• 2017-11-23 06:30:00
  • ភាពយន្ត

រឿង​តុក្កតា​​ល្បី​ៗ​​ណា​ខ្លះ​ យក​រូប​តួអង្គ​តាម​មនុស្ស​ពិត​ប្រាកដ?

  • 2017-11-23 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​ គំនូរជីវចល​មួយ​ចំនួន​មិន​មែន​ចេះ​តែ​នឹក​ឃើញ​គូរ​ចេញ​នោះ​ទេ ពេល​ខ្លះ​ក៏​ត្រូវ​មាន​រូប​ភាព​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​គូរ​ចេញ​ជា​រូប​ភាព​តួអង្គ​នីមួយៗ។ តួ​យ៉ាង​ដូច​ជា រឿង​តុក្កតា​ល្បី​ៗ​ទាំង​១០ ខាង​ក្រោម​នេះ អ្នក​និពន្ធ​នីមួយៗ​សុទ្ធ​តែ​គូរ​​រូប​តួអង្គ​សំខាន់​របស់​ខ្លួន​ចេញ​ពី​មនុស្ស​ពិតៗ។

១. រឿង "Archie Andrews"

ទោះ​ជា​នៅ​ក្នុង​រឿង​ភាគ​របស់ CW តួ​អង្គ​ Archie Andrews ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង K.J. Apa ក៏​ដោយ ប៉ុន្តែ​ការ​ពិត​នៅ​ក្នុង​សៀវភៅ​​តុក្កតា​ត្លុក​វិញ​ តួអង្គ​​មួយ​នេះ គឺ​​គូរ​តាម​លោក​ Mickey Rooney នោះ​ទេ​។

២. រឿង "Henry"

តាម​ពិត​ទៅ​តួ​អង្គ​ក្នុង​​រឿង​តុក្កតា Henry នេះ​មិន​មែន​គូរ​តាម​មនុស្ស​ពិត​នោះ​ទេ។ អ្នក​និពន្ធ​បាន​គូសវាស​លេង​ក្នុង​ថ្នាក់​បង្រៀន​របស់​លោក ហើយ​ក៏​និពន្ធ​រឿង​នេះ​ ដោយ​សារ​ដាក់​រូប​ដែល​លោក​បាន​គូរ​នោះ​តែ​ម្ដង​ទៅ។

៣. រឿង "Little Lulu"

អ្នក​និពន្ធ​ ​ Marjorie Henderson Buell បាន​គូរ​រូប​របស់​នាង​កាល​នៅ​ពី​តូច​ក្នុង​ការ​បង្កើត​រឿង​តុក្កតា​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា “Little LuLu”។

៤. រឿង "Skippy"

រឿង​នេះ​ក៏​មិន​ខុស​គ្នា​ពី​រឿង​ Little Lulu ដែរ អ្នក​និពន្ធ Percy Crosby បាន​គូរ​រូប​លោក​ផ្ទាល់​ដាក់​ជា​តួអង្គ​ក្នុង​រឿង Skippy នេះ។

៥. រឿង "Yosemite Sam"

រឿងYosemite Sam នេះ​ដំបូង​យក​រូប​រាង​តាម​ផលិតករFritz Freleng តែ​ក្រោយ​មក​ក៏​យក​រូប​រាង​តាម​តារា​សម្ដែង Skelton’s Deadeye។

៦. រឿង "Tinker Bell"

រឿង Tinkerbell ជា​រឿង​តុក្កតា​មួយ​ដែល​ល្បី​រន្ទឺ​ ដែល​និយាយ​ពី​ទេព​ធីតា​តូច​ដែល​យក​ចេញ​ពី​រឿង Peter Pan។ តួ​អង្គ​ក្នុង​រឿង​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​យក​រូប​រាង​ពី​តារា​សម្ដែង Marilyn Monroe។ ប៉ុន្តែ​ក្រោយ​មក ទើប​ដឹង​ពិត​ប្រាកដ​ថា រូប​នេះ​គឺ​គូរ​ចេញ​ពី​រូប​រាង​របស់​តារា​សម្ដែង Margaret Kerry។

៧. រឿង "Who Framed Roger Rabbit"

ក្នុង​រឿង​ Who Framed Roger Rabbit នេះ​តួអង្គ​ស្រី Jessica Rabbit គឺ​ការ​ពិត​គូរ​ចេញ​តាម​រូប​រាង​មនុស្ស​ស្រី​ដល់​ទី​៣​នាក់​ផ្សេង​គ្នា។ ម្នាក់​​ក្នុង​ចំណោម​ពួក​គេ​ឈ្មោះ Rita Hayworth ជា​ភរិយា​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​អ្នក​និពន្ធ​ផ្ទាល់​លោក​ Richard Williams។ ចំណែក​សក់​របស់​តួអង្គ​គឺ​យក​តាម​តារា​សម្ដែង Veronica Lake។ តែ​ដោយ​សារ​ការ​ទាម​ទារ​របស់​អ្នក​និពន្ធ​ Robert Zemeckis ទើប​ផ្នែក​ខ្លះ​ត្រូវ​យក​តាម​​តារា​សម្ដែង Lauren Bacall ផង​ដែរ។

៨​. រឿង "Dennis 'The Menace' Mitchell"

អ្នក​និពន្ធ Hank Ketcham បាន​និពន្ធ​រឿង Dennis the Menace នេះ​ឡើង​ដោយ​យក​កូន​ប្រុស​របស់​លោក​ជា​តួអង្គ​ Dennis ។

៩. រឿង "Popeye the Sailor"

គ្រាន់​តែ​ឃើញ​រូប​ភាព​ក៏​ដឹង​ដែរ​ថា​តួអង្គ Popeye ជា​ការ​​​គូរ​តាម​​លោក​ Frank Fiegel ដែល​ជា​អ្នក​និពន្ធ​រឿង​នេះ​ផ្ទាល់។

១០. រឿង "Quincy Magoo"

អ្នក​និពន្ធ​រឿង​តុក្កតា​នេះ លោក​​ Millard Kaufman មិន​មាន​បំណង​គូរ​រូប​នេះ​តាម​តារា​កំប្លែង Mr Magoo នោះ​ទេ​ដំបូង​ឡើយ។ ក្រោយ​មក​អ្នក​និពន្ធ​រូប​នេះ​ ក៏​បាន​សម្រេច​ចិត្ត​គូរ​រូប​នេះ​តាម​តារា​កំប្លែង​ដ៏​ល្បី​នេះ​តែ​ម្ដង​ទៅ៕

ចុចអាន៖

ប្រភព៖ factscorner.net

ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់