• 2019-04-28 03:31:00
  • ស្ទីលតារា

តារា​ចម្រៀង​កម្ពុជា៣រូប និយម​តុប​តែង​ខ្លួន​ដូច​ CL

  • 2019-04-28 03:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 169

ចន្លោះមិនឃើញ

អតីត​មេ​ក្រុម​ចម្រៀង 2NE1 Chaerin Lee ឬ CL គឺ​​កំពូល​តារា​ K-Pop មួយ​រូប​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មិន​ថាក្នុង​តំបន់​អាស៊ី ឬ​អឺរ៉ុប។ ​ប្រជាប្រិយ​ភាព​ដ៏​ខ្លាំង​លើស​លប់​នេះ ​កើត​ចេញ​មក​ពី​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ និង​គំនិត​ច្នៃ​ប្រឌិត​ដែល​តារា​ចម្រៀង​ខាង​លើ​ពិត​ជា​​​ល្អិតល្អន់​ខាង​រក​ស្ទីល​តុបតែង​ខ្លួន​ និង​សម្ដែង​ប្លែកៗ​មិន​ចេះ​សាំ​ភ្នែក​។

ហេតុ​ដូច​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ជុំ​វិញ​ពិភពលោក បូក​រួម​ទាំង​កម្ពុជា​ផង ​​ឈ្លក់​វង្វេង​នឹង​ស្ទីល​តុប​តែង​ខ្លួន​របស់ CL ខ្លាំង​ រហូត​មាន​អ្នក​ខ្លះ​ព្យាយាម​ស្វែង​រក​សម្លៀក​បំពាក់​ និង​គ្រឿង​អលង្ការ​​ផ្សេងៗ​ មក​តុប​តែង​ឲ្យ​​ដូច​ និង​ស្រដៀង​នាង​ទៀត​ផង។

ជាក់​ស្ដែង​នៅ​ប្រទេស​កម្ពុជា​​ មិន​ថា​តែ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ K-Pop ទេ សូម្បី​តែ​​សិល្បការិនី​មួយ​ចំនួន​​ក៏​​និយម​លេង​ស្ទីល​​ដូច​ CL ដែរ។ ក្នុង​នោះ​មាន​ដូច​ជា៖

១ ទេព បូព្រឹក្ស

តារា​ស្រី​រូប​នេះ ធ្លាប់​ត្រូវ​បាន​មហាជន​រិះគន់​ខ្លាំង​ដោយ​សារនាង​តែង​តែ Update ស្ទីល​សម្លៀក​បំពាក់​តាម​ CL ស្ទើរ​គ្មាន​ចន្លោះ។ ក្នុង​នោះ បូព្រឹក្ស បាន​បក​ស្រាយ​ចំៗ​ថា CL គឺ​ជា​ Idol សំណព្វ​ចិត្ត​របស់​នាង​ ហើយ​ខ្លួន​ពិត​ជា​ចង់​ដូច​ CL ខ្លាំង​ណាស់​ ពិសេស​ការ​ដូរ​ពណ៌​សក់​​ និង​ការ​ស្លៀក​ពាក់។

២ ពេជ្រ សោភា

តារា​ចម្រៀង​ចាស់​វស្សា​រូប​នេះ តែង​តែ​បង្ហាញ​ខ្លួន​ជា​មួយ​ស្ទីល​ពេញ​និយម​របស់​តារា​ល្បីៗ​ជា​ច្រើន​ទូទាំង​ពិភព​លោក​ដូចជា តារា​ចម្រៀង J-Lo តារា​ម៉ូដែល Kylie Jenner និង តារា​ចម្រៀង​ Lisa ក្នុង​ក្រុម Black Pink។ ជា​មួយ​គ្នា​នោះ ពេជ្រ សោភា ក៏​និយម​ដេញ​តាម​និន្នាការ​ស្លៀក​ពាក់​​របស់ CL ដែរ។

via GIPHY

៣ ប៉ាច់ គីម​មួយ

ពន្លក​ថ្មី​ក្នុង​វិស័យ​ចម្រៀង​ ប៉ាច់ គីមមួយ បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ ដោយ​កាល​ពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ នាង​បាន​បង្ហាញ​ស្ទីល​តុបតែង​ខ្លួន​ស្រដៀង CL ពិសេស​គឺ​ម៉ូដ​សក់ និង​ការ​តុប​តែង​មុខ​។ ​នាង​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា ខ្លួន​ជា​អ្នក​គាំទ្រ​១​រូប​របស់ Chaerin Lee ហើយ​ថ្ងៃ​ប្រគំ​តន្ត្រី​ Smart Mega Concert នា​ពេល​ឆាប់​ៗខាង​មុខ​នេះ​ នាង​នឹង​ចូល​រួម​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម