម​ទៅ​ហើយ​ក្ដី​ក៏​ សាយ សៀរ៉ា មិន​បាន​បោះ​បង់​ក្ដី​ស្រមៃ​មួយ​នេះ​ចោល​ដែរ​ ទីបំផុត​​នៅ​ឆ្នាំ​២០១៧ នេះ​លោក​បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ ដោយ​ចេញ​មុខ​ក្នុង​បទ​ចម្រៀង​ថ្មី​ជាមួយ​អ្នក​នាង​ ខាត់ សុឃីម នៅ​ផលិតកម្ម​ហង្ស​មាស​។

លោក​ថា​៖​" កន្លង​មក​ខ្ញុំ​ធ្លាប់​ថត​លេង​ជាមួយ​គាត់​ដែរ​ តែ​លក្ខណៈ​ជា​ក្រុម មិន​បាន​ចាប់​ដៃ​គូ​​ជាមួយ​គ្នា​ទេ​។ តែ​ពេល​នេះ​ខ្ញុំ​បាន​ចាប់​ដៃ​គូ​ថត​បទ​ចម្រៀង​ជាមួយ​គាត់ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។ បើ​និយាយ​ពី​ក្ដី​ស្រមៃ​ចង់​សម្ដែង​ជាមួយ​គាត់​ហ្នឹង​១២ឆ្នាំ​មក​​ហើយ​"។

បទ​ចម្រៀង​​ដែល​លោក សាយ សៀរ៉ា មាន​ឱកាស​សម្ដែង​ជាមួយ​អ្នក​នាង ខាត់ សុឃីម មាន​ចំណង​ជើង​ថា​ "ភ្លៀង​ជីវិត​" ​​ច្រៀង​ដោយ​​ ខាត់ សុឃីម ផ្ទាល់​តែ​ម្ដង​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់