• 2017-10-16 03:43:48
  • ព័ត៌មាន

រំភើបទេ?​ TWICE ប្រកាស​ថ្ងៃ​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ហើយ

  • 2017-10-16 03:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ផ្សព្វផ្សាយ​បទ​ថ្មី "ONE MORE TIME” នៅ​ប្រទេស​ជប៉ុន រួចរាល់​ ពេល​នេះ JYP ប្រកាស​ថា​ក្រុម​ចម្រៀង​ TWICE ត្រៀម​ត្រឡប់​មក​ឆាក​តន្ត្រី​ក្នុង​ប្រទេស​កូរ៉េ​វិញ​ហើយ​ជាមួយ​បទ​ថ្មី។

បទ​ថ្មី​នេះ​មាន​ចំណង​ជើង​ថា "LIKELY” ការ​ត្រឡប់​មក​លើក​នេះ​គឺ​​ផលិតកម្ម​ JYP ជឿជាក់​ថា​នឹង​កាន់​តែ​អស្ចារ្យ​ដោយ​សារ​តែ​វា​ជា​អាល់ប៊ុម​ធំ​ទី​១​របស់​ពួក​គេ មាន​ឈ្មោះ​ថា “Twicetagram”។

វីដេអូ​ចម្រៀង "LIKELY”​ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣០​ខែ​តុលា ខាង​មុខ​នេះ​វេលា​ម៉ោង​៦​ល្ងាច៕

ទស្សនា Teaser វីដេអូ​ចម្រៀង "LIKELY” ទាំង​អស់​គ្នា៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ Samedy

មតិយោបល់