• 2016-09-27 17:18:07
  • ព័ត៌មាន
កំពូល​តារា​ចិន​ជុំ​ជើង​គ្នា​ក្នុង​កម្មវិធី​​មហោស្រព​ភាពយន្ត​ "មាន់​មាស" លើក​ទី​២៥ កំពូល​តារា​ចិន​ជុំ​ជើង​គ្នា​ក្នុង​កម្មវិធី​​មហោស្រព​ភាពយន្ត​ "មាន់​មាស...
  • 2016-09-27 17:18:07
  • ព័ត៌មាន

សិល្បករ និង​សិល្ប​ការិនី​ចិន​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​បាន​មាន​វត្តមាន​នៅ​ក្នុង​ថ្ងៃ​បិទ​វគ្គ​របស់​មហោស្រព​ភាពយន្ត “Golden Rooster" លើក​ទី​២៥។   យប់​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​មុន​នេះ កម្មវិធី​បិទ​ឆាក​របស់​មហោស្រព​ភាពយន្ត​ប្រចាំ​ឆ្នាំ "Golden Rooster” លើក​ទី​២៥​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Tangshan ប្រទេស​ចិន។ មាន​មុខ​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ឆ្នាំ​នេះ​គឺ​មាន​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា​ប្ដី​ប្រពន្ធ Huang Xiaoming-Angelababy, Li Yi Feng និង Yao Chen ជា​ដើម៕           Huang Xiaoming និងAngelababy     Yao Chen   Feng Shaofeng       Li Yifeng និងXu Qing     Bai Baihe   ចុចអាន៖Fan Bingbing ស្អាត​ដូច​ម្ចាស់ក្សត្រី​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​អេស្ប៉ាញ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14

  • 2016-07-05 17:31:43
  • ព័ត៌មាន
អ្នក​ជំនួញ​ម្នាក់​​ខំ​ជះ​លុយ​​ដើម្បី​បាន​ដេក​ជាមួយ Angelababy តែ​ត្រូវ​ខក​ចិត្ត​ទៅវិញ អ្នក​ជំនួញ​ម្នាក់​​ខំ​ជះ​លុយ​​ដើម្បី​បាន​ដេក​ជាមួយ Angelababy តែ​ត្រូវ...
  • 2016-07-05 17:31:43
  • ព័ត៌មាន

បុរស​ដែល​ជា​អ្នក​ជំនួញ​ចិន​ម្នាក់​បាន​​ខក​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ចំណាយ​លុយ​៣,៧៤​លាន​ដុល្លារ​អូស្ត្រាលី(ប្រហែល២,៧៩​លាន​ដុល្លារអាមេរិក) ដើម្បី​បាន​ដេក​ជាមួយ​តារា​​លំដាប់​A របស់​ចិន​និង​ហូលីវូដ​៣​នាក់ ប៉ុន្តែ​ចុងក្រោយ​គ្មាន​បាន​អ្វី​ទាំង​អស់។​   Angelababy   អ្នក​ជំនួញ​នោះ​មាន​ឈ្មោះ​ថា Xu Yu បាន​ធ្វើ​កំណត់​ហេតុ​ប្ដឹង​​ទៅ​ភ្នាក់ងារ​​ទាក់ទង​នារី​របស់​​អូស្ត្រាលី​មួយ ដោយ​ចោទ​ថា លោក​បាន​បង់​​លុយ​៣,៧៤​លាន​ដុល្លារ​អូស្ត្រាលី​ទៅ​ឲ្យ​ភ្នាក់ងារ​ដែល​ស្ថិត​ក្នុង​ទីក្រុង ​Sydney ខាងលើ ដោយ​សន្យា​ថា ​ផ្ដល់​សេវា​ផ្លូវ​ភេទ​ឲ្យ​លោក​គេង​ជាមួយ​តារា​ហូលីវូដ Megan Fox និង​តារា​ម៉ូដែល​ Candice Swanepoel ​រួម​ទាំង​តារា​ចិន Angelababy ផង​ដែរ។   ​​​​​ លោក Xu Yu​ បាន​និយាយ​ថា លោក​បាន​ព្រមព្រៀង​បង់​ថ្លៃ​ធ្វើ​ដំណើរ​និង​ការ​ស្នាក់​នៅ​លើ​តារា​ទាំង​​៣​ជា​មួយ​ភ្នាក់ងារ​​អស់​ហើយ ប៉ុន្តែ​ដល់​ថ្ងៃ​ណាត់​ជួប​គ្មាន​នរណា​មក​ម្នាក់​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សារព័ត៌មាន​ចិន cankaoxiaoxi ។   Megan Fox   បើ​តាម​អាជ្ញាធរ​អូស្ត្រាលី បាន​ប្រាប់​ឲ្យ​ដឹង​ថា ភ្នាក់ងារ​​ទាក់ទង​នារី​របស់​​អូស្ត្រាលី​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​តារា​សម្ដែង​ឥណ្ឌា Diljit “Dion” Singh Uppal។ ប៉ុន្តែ​គ្មាន​ការ​បញ្ជាក់​ណាមួយ​ពី​ក្រុមហ៊ុន​ថា Candice, Angelababy និងMegan ធ្វើការ​នៅទី​នោះ​ទេ។ យោង​តាម​សាច់​រឿង​និង​ការ​និយាយ​ខ្លះ​ពី shanghaiist អ្នក​ជំនួញ​ម្នាក់​នេះទំនង​​ជា​ត្រូវ​ចាញ់​បោក​គេ​ហើយ៕   Candice Swanepoel   ចុចអាន Angelababy​ និង​ប្ដី​តែង​ខ្លួន​សង្ហា​​ដូច​កំលោះ​ក្រមុំ ក្នុង​ថ្ងៃ​មើល​ការ​បង្ហាញ​ម៉ូដ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ shanghaiist

  • 2016-06-29 17:38:33
  • ព័ត៌មាន
Angelababy​ និង​ប្ដី​តែង​ខ្លួន​សង្ហា​​ដូច​កំលោះ​ក្រមុំ ក្នុង​ថ្ងៃ​មើល​ការ​បង្ហាញ​ម៉ូដ Angelababy​ និង​ប្ដី​តែង​ខ្លួន​សង្ហា​​ដូច​កំលោះ​ក្រមុំ ក្នុង​ថ្ងៃ​មើល​...
  • 2016-06-29 17:38:33
  • ព័ត៌មាន

គូ​ស្នេហ៍​ប្ដី​ប្រពន្ធ​តារា​ចិន Angelababy និងHuang Xiaomingបាន​ បង្ហាញ​វត្តមាន​កាល​ពី​ពេល​ថ្មី​ៗ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Givenchy Menswear Spring/Summer 2017 ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Paris Fashion Week។     តារា​ទាំង​ពី​ត្រូវ​គេ​តាម​ថត​គ្រប់​ទីកន្លែង​​តាំងពី​​នៅ​ខាងក្រៅ​រហូត​ដើរ​ចូល​ក្នុង។ ការ​មក​ទស្សនា​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ Angelababy និងHuang ស្លៀកពាក់​តែង​ខ្លួន​ស្រស់​សង្ហា​ដូច​គ្នា​ ហាក់​ដូច​​ជា​កំលោះ​ក្រមុំ​អីចឹង។ Angelababy ពាក់​អាវ​ស​វាល​ក​និង​ដៃ​ជាមួយ​នឹង​សំពត់​​និង​ស្បែក​ជើង​ពណ៌​ខ្មៅ អម​ដោយ​ស្ទីល​សក់​ មូរ​រួញ​ខាង​ចុង​ទម្លាក់​ចុះក្រោម ខណៈ​ដែល Huang ពាក់​អាវ​ធំ​ពណ៌​ខ្មៅ​មួយ​ឈុត​អម​ដោយ​វ៉ែនតា៕             ចុចអាន៖Huang Xiaoming និង Angelababy រៀប​ការ​​៩​ខែ នៅ​ជាមួយ​គ្នា​បាន​ត្រឹម១៥ថ្ងៃ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  shanghaiist