• 2017-12-19 12:01:00
  • ជីវិតតារា

ធ្លាយ​​ព័ត៌មាន​កៀក​ព្រលប់​ថា ស្រី​ស្អាត យៀកលី ភ្ជាប់​ពាក្យ​ស្ងាត់​ៗហើយ!

  • 2017-12-19 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​មក​ពី​ក្រុង​ប៉ោយប៉ែត យៀកលី បាន​ដក​ខ្លួន​មួយ​រយៈ​មក​ហើយ​ពី​ការងារ​សិល្បៈ ដោយ​ប្រាប់​ថា​ជាប់​ខ្លួន​ជាមួយ​ជំនួញ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ធ្លាយ​ដំណឹង​ថា តាម​ពិត​នាង​ដក​ខ្លួន​ដើម្បី​យក​ពេល​ភ្ជាប់​ពាក្យ​ជាមួយ​គូស្នេហ៍​ទេ។

តាម​ប្រភព​លាក់​មុខ​មួយ បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​វ័យ​ក្មេង ម៉េង យៀកលី ទើប​បាន​ភ្ជាប់​ពាក្យ​ថ្មី​ៗ ត្រៀម​លា​ជីវិត​នៅ​លីវ​ឆាប់​ៗ​នេះ​ហើយ។ ពិធី​នោះ​បាន​ប្រព្រឹត្ត​ដោយ​មាន​ត្រឹម​សាច់​ញាតិ​ទាំង​សង្ខាង មិន​មាន​មិត្ត​ភក្ដិ​សិល្បៈ​ឡើយ។ ដូច្នេះ​ហើយ ទើប​ដំណឹង​ភ្ជាប់​ពាក្យ​របស់​នាង​មិន​សាយ​ភាយ​ខ្លាំង​ក្នុង​ចង្កោម​សិល្បៈ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល ឲ្យ​ដឹង​ទៀត​ថា គូ​ដណ្ដឹង​របស់​ យៀកលី គឺ​ជា​បុរស​វ័យ​កណ្ដាល​ម្នាក់ និង​មាន​តួនាទី​ខ្ពស់​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​ផ្គត់​ផ្គង់​អាហារ​បំប៉ន​សុខ​ភាព និង​កំពុង​មាន​ការ​ពេញ​និយម​ពី​អ្នក​គាំទ្រ។ "ក្រុមហ៊ុន​នោះ ក៏​ជា​កន្លែង​ធ្វើ​ការ​របស់ ​អាលី ដែរ គេ​ទៅ​ធ្វើ​ការ​នៅ​ហ្នុង​ហើយ បាន​ពួក​គេ​ជួប​គ្នា ស្រឡាញ់​គ្នា រហូត​ឈាន​ដល់​ភ្ជាប់​ពាក្យ​នោះបង" ប្រភព​បន្ថែម។

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ សាមី​ខ្លួន​កញ្ញា យៀកលី បាន​ឆ្លើយ​ប្រាប់ Sabay ថា នាង​ពិត​ជា​​បាន​ភ្ជាប់​ពាក្យ​ពិត​មែន កាល​ពី​ពេល​ថ្មី​ៗ​នេះ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ដក​ខ្លួន​ពី​ការងារ​សិល្បៈ​ទាំង​អស់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​រវល់​នឹង​ការ​ងារ​ជំនួញ ក៏​ហេតុផល​រួម​ផ្សំ​មួយ​ធ្វើ​ឲ្យ​នាង​បង្ខំ​ចិត្ត​ផ្អាក​សិល្បៈ​បណ្ដោះ​អាសន្ន​ដែរ។

បើ​ទោះ​ជា​ទទួល​ស្គាល់​ពី​ដំណឹង​ភ្ជាប់​ពាក្យ ប៉ុន្តែ​អតីត​ជយលាភី​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys ២០១៥ រូប​នេះ មិន​បាន​និយាយ​លម្អិត​ឡើយ​ថា​តើ គូ​ដណ្ដឹង​នាង​ជា​ថ្នាក់​លើ​របស់​នាង និង​ថា​បុរស​នោះ ឈ្មោះ​អ្វី អាយុ​ប៉ុន្មាន ក៏​ទេ​ដែរ។ "ចាំ​តាម​ដាន និង​អ៊ុត​មើល​ទាំង​អស់​គ្នា​ទៅ​បង...!” ម៉េងលី ថ្លែង​ខ្លី​ទាំង​សំណើច។

យ៉ាង​ណា​ក៏​ដោយ ស្រី​ស្អាត​រូប​នេះ ប្រាប់​ខ្លី​ចុង​ក្រោយ​ទៀត​ថា ពិធី​រៀប​មង្គល​ការ​របស់​នាង​គ្រោង​នឹង​រៀប​ចំ​នៅ​ឆ្នាំ ២០១៨​នេះ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់