• 2017-11-23 09:53:25
  • ភាពយន្ត

ដឹក​នាំ​រឿង​លើក​នេះ ធ្វើ​ឲ្យ​នាយ គ្រឿន ​ភ្លឺ​ភ្នែក

  • 2017-11-23 09:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សំណើច​មិន​ចេះ​រីង​ស្ងួត ​នាយ គ្រឿន បាន​លើក​ឡើង​ថា ​មក​ដល់​ពេល​នេះ​នាយ​ដឹកនាំ​សម្ដែង​បាន​​៣​រឿង​​មក​ហើយ ប៉ុន្តែ​​មាន​តែ​ស្នាដៃ​​ទី៣ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យនាយ​ភ្លឺ​ភ្នែក ដោយ​​អះអាង​ទទួល​បាន​បច្ចេកទេស និង​គំនិត​ថ្មីជា​ច្រើនពី​​អ្នក​​បច្ចេកទេស​​ល្បី​ឈ្មោះ​ម្នាក់ ​ទើប​មក​ពី​បរទេស។

តារា​កំប្លែង​រូប​នេះ បន្ត​ថា​ ស្នាដៃ​២​កន្លង​មក​មាន​ដូច​ជារឿង “ជួបស៊យ” និង​ “ថត​កុន” គឺ​លោក​ដឹក​នាំ​ទៅ​តាម​អ្វី​ដែល​​ចេះ​តាម​គ្នា និង​មាន​ការ​បង្ហាត់​បង្ហាញ​ខ្លះ​ ពី​ម្ចាស់​ផលិតកម្ម LD Picture លោក លៀក លីដា។ យ៉ាងណា​​សម្រាប់​ស្នាដៃ​ទី៣ ដែល​ត្រៀម​ថត​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ គឺ​​មាន​ជំនួយ​បច្ចេក​ទេស​បន្ថែម ​ពី​អ្នក​ជំនាញ​បច្ចេក​ទេស​ប្លង់ និង​ភ្លើង​។

នាយ គ្រឿន បញ្ជាក់​ថា​ ក្រោយ​​មាន​ការ​ផ្ដល់​យោបល់​ពី​អ្នក​បច្ចេក​​ជន​បរទេស​​ បាន​ធ្វើ​ឱ្យ​នាយ​កាន់​តែ​មាន​គំនិត​ថែម​ទៀត ហើយ​ជឿជាក់​ថា ​ស្នាដៃ​ថ្មី​របស់​ខ្លួន​​រឿង”មនុស្ស​ឆ្កួត” កាន់​តែ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។ តារា​កំប្លែង​រូប​នេះ បន្ត​ថា ​ស្នាដៃ​ថ្មី​នេះ​មាន​ការ​ពង្រឹង​គុណភាព​ខ្ពស់​ជាង​មុន តាម​រយៈ​សកម្មភាព​ភាព​កាន់​តែ​រស់រវើក​ ដែល​នាយ​ស្ទើរតែ​នឹក​ស្មាន​មិន​ដល់។ ​នាយ គិត​ថា វា​ជា​រសជាតិថ្មី​ប្លែក​សម្រាប់​ប្រិយមិត្ត និង​ទស្សនិកជន​ ដែល​និយម​ចូលចិត្ត​វិស័យ​ភាពយន្ត។

តារា​កំប្លែង​មាន​ប្រភព​មក​ពី​ខេត្តស្វាយរៀង​ សង្កត់​ធ្ងន់​ថា​ ស្នាដៃ​ទី៤​របស់​នាយ អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​នាយ​ទទួល​បាន​បច្ចេកទេស​ល្អពី​អ្នករៀប​ចំ​ប្លង់ និង​ភ្លើង​ល្បី​ឈ្មោះ​រូប​នេះ​មក។

នាយ គ្រឿន ​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​​ ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN។ នាយ​ផ្ដើ​ម​បោះ​ជំហាន​ចូល​ជា​អ្នក​ដឹក​នាំ​រឿង​កាល​ពី​ពេល​ថ្មីៗ ក្រោយ​ពី​មាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​ម្ចាស់​ផលិតកម្ម LD Picture។ រឿង ​”មនុស្ស​ឆ្កួត” ដែល​នាយ​បញ្ជាក់​ថា ​​ធ្វើ​ឱ្យ​អាជីព​ជា​អ្នក​ដឹក​នាំ​រឿង​របស់លោកកាន់​តែល្អ​ជាង​មុន ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​២០១៧​នេះ៕  

អត្ថបទៈ ចរិយា

មតិយោបល់