• 2017-11-08 06:53:00
  • ស្ទីលតារា

រឿង​រ៉ាវ​ខ្លះៗ​ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​អាវ​ទ្រនាប់​ដាំគ្រាប់ពេជ្រតម្លៃ​មហាសាល​

  • 2017-11-08 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ម៉ូដែល Heidi Klum ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ពាក់​អាវ​ទ្រនាប់​​មាន​តម្លៃ​មហាសាល​ឈ្មោះ "The Haveanly Star Bar”​ នេះ​កាល​ពី​ឆ្នាំ​ ២០០១​ ហើយ​នេះ​ក៏​ជា​អាវ​ទ្រនាប់​ប្រភេទ Fantasy Bra ដំបូង​ដែល​នាង​ពាក់​ក្នុង​កម្មវិធី Victoria's Secret ផង​ដែរ។

អាវ​ទ្រនាប់​នេះ​ត្រូវ​បាន​គេ​ផលិត​ពី​ពេជ្រ​ទំហំ​​៩០​ការ៉ាត់​ដែល​មាន​តម្លៃ​ ១០,៦​លាន​ដុល្លារ ក៏​ប៉ុន្តែ​តម្លៃ​សរុប​ចំពោះ​អាវ​ទ្រនាប់​នេះ​គឺ​ដល់​ទៅ ១២,៥​លាន​ដុល្លារ​ឯ​ណោះ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ អាវ​ទ្រនាប់​នេះ​បាន​ជាប់​ឈ្មោះ​នៅ​បញ្ជី​ឯកត្តកម្ម​ជា​អាវ​ទ្រនាប់​តម្លៃ​ថ្លៃ​បំផុត​នៅ "Guinnessworldrecord” តាំង​ពី​ឆ្នាំ ២០០១ មក​ម្ល៉េះ​ដោយ​មិន​ទាន់​មាន​អាវ​ទ្រនាប់​ណា​មាន​តម្លៃ​ថ្លៃ​ជាង​នោះ​ឡើយ​គិត​មក​ត្រឹម​ពេល​នេះ៕

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

អាន​អត្ថបទ៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់