• 2017-11-08 04:31:38
  • ស្ទីលតារា

ឈុត​ពិសេសៗ​របស់ ​​Miss Universe Thai ​សុទ្ធ​តែ​ជា​ស្នាដៃ​បុត្រី​ស្ដេច​ថៃ

  • 2017-11-08 04:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​មិន​ទាន់​ចាប់​ផ្ដើម​ផង កញ្ញា Marjanee Poolsaraporn បវរកញ្ញា​ចក្រវាល​តំណាង​ប្រទេស​ថៃ​ឆ្នាំ​២០១៧ បាន​បង្អួត​ឈុត​​ជាតិ​ និង​ឈុត​រាត្រីសមោសរ​យ៉ាង​ស្រស់​សោភា​កាល​ពី​ពេល​ថ្មីៗ​នេះ។

​អ្វី​ដែល​រឹត​តែ​ពិសេស​ទៀត​នោះ សំលៀកបំពាក់​សម្រាប់​ប្រកួត​​ទាំង​​នេះ​ សុទ្ធ​តែ​​ស្នាដៃ​របស់​ព្រះ​រាជ​បុត្រី Sirivannavari Nariratana ដែល​ជា​បុត្រី​តែ​មួយ​​អង្គ​គត់​​របស់​មហាក្សត្រ​បច្ចុប្បន្ន វ៉ាជីរ៉ា ឡុងកន។

បុត្រី Sirivannavari Nariratana

​បុត្រី Sirivannavari Nariratana ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​កំពូល​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ។ ឆ្នាំ​នេះ​ព្រះ​នាង​​បាន​បង្ហាញ​ថ្វី​ដៃ​ ច្នៃ​ម៉ូដ​សំលៀកបំពាក់​ចំនួន​ ៤​ឈុត​ ដែល​រួម​មាន​ឈុត​ជាតិ​ និង​រាត្រីសមោសរ​សម្រាប់​​បវរកញ្ញា​ចក្រវាល​តំណាង​ប្រទេស​ថៃ​ដើម្បី​​ចូលរួម​ប្រកួត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៕

ឈុត​តំណាង​ជាតិ

ឈុត​រាត្រីសមោសរ​

ប្រភព៖ thairath ប្រែ​សម្រួល៖ សុខណា

មតិយោបល់