• 2017-09-30 02:41:57
  • ជីវិតតារា

គូស្នេហ៍តារាថៃ ៤គូណា​ខ្លះត្រូវអ្នក​គាំទ្រ​បដិសេធ មិន​​ចង់​​ឲ្យ​​ទាក់​ទង​​គ្នា?

  • 2017-09-30 02:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​ជា​ការ​ស្រឡាញ់​ដែល​ឥត​លក្ខខ័ណ្ឌ​ ដែល​កើត​ឡើង​រវាង​មនុស្ស​ ២​នាក់ ពេល​ខ្លះ​ក៏​អាច​មាន​ឧបសគ្គ​នៅ​រារាំង​ក្នុង​ទំនាក់ទំនង​នេះ​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​នោះ​ជា​ស្នេហា​ពិត​ គ្មាន​អ្វី​អាច​ឃាត់ឃាំង​គូស្នេហ៍​បាន​ឡើយ។

ជាក់ស្ដែង​ ដូច​គូស្នេហ៍​តារា​ថៃ​ ទាំង​ ៤​ខាង​ក្រោម​ដែល​ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ​ តែ​បែរ​ជា​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ មិន​ចង់​ឲ្យ​បាន​ជា​គ្នា។ តើ​មាន​អ្នក​ណា​ខ្លះ​ សូម​ទស្សនា​ដូច​ខាង​ក្រោម៖

១. Dj Push និង​ តារា​សម្ដែង​ Jooy Warattaya

នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ ប្រជាប្រិយភាព​របស់​ Dj Push ហាក់​ធ្លាក់​ចុះ​ ដោយសារ​តែ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ចង់​ឲ្យ​លោក​ និង​ Jooy បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា។

២. តារា​សម្ដែង​ Ken Phupoom និង​ តារា​ស្រី​ Esther Supreeleela

តាម​ពិត​ទៅ​ អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​ឲ្យ​តារា​ស្រី​ Esther ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ជាមួយ​តារា​សម្ដែង​ប្រុស​ Sean Jindachot។

Esther និង Sean
Ken និង Namtarn

ចំណែក​ Ken វិញ​ ពួកគេ​បែរ​ជា​ផ្គូផ្គង​ជាមួយ​តារា​ស្រី​ Namtarn Pichukkana។ ដោយឡែក​ នៅ​ពេល​បាន​ដឹង​ថា​ Ken និង​ Esther បើក​ចំហ​ពី​ស្នេហា​ អ្នក​គាំទ្រ​មួយ​ចំនួន​ ស្រាប់​តែ​មាន​អារម្មណ៍​អន់​ចិត្ត​ទៅ​វិញ។

៣. តារា​សម្ដែង​ Mario Maurer និង​ តារា​ចម្រៀង​ Junji (សមាជិក​ក្រុម​ Gai-A)

ដូច​ប្រិយមិត្ត​ភាគ​ច្រើន​បាន​ជ្រាប​រួច​ហើយ​ អ្នក​គាំទ្រ​មួយ​ចំនួន​របស់​ Mario មិន​ចូល​ចិត្ត​ Junji នោះ​ទេ រឹត​តែ​មិន​ចង់​ឲ្យ​នាង​ និង​ Mario បាន​ជា​គូ​នឹង​គ្នា។

៤. តារា​សម្ដែង​ Weir Sukollawat និង​ Bella Ranee

អ្នក​គាំទ្រ​ពិត​ជា​ចង់​ឲ្យ​ Bella ចង​សម្ព័ន្ធ​ស្នេហ៍​ជាមួយ​ តារា​ប្រុស​ James Jirayu មិន​មែន​ Weir ទេ។ នៅ​ពេល​ដែល​ តារា​ស្រី​រូប​នេះ​បង្ហាញ​សាធារណជន​នូវ​ទំនាក់ទំនង​របស់​នាង​ និង​គូស្នេហ៍​ពិត​ប្រាកដ Weir បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​មាន​អារម្មណ៍​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ៕

ចុចអាន៖ ព័ត៌មាន​ផ្សេងៗ​ទាំក់ទង​នឹង​តារាថៃ

ប្រភព៖ daranews ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី