- 2017-10-26 00:27:00
- ជីវិតតារា
Krystal និយាយចំៗថាមានរឿង ១ ខ្លួនច្រណែនបងស្រីណាស់!
- 2017-10-26 00:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Krystal និយាយចំៗថាមានរឿង ១ ខ្លួនច្រណែនបងស្រីណាស់!
ចន្លោះមិនឃើញ
ថ្មីៗនេះប្អូនស្រីរបស់ Jessica តារាចម្រៀងអតីតសមាជិកក្រុម Girls' Generation បាននិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្ដែងៗថា ខ្លួនមានការច្រណែនបងស្រីត្រង់ចំណុចខ្លះ។
ជាក់ស្ដែង តារាស្រី Krystal ដែលជាប្អូនបង្កើតរបស់ Jessica បានទទួលស្គាល់ថា នាងពិតជាស្រឡាញ់សំលៀកបំពាក់របស់ Jessica ណាស់។ អំឡុងពេលថតរូបឲ្យទស្សនាវដ្តី COSMOPOLITAN បងប្អូនស្រីត្រកូល Jung នេះត្រូវបានសួរថាពួកគេទាំងពីរនាក់មានដែលឈ្លោះគ្នារឿងសំលៀកបំពាក់ដែរឬទេ?
មិនបង្អង់យូរ Krystal បានឆ្លើយភ្លាមៗថា នាងពិតជាច្រណែន Jessica រឿងខោអាវណាស់៖ “ខ្ញុំចង់បានខោអាវគាត់ណាស់ ជាពិសេស ក្រោយពេលគាត់សម្ពោធម៉ាកយីហោ ផ្ទាល់ខ្លួនរួចមក។ គាត់ច្នៃសំលៀកបំពាក់របស់គាត់ ដូចអ្វីដែលខ្ញុំចូលចិត្តពាក់ដែរ”។ Krystal និយាយ។
បើតាមអ្វីដែលអ្នកគាំទ្រជាច្រើនបានដឹង គឺ Jessica មានស្បែកជើង និងកាបូប ដល់ទៅ ១០០ សម្រាប់ឯណោះ។ លើសពីនេះ តារាចម្រៀង Jessica ប្រហែលជាមានទូសំលៀកបំពាក់ធំជាងគេប្រចាំប្រទេសកូរ៉េទៀតផង ហើយនេះក៏ជាអ្វីដែលជាបំណងប្រាថ្នារបស់នារីៗគ្រប់រូបដែរ៕