• 2017-12-18 04:50:00
  • ជីវិតតារា

នីឡា ជាប់​សង្ស័យ​មាន​ស្នេហ៍​លួច​លាក់​នឹង​បុរស​ប្លែក​មុខ ក្រោយ​ល្បី​រង្គោះរង្គើ​ជា​មួយ​គូ​ដណ្ដឹង

  • 2017-12-18 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​តារា​កំប្លែង​វ័យ​ក្មេង នីឡា ដែល​មាន​ព័ត៌មាន​រង្គោះរង្គើ​ស្នេហ៍​ជា​មួយ​គូ​ដណ្ដឹង​ជា​ញឹកញយ ពេល​ថ្មីៗនេះ​​កូន​ស្រី​តែ​មួយ​គត់​របស់​លោក​តាវ៉ិចទ័រ ត្រូវ​បាន​សង្ស័យ​នាង​កំពុង​លួច​លាក់​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​បុរស​ប្លែក​មុខ​ម្នាក់។

រឿង​រ៉ាវ​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ នីឡា បាន​បង្ហោះ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់​នាង​ជា​មួយ​បុរស​រូប​នោះ​ក្នុង​ Instagram Story របស់​ខ្លួន។ ​រូប​ទាំង​នោះ​​ទៀត​សោត មាន​ទម្រង់​ស្និទ្ធ​ស្នាល​ដូច​គូ​ស្នេហ៍ ដែល​បុរស​រូប​​នោះ​បាន​ចាប់​ច្របាច់​ថ្ពាល់​នាង យ៉ាង​ក្នក់ក្នាញ់។

ជុំ​វិញ​បញ្ហា​នេះ មិន​ទាន់​មាន​ការ​បក​ស្រាយ​ណា​មួយ​ពី​សាមីខ្លួន នីឡា នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​នាង​ មិន​អាច​ហៅ​ចូល​បាន។

ចំណែក​ឯ​ លោក​តាវ៉ិចទ័រ ដែល​ជា​ឪពុក​សំណព្វ​ បាន​ថ្លែង​ប្រាប់​ Sabay នា​ព្រឹក​នេះ​ថា៖ "ពូ​មិន​​បាន​បើក​មើល ហើយ​ក៏​បាន​មិន​ដឹង​ថា​កូន​បាន​បង្ហោះ​អី​ដែរ ព្រោះ​ពេល​នេះ​ពូ​កំពុង​ធ្វើ​ការ តែ​ធម្មតា​កូន​​ទៅ​រៀន វា​មាន​មិត្តភ័ក្ដិ​ ថត​រូប​ជា​មួយ​គ្នា អី​​​ជា​រឿង​ធម្មតា" ៕

អត្ថបទ៖ សុខណា

មតិយោបល់