• 2016-08-10 17:54:58
  • Road Safety
​ធ្លាយ​ដំណឹង​សមាជិក Block B និងAOA មានទំនាក់ទំនងស្នេហា​៥​ខែ​ហើយ ​ធ្លាយ​ដំណឹង​សមាជិក Block B និងAOA មានទំនាក់ទំនងស្នេហា​៥​ខែ​ហើយ
  • 2016-08-10 17:54:58
  • Road Safety

បើ​តាម​បណ្ដាញ​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​កូរ៉េ តារា​ចម្រៀង​ល្បី​ឈ្មោះ Zico របស់​ក្រុម Block B និង​ស្រី​ស្អាតSeolhyun របស់​ក្រុម AOA បាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​បាន​រយៈពេល​៥​ខែ​ហើយ។     មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Dispatch របស់​កូរ៉េ​បាន​ចុះផ្សាយ​ថា​ពួក​គេ​បាន​ប្រទះ​ឃើញ​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ Zico សមាជិក​ក្រុម​ចម្រៀង Block B និង Seolhyun តារា​ចម្រៀង​របស់​ក្រុម AOA ជិះ​រថយន្ត Porsche របស់​ម្ចាស់​បទ "Very Good” ទៅ​លំហែ​នៅ​ទន្លេ Han កាល​ពី​ខែ​ឧសភា។   អ្នក​ស្គាល់​ម្នាក់​របស់​ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ​បាន​ទម្លាយ​ទៅ​កាន់​ប្រភព​ដដែល​ថា៖"នៅ​ពេល​ដែល Seolhyun កំពុង​តែ​ជួប​វិបត្តិ​ព្រោះ​រឿង​អាស្រូវ​នោះ Zico បាន​នៅ​ក្បែរ​ខ្លួន​នាង​ជា​និច្ច។ ផ្ទះ​និង​រថយន្ត​របស់ Zico គឺ​ជា​កន្លែង​ដែល​តារា​ទាំង​២​តែង​ណាត់​ជួប​គ្នា។ ដើម្បី​ចៀសវាង​ការ​ចាប់​អារម្មណ៍ អ្នក​ទាំង​២​តែង​តែ​បិទ​មុខ​ជា​និច្ច។ យោង​តាម​សម្ដី​របស់ Dispatch Seolhyun និង Zico បាន​មាន​​ទំនាក់​ទំនង​ស្នេហា​រយៈ​ពេល​៥​ខែ​ហើយ៕                        ចុចអាន៖នេះ​គឺ​ជា​សម្រស់​ពិត​របស់​តារា​ស្រី​អាស៊ី​កូន​កាត់​ពេល​គ្មាន​ក្រែម​ម្សៅ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

  • 2016-06-01 16:29:20
  • ព័ត៌មាន
១០​ក្បាច់​ស៊ី​អារម្មណ៍​ពី​ស្រី​ស្អាត​ក្រុម AOA និង Secret អ្នក​ណា​សិចស៊ី​ជាង? ១០​ក្បាច់​ស៊ី​អារម្មណ៍​ពី​ស្រី​ស្អាត​ក្រុម AOA និង Secret អ្នក​ណា​សិចស...
  • 2016-06-01 16:29:20
  • ព័ត៌មាន

អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop ទើប​តែ​មាន​ឱកាស​ប្រៀបធៀប​សម្រស់​ដ៏​សិចស៊ី​របស់​តារា​ចម្រៀង​ស្រី​២​នាក់​មក​ពី​ក្រុម​ចម្រៀង​នារី AOA និង Secret តាម​រយៈ​បណ្ដាញ​ព័ត៌មាន Dispatch។     មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Dispatch របស់​កូរ៉េ​ទើប​តែ​ចុះផ្សាយ​​សាក​សួរ​​មតិ​របស់​អ្នក​គាំទ្រ​ថា​តើ​រវាង​តារា​ចម្រៀង Hyosung សមាជិក​ក្រុម​ចម្រៀង Secret និង Choa សមាជិក​ក្រុម​ចម្រៀង AOA មួយ​ណា​​សិចស៊ី​ជាង។ តារា​ចម្រៀង​ស្រី​ទាំង​២​ខាង​លើ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​សិល្ប​ការិនី​សិចស៊ី​នៅ​ក្នុង​វិស័យ​ចម្រៀង K-Pop។ បច្ចុប្បន្ន ស្រី​ស្អាត​ទាំង​២​នេះ​សុទ្ធ​តែ​មាន​ការងារ​មមាញឹក​រៀងៗ​ខ្លួន​ដោយ Hyosung ទើប​តែ​បញ្ចប់​ការ​ផ្សព្វផ្សាយ​​អាល់ប៊ុម​ទោល​ទី​២​របស់​ខ្លួន។ រីឯ Choa វិញ​កំពុង​រវល់​ផ្សព្វផ្សាយ​បទ "Good Luck” ដែល​ជា​បទ​ថ្មី​របស់​ក្រុម​ចម្រៀង AOA។ ចុះ​អ្នក​ទាំង​អស់​គ្នា​វិញ​គិត​ថា​ស្រី​ស្អាត​រូប​ណា​សិចស៊ី​ជាង?   Choa           Hyosung             ចុចអាន៖១០​ស្ទីល​​លើ​ឆាក​របស់ Hyosung មើល​យូរ​អាច​​​​ក្ដៅ​ខ្លួន   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ koreaboo