• 2017-12-15 23:30:00
  • ជីវិតតារា

ហាន់ ជីអ៊ុន រវល់​​ការងារក្រៅ ឯប្ដី​នៅ​ផ្ទះ​ថត​ធ្វើ​មុខ​ឡើងជូរ​ ​ព្រោះ​​ប្រពន្ធ​​មិន​​នៅ​ជិត

  • 2017-12-15 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Song Joong Ki ដែល​ជា​ស្វាមី​បញ្ចប់​ការងារ​រួច​រាល់​កាល​ពី​ដើម​ខែ​ធ្នូ​ ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ធំ MAMA រួច​មក​ពេលនេះ​ដល់​ពេល​តារា​សម្ដែង​ Song Hye Kyo មាន​ការងារ​ម្ដង។

តារា​សម្ដែង​ដែល​ទើប​រៀបការ​ថ្មីថ្មោង​ Song Hye Kyo (ហាន់ ជីអ៊ុន) បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ដើម្បី​ចូល​រួម​កម្មវិធី​សម្ពោធ​ "Sino-Korean Economic and Trade Cooperation”។ នេះ​ជា​កម្មវិធី​លើក​ដំបូង​ហើយ​ ដែល​តារា​ស្រី​រូប​នេះ​បង្ហាញ​មុខ​ជា​ផ្លូវការ​ ក្រោយ​រៀបការ​ជាមួយ​ស្វាមី​ Song Joong Ki។

ទោះ​បី​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​ក៏​ពិត​មែន​ ប៉ុន្តែ​សម្រស់​របស់​តារា​កូរ៉េ​រូប​នេះ​នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ដដែល។ ជាក់​ស្ដែង​ក្រោយ​រៀប​ការ​ហើយ​ សង្កេត​ឃើញ​ថា​ Song Joong Ki ដែល​ចា​ស្វាមី​ហាក់​ដូចជា​ឡើង​គីឡូ​ជាង​មុន ប៉ុន្តែ​នៅ​ពេល​ដែល​ឃើញ​វត្តមាន​របស់​ Song Hye Kyo ទើប​ដឹង​ច្បាស់​ថា​ មិនមែន​តែ​ប្ដី​ទេ​ សូម្បី​នាង​ក៏​ធាត់​ជាង​មុន​ដែរ។ ចំណែក​មុខ​វិញ​ គឺ​មូល​ធំ​ជាង​មុន​ទៅ​ទៀត។

ដោយ​ឡែក​ ស្របពេល​ដែល​ ប្រពន្ធ​ជាប់​បំពេញ​កិច្ចការ​ តួ​ប្រុស​ក្នុង​រឿង​ "Descendants Of The Sun” ក៏​បាន​ជួប​ជុំ​មិត្ត​ភ័ក្ដិ​ ២-៣នាក់​ ជជែក​កម្សាន្ត​ពី​នេះ​ពីនោះ។ ប៉ុន្តែ​បើ​តាម​ទឹក​មុខ​ដែល​បាន​បង្ហាញ​តាម​រូបថត​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោក​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ ខណៈ​ប្រពន្ធ​មិន​នៅ​ជិត ក្នុង​ឱកាស​នេះ៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់