• 2017-10-01 06:33:43
  • ជីវិតតារា

មិន​នឹក​ស្មាន​​សាន់​ដេ​ ធ្វើ​ថ្នាក់​​ហ្នឹង​ដាក់ យូរី សោះ​!​

  • 2017-10-01 06:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យូរី បាន​ប្រាប់​ Sabay ថា​ផលិតកម្ម​សាន់ដេ​កំពុង​តែ​សរសេរ​រឿង​​ខ្នាត​ធំ​​១​រឿង​ឲ្យ​ខ្លួន​សម្ដែង​ ដោយ​ក្នុង​រឿង​ថ្មី​នោះ​នាង​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង​។

ម្ចាស់​បទ​"រាំ​ចាក់​ទឹក​ដូង​" បន្ត​ថា​ ​នេះ​​មិន​មែន​ជា​លើក​ទី​១​ទេ​​ ដែល​ផលិតកម្ម​​សាន់ដេ ​បាន​​ផ្ដល់​ឱកាស​ឲ្យ​​ខ្លួន​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​បែប​នេះ​។ កន្លង​មក​នេះ​ក៏​ធ្លាប់​ថត​បាន​២ រឿង​មក​ហើយ​ជូន​ផលិតកម្ម​ខាង​លើ​​មាន​ដូច​ជា​រឿង "​ព្រាយ​ក្បាល​៨" និង​រឿង​ "សង្សារ​ខ្មោច" តែ​មិន​ទាន់​បាន​ដាក់​បញ្ចាំង​នៅ​ឡើយ​ទេ​។

“គ្រាន់​តែ​ថា​ ២​រឿង​ដែល​ខ្ញុំ​ថត​លើក​មុន​ហ្នឹង​ឲ្យ​សាន​ដេ​ ខ្ញុំ​មិន​បាន​សម្ដែង​ជា​តួ​ឯក​​ទេ​ តែ​រឿង​ថ្មី​ ដែល​គាត់​កំពុង​តែ​សរសេរ​ឲ្យ​ខ្ញុំ​នេះ​ គឺ​ខ្ញុំ​ដើរ​តួ​ឯក​។ ចំពោះ​តួ​ឯក​ប្រុស​អ្នក​ណា​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ទេ​បង​ ចំណែក​ចំណង​ជើង​រឿង​សុំ​លាក់​សិន​"។ យូរី ​បន្ថែម​។​

នាង​បញ្ជាក់​ថា ចំពោះ​ការ​​ថត​រឿង​ដែល​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង​ គ្មាន​អ្វី​ពិបាក​សម្រាប់​ខ្លួន​ឡើយ ព្រោះ​កន្លង​មក​​​នាង​ក៏​ធ្លាប់​ថត​បទ​ចម្រៀង​ និង​សម្ដែង​រឿង​មួយ​ចំនួន​ផង​ដែរ​៕​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់