• 2017-10-26 02:35:14
  • ជីវិតតារា

មហាជន​ភ្ញាក់​ផ្អើល​ ពេល​ឃើញ​សភាព​ចាស់​ទ្រុឌទ្រោម​របស់​ចៀវៃ​ នា​ពេល​បច្ចុប្បន្ន

  • 2017-10-26 02:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ភាគ​ច្រើន​ បាន​ជ្រាប​ស្រាប់​ហើយ​ថា​ តារា​សម្ដែង​ Ruby Lin គឺ​ជា​តារា​ស្រី​ដែល​ មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ដែរ​ ក្នុង​សង្គម​សិល្បៈ​តៃវ៉ាន់ បើ​ប្រៀបធៀប​ជាមួយ​តារា​ស្រី​ផ្សេង​ទៀត​ដែល​មាន​វ័យ​ស្របាល​គ្នា​ ប៉ុន្តែ​ថ្មីៗ​នាង​ស្រាប់​តែ​បង្ហាញ​មុខ​ជាមួយ​សភាព​ចាស់​ប្លែក​ពី​សព្វដង។

តារា​ស្រី​កូន​ ១​ វ័យ ៤១​ឆ្នាំ​ Ruby Lin បាន​បង្ហាញ​វត្តមាន​ក្នុង​ពីធី​ជប់លៀង​មួយ​ជាមួយ​មិត្ត​ភ័ក្ដិ​របស់​នាង​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ ក្នុង​នោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ មហាជន​មាន​ការចាប់អារម្មណ៍​ គឺ​នៅ​ពេល​នោះ​ នាង​មិន​បាន​ផាត់​មុខ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ឃើញ​មុខមាត់​ធម្មជាតិ​របស់​តារា​ស្រី​រូប​នេះ​ ហាក់​ដូច​ជា​មាន​សភាព​ចាស់​ខ្លាំង។ មួយ​វិញ​ទៀត​ បើ​និយាយ​ពី​រាង​វិញ​ Ruby ឫចៀវៃស្រក​ទម្ងន់​ច្រើន​ជាង​មុន​ទៅ​ទៀត។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​ហាក់​ដូចជា​ជួប​ប្រទះ​ព័ត៌មាន​ព្យុះភ្លៀង​ជា​ច្រើន​ទាក់ទង​នឹង​ពាក្យចចាមអារ៉ាម​មិន​ល្អ​ ពី​សម្ពន្ធភាព​នាង​ និង​ស្វាមី​ ប៉ុន្តែ​ចំពោះ​រឿង​រ៉ាវ​នេះ​ ទាំង​ R​uby និង​ស្វាមី​នៅមិន​ទាន់​ចេញ​មុខ​បកស្រាយ​ នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់