• 2016-09-07 17:47:25
  • Road Safety
អ្នក​គាំទ្រ​ផ្ទុះ​កំហឹង ទារ​លុយ​ពី Jay Chou វិញ​ព្រោះ​ការ​ប្រគំ​តន្ត្រី​អន់​ពេក អ្នក​គាំទ្រ​ផ្ទុះ​កំហឹង ទារ​លុយ​ពី Jay Chou វិញ​ព្រោះ​ការ​ប្រគំ​តន្ត្រ...
  • 2016-09-07 17:47:25
  • Road Safety

មក​ទល់​ពេល​នេះ​ ​មាន​ទស្សនិកជន​ចំនួន​ជាង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​សំណូម​ពរ​ឲ្យ​តារា​ចម្រៀង​ល្បី​ឈ្មោះ Jay Chou សង​លុយ​ខ្លួន​វិញ​ព្រោះ​សំឡេង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​លោក​អន់​ពេក។     កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ចិន Jay Chou បាន​ប្រព្រឹត្ត​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ប្រទេស​សិង្ហបុរី​ក្រោម​ការ​ចូល​រួម​របស់​អ្នក​គាំទ្រ​៤ម៉ឺន​នាក់។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​កម្មវិធី​នេះ​បាន​បញ្ចប់ ទស្សនិកជន​ដែល​បាន​ចូល​មើល​ការ​ប្រគំតន្ត្រី​នេះ​បាន​ផ្ទុះ​កំហឹង​ព្រម​ៗ​គ្នា និង​ទាម​ទារ​ឲ្យ​ម្ចាស់​បទ "Secret” សង​លុយ​ព្រោះ​ពួក​គេ​វិញ​ដោយ​សារ​គុណ​ភាព​របស់​កម្មវិធី​នេះ​អន់​ពេក។   តាម​នោះ​ដែរ អ្នក​គាំទ្រ​ទាំង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​ទារ​សង​លុយ​វិញ​នោះ​បាន​ឲ្យ​ដឹង​ថា សំឡេង​នៅ​ក្នុង​ខន​សឺត​មួយ​នេះ ស្ដាប់​មិន​កើត​ឬ​ឮ​មិន​ច្បាស់។ ទស្សនិកជន​ទាំង​នេះ​បាន​ទាមទារ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​សង​លុយ​ពួក​គេ​វិញ​យ៉ាង​តិច​ពាក់​កណ្ដាល​នៃ​តម្លៃ​សំបុត្រ។ តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​របស់ Jay Chou មាន​តម្លៃ​ចាប់​ពី ៩២​ដល់​៣៤២​ដុល្លារ៕         ចុចអាន៖ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖straitstimes

  • 2016-07-20 20:58:19
  • Road Safety
កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត
  • 2016-07-20 20:58:19
  • Road Safety

ក្នុង​​ពេល​ដណ្ដើម​កូន​ក្រុម​គ្នា​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង “Sing! China” តារា​ចម្រៀង​ល្បី​ឈ្មោះ​តៃវ៉ាន់ Jay Chou ត្រូវ​គេ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​បាន​បេក្ខជន​ខ្លាំង​មក​ក្រុម​របស់​ខ្លួន។   កាល​ពី​ថ្ងៃ​ទី ១៥​ខែ​កក្កដា​មុន​នេះ កម្មវិធី​ប្រឡង​ចម្រៀង Sing ! China ដែល​មាន​លក្ខណៈ​ដូច​នឹង​កម្មវិធី "The Voice” ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ទី​១​នៅ​លើ​ប៉ុស្តិ៍ Zhenjiang។ កម្មវិធី​ឆ្នាំ​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​គ្រូ​បង្វឹក​ល្បី​ឈ្មោះ​ចំនួន​៤​រូប​រួម​មាន តារា​ចម្រៀង Jay Chou, Na Ying, Wang Feng និងHarlem Yu។ Coach នីមួយ​ៗ​បាន​ខំប្រឹង​ប្រើ​វោហារ​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​ធ្លាក់​បេក្ខជន​ខ្លាំង​ៗ​ចូល​ក្នុង​ក្រុម​របស់​គ្រូ​បង្វឹក​ដទៃ។   នៅ​ពេល​ដល់​វេន​ខ្លួន​ដណ្ដើម​កូន​ក្រុម កំពូល​តារា​ចម្រៀង Jay Chou បាន​អួត​ថា​លោក​ជា​តារា​ចម្រៀង​ចិន​ដែល​មាន​គេ​ស្គាល់​ទូទាំង​ពិភពលោក។ "មនុស្ស​ជា​ច្រើន​ស្ដាប់​បទ​ចម្រៀង​របស់​ខ្ញុំ​ដើម្បី​ហ្វឹកហាត់​សំឡេង" Jay អួត។ នៅ​ពេល​ឮ​សំដី​ទាំង​នេះ តារា​ចម្រៀង Harlem Yu បាន​ពន្លះ​ម្ចាស់​បទ "Far Away” ថា៖ "ប៉ុន្តែ​លោក​ច្រៀង​មិន​ទាំង​ច្បាស់​ផង​ហ្នឹង។ កូន​ៗ​របស់​ខ្ញុំ​មិន​ទាំង​យល់​ថា​លោក​ច្រៀង​អី​ផង​ក្នុង​បទ "Tornado””៕   ចុចអាន៖ទិដ្ឋភាព​ប្លែក​អស្ចារ្យ​ពី​មង្គល​ការ​​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ​ម្សិលមិញ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars

  • 2015-11-01 17:23:51
  • ជីវិតតារា
ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី
  • 2015-11-01 17:23:51
  • ជីវិតតារា

ក្នុង​រយៈ​ពេល​ជិត ១០ ខែ​នៃ​អាពាហ៍ពិពាហ៍ តារា​ចម្រៀង-សម្ដែង Jay Chou និង​ភរិយា Hannah Quinlivan បាន​ទទួល​ចំណងដៃ​កូន​ស្រី​ម្នាក់ ឈ្មោះ​ថា “Hathaway”។     ក្រោយ​ទទួល​បាន​​ចំណង​ដៃ មិន​អាច​កាត់​ថ្លៃ​បាន​​នេះ តារា​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា ​លោក​​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ប្ដូរ​ខោ​ទឹកនោម និង​ប្ដូរ​ទឹកដោះ​គោ​ក្ដៅឱ្យ​ព្រះនាង​តូច​ Hathaway ។ ក្នុង​ការ​បំពេញ​តួនាទី​ជា​ឪពុក​ តារា​ល្បី​ឈ្មោះ​ដដែល​​និយាយ​ថា៖ "ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់"។   ហេតុ​តែ​រវល់​មើល​ថែ​សាច់​មួយ​ដុំ​នេះ Jay បាន​លុបចោល​ការ​ផ្ដល់​ជូន​សម្ដែង​ជាច្រើន រួម​ទាំង​ការ​ប្រគំ​តន្ត្រី​​បញ្ចប់​ឆ្នាំ​ធំៗ ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​​ផង​ដែរ។ ​​   កូន​ស្រី​របស់ Jay បាន​កើត​កាល​ពី​ថ្ងៃ​សុក្រ ទី ១០ ខែ​កក្កដា នេះ​បើ​តាម​ការ​បញ្ជាក់​​​ពី​សាច់ញាតិ​​របស់ Jay។ ប្ដី​ប្រពន្ធ​មួយ​នេះ មិន​បាន​ដាក់​ឈ្មោះ​កូន​ស្រី​ជា​ភាសា​ចិន​ទេ ដោយ​ពេញ​ចិត្ត​ភាសា​អង់គ្លេស Hathaway ដែល​គេ​ជឿ​ថា អ្នកទាំងពីរ​​យក​ឈ្មោះ​តាម​តារា​ហូលីវូដ Anne Hathaway។ នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូន​ស្រី Jay ប្រាប់​ថា Hannah (Quinlivan) + thaw (melt) + Jay (Jay Chou) = Hathaway បាន​ន័យ​ថា Hannah ​ធ្វើ​ឱ្យ Jay មាន​ភាព​កក់​ក្ដៅ៕   ចុចអាន៖ កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ ចុចអាន៖ ភរិយា​ Jay Chou សម្រាល​បាន​កូន​ម្នាក់​ហើយ ទាយ​មើល៍​ប្រុស​ឬ​ស្រី?   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestar

  • 2015-03-10 18:59:29
  • ជីវិតតារា
​ដល់​ក! Jay Chou និង​​ប្រពន្ធ​​ រៀប​ការ​ជា​លើក​ទី​បី​​នៅ​អូស្ត្រាលី ​ដល់​ក! Jay Chou និង​​ប្រពន្ធ​​ រៀប​ការ​ជា​លើក​ទី​បី​​នៅ​អូស្ត្រាលី
  • 2015-03-10 18:59:29
  • ជីវិតតារា

តារា​ចម្រៀង សម្ដែង Jay Chou និង​ប្រពន្ធ Hannah Quinlivan បាន​រៀបការ​ជាមួយ​គ្នា​ម្ដង​ទៀត​ហើយ កាល​ពី​ថ្មីៗ​នេះ ក្នុង​ទីក្រុង Gold Coast ប្រទេស​​អូស្ត្រាលី។     ពិធីជ័យ​​លើក​ទី៣របស់​តារា​ទាំងពីរ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​២០១៥​ ម្សិលមិញ ដោយ​ម្ដង​នេះ​ដើម្បី​បំពេញ​បំណងសាច់ញាតិ​​ក្រុមគ្រួសារ របស់ Hannah ជាពិសេស​ជីដូនជីតា ដែល​មិន​អាច​ចូល​រួមក្នុង​ឱកាស​មុនៗ។   ទំព័រ Fan page របស់ Chou បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្វាមី​ភរិយាថ្មី​មួយ​គូ​នេះ ស្ថិត​ក្នុង​ស្លៀក​សំលៀក​បំពាក់ កូន​កំលោះ​ក្រមុំ​ពណ៌​ខៀវ និង​មាន​ពាក់​មកុដ​ ខណៈ​ដើរ​លេង​នៅ​មាត់​សមុទ្រ។   ក្នុង​ឱកាស​នេះ​ក្រុម​មិត្ត​ល្អ បាន​រៀបចំ​ក្បាច់រាំ ជាមួយ​បទ​ចម្រៀង “Ukulele” ​របស់ Chou ធ្វើ​ជា Background ដើម្បី​អបអរ​​ស្វាមី​ភរិយា​ថ្មី។ បន្ទាប់​មក​ពួកគេ​​កាត់​នំ រួច​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បែប​សាមញ្ញ​ជាមួយ​គ្នា មុន​​ទៅ​មាត់​សមុទ្រ​ថត​រូប។   Chou បាន​បង្ហាញ​ក្ដី​សប្បាយ​រីករាយ​លើ បណ្ដាញ​សង្គម Weibo ថា "ពិធី​មង្គលការ​សាមញ្ញ​​​លក្ខណៈ​គ្រួសារ​​​​ក្នុង​ប្រទេស​អូស្ត្រាលី។ សមុទ្រ​ពណ៌​ខៀវ និង​កន្លែង​ខ្យល់​អាកាស​បរិសុទ្ធ ពិត​សម​គ្នា​គ្នាណាស់។ ចង់​ឱ្យ​មានរឿង​ហ្នឹង កើត​ឡើង​ម្ដង​ទៀត​ក្នុង​ឆ្នាំ​នេះ"។   មង្គល​ការ​ទី១របស់ Chou ធ្វើឡើង​នៅ​ក្នុង​វិហារ​មួយ​ក្នុង​ប្រទេស​អង់គ្លេស ចំណែក​លើក​ទី២​ធ្វើនៅ​ទីក្រុង​តៃប៉ិ ដើម្បី​បំពេញ​បំណង​លោក​យាយ​វ័យ​៨០​ឆ្នាំ ដែល​មិន​អាច​ចូល​រួម​នៅ​អង់គ្លេស​បាន៕ ​​             Bingbing រ៉ូមែនទិក​ជាមួយ Li Chen ដល់ទៅ​ ២យប់?     ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖  Asianpopnews

  • 2015-02-21 16:25:49
  • ជីវិតតារា
​ការ​ភ្លាម ​ប្រពន្ធ Jay Chou មាន​ផ្ទៃពោះ? ​ការ​ភ្លាម ​ប្រពន្ធ Jay Chou មាន​ផ្ទៃពោះ?
  • 2015-02-21 16:25:49
  • ជីវិតតារា

Jay Chou និង​ភរិយា Hannah Quinlivan បាន​រៀបការ​ជាមួយ​គ្នា កាល​ពី​ខែ​មករា​កន្លង​ទៅ ហើយ​ថ្មីៗ​នេះ​មាន​ពាក្យ​លេច​ឮ​ត​គ្នា​ថា ប្រពន្ធ​តារា​ចម្រៀង​ប្រុស​រូប​នេះ​មាន​ទម្ងន់បាត់​ទៅ​ហើយ។     ចំណុច​ដែល​ធ្វើ​ឱ្យ​គេ​សង្ឃ័យ​នោះ គឺ​ថា​ពេល​កំពុង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន Mercedez-Benz Fashion Week ក្នុង​ទីក្រុង New York  សប្ដាហ៍​នេះ Hannah Quinlivan បាន​ដើរកាត់​ក្រោយឆាក ក្នុង​សភាព​​ខុសប្លែក​ពី​ធម្មតា ខណៈពេល​ក្រុមអង្គរក្ស ​​យក​នាង​ចេញ​ពី​ហ្វូង​មនុស្ស។   ដោយសារហេតុផល​​នេះ​ហើយ​ទើប ទើប​ក្រុម​អ្នកគាំទ្រ​ដាក់ការសង្ស័យយ៉ាងដូច្នេះ។ មិន​តែ​ប៉ុណ្ណោះ​ដោយកន្លង​មក ស្វាមី​របស់​នាងលោក Jay Chou បាន​ប្រាប់​សាធារណជន​ថា លោក​ចង់​បាន​កូន​៥នាក់ ចំណែកការ​ឆ្លើយ​តប​សំណួរ​អ្នកសារព័ត៌មាន ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​នៅ​តៃប៉ិ Jay ប្រាប់​ទៀត​ថា "លោក​នឹង​យកកូន​ឆាប់ៗ​ខាងមុខ!"។   មិន​ដូច​អ្វី​ដែល​បាន​លើកឡើង​ខាងលើ ភ្នាក់ងារ​ដែល​​ជា​តំណាង​របស់ Hannah បាន​ចេញ​មុខ​បដិសេធ ដោយប្រាប់​​​យ៉ាង​ច្បាស់​ថា Hannah មាន​ការ​មមើមមាយ​ ព្រោះ​តែ​អារម្មណ៍​តានតឹង​រឿង​ការងារ អាកាសធាតុ​នៅ New York ត្រជាក់ ​អស់កម្លាំង​បន្តិចបន្តួច។ ហើយ​នាង​បាន​​ធូរស្បើយ​​វិញហើយ​ បន្ទាប់​ពី​សម្រាក​មក។ ដើម្បី​បញ្ជាក់ទៅកាន់​​អ្នកគាំទ្រ ​តារា​បង្ហាញ​ម៉ូដ​តៃវ៉ាន់ ​​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Weibo ថា នាង​​មាន​អារម្មណ៍​ល្អ​វិញ​ហើយ។   ក្រោយ​បញ្ចប់​ការងារ​នៅ​ទីក្រុង New York Hannah បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​តៃវ៉ាន់​វិញ ដើម្បី​​​ឈប់​សម្រាកក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន៕       Jay Chou រៀបការ​ម្ដង​ទៀត នៅ​អាង​ហែលទឹក Jay Chou នឹង​រៀបការ​ម្ដង​ទៀត ដោយ​មិន​ទទួល​ចំណង​ដៃ   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

  • 2015-02-10 15:59:12
  • ជីវិតតារា
Jay Chou រៀបការ​ម្ដង​ទៀត នៅ​អាង​ហែលទឹក Jay Chou រៀបការ​ម្ដង​ទៀត នៅ​អាង​ហែលទឹក
  • 2015-02-10 15:59:12
  • ជីវិតតារា

តារា​ចម្រៀង​តៃវ៉ាន់ Jay Chou និង​ភរិយា Hannah Quinlivan បាន​រៀបចំ​ពិធី​មង្គលការ​ជាមួយ​គ្នា​ម្ដង​ទៀត​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៩ ខែ​កុម្ភៈ នៅ​ទីក្រុង​តៃប៉ិ។     ខុស​ពី​មង្គលការ​លើក​ទី​មួយ​ដែល​រៀប​ចំ​នៅ​ព្រះ​វិហារ មង្គលការ​ទី​ពីរ​នេះ ត្រូវ​បាន​រៀប​ចំ​នៅ​​ទីធ្លា​អាង​ហែលទឹក ជាន់​ទី​១០ នៃ​សណ្ឋាគារ W Hotel។ សារព័ត៌មាន Focus Taiwan បាន​ឲ្យ​ដឹង​ថា Jay Chou សម្រេច​ចិត្ត​រៀប​ចំ​មង្គលការ​ម្ដង​ទៀត​នេះ គឺ​ដើម្បី​ឲ្យ​លោក​យាយ​របស់​គេ​ដែល​មាន​អាយុ​ប្រហែល​ ៩០ឆ្នាំ​​បាន​​​​ចូលរួម​។ ក្នុង​ចំណោម​ភ្ញៀវកិត្តិយស​ជាង ២០០នាក់ គេ​ឃើញ​មាន​សិល្បករ​ល្បីៗ​ដូច​ជា តារា​ចម្រៀង Jody Chiang និង Fei Yu-ching ពិធីករ​ទូរទស្សន៍ Chang Fei, Chang Hsiao-yen និង Matilida Tao និង​តារា​សម្ដែង Eric Tsang។   Jay Chou វ័យ ៣៦ឆ្នាំ និង Quinlivan អាយុ ២១ឆ្នាំ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​លើក​ទី​មួយ នៅ​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា បន្ទាប់​ពី​ទាក់ទង​គ្នា​រយៈ​ពេល ៤ឆ្នាំ។   ទស្សនា​រូបភាព​ពី​មង្គលការ​លើក​ទី​ពីរ​ របស់​ Jay Chou៖             ចុច​អាន៖Jay Chou ការ​ហើយ ចេញ​បទ​ថ្មី​កាន់​តែ​កម្សត់ ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ focustaiwan

  • 2015-01-19 17:36:26
  • ជីវិតតារា
វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou
  • 2015-01-19 17:36:26
  • ជីវិតតារា

តារា​ចម្រៀង​និង​សម្ដែង​តៃវ៉ាន់ Jay Chou បាន​បង្ហាញ​វីដេអូ​ដ៏​ផ្អែមល្ហែម​មួយ​នៅ​ព្រឹក​នេះ ពី​ពិធី​មង្គលការ​របស់​ខ្លួន ដែល​បាន​រៀប​ចំ​ឡើង​នៅ​ព្រះវិហារSelby Abbey ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា កន្លង​ទៅ។ ទស្សនា​ខាង​ក្រោម​នេះ៖   http://youtu.be/s34fl3eFYMc   តារា​ចម្រៀង​វ័យ ៣៦ឆ្នាំ Jay Chou និង​តារា​ម៉ូដែល​វ័យ ២១ឆ្នាំ Hannah Quinlivan បាន​ក្លាយ​ជា​គូ​​ស្នេហ៍ នឹង​គ្នា​រយៈ​ពេល ៤ឆ្នាំ​មក​ហើយ និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​មុន។ យោង​តាម​របាយការណ៍​សារព័ត៌មាន​តៃវ៉ាន់ CNA News មង្គលការ​របស់​តារា​​ទាំង​ពីរ​ដួង ចំណាយ​ទឹក​ប្រាក់​អស់​ជាង ៦៣ម៉ឺន​ដុល្លារ និង​មាន​ការ​ចូលរួម​ពី​សាច់​ញាតិ និង​មិត្ត​ជិតស្និទ្ធ​ ចំនួន​៥០នាក់៕    ចុច​ត្រង់​នេះ ​ដើម្បី​ទស្សនា​រូបថត​ពី​មង្គលការ​របស់ Jay Chou   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ focustaiwan

  • 2015-01-18 19:26:28
  • ជីវិតតារា
កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ
  • 2015-01-18 19:26:28
  • ជីវិតតារា

កំពូល​តារា​ចម្រៀង​ និង​សម្ដែង​ល្បី​តៃវ៉ាន់ Jay Chou និង​មិត្ត​ស្រី​​តារា​ម៉ូដែល Hannah Quinlivan បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ព្រះ​វិហារ Selby Abbey ទីក្រុង Selby​ ប្រទេស​អង់គ្លេស កាល​ពី​​ថ្ងៃ​ទី ​១៧ ខែ​ មករា​ គឺ​មួយ​ថ្ងៃ​មុន​​ខួប​កំណើត​ទី ​៣៦ របស់​តារា​ចម្រៀង​រូប​នេះ​តែ​ម្ដង។     តាម​រយៈ​រូប​ថត​ ៣ ​សន្លឹក​ដែល​បង្ហោះ​លើ Facebook Page របស់ Jay Chou នៅ​មួយ​ម៉ោង​មុន​នេះ គេ​ឃើញ​មង្គល​ការ​របស់​ពួក​គេ​ពិត​ជា​មាន​លក្ខណៈ​អធិកអធម ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជា​ច្រើន​នាក់។   កាល​ពី​ម្សិលមិញ​នេះ​ដែរ​ នៅ​លើ Facebook របស់​​តារា​សម្ដែង​រឿង "The Rooftop"​រូប​នេះ​ ក៏​មាន​បង្ហោះ​រូបថត​ Pre Wedding ចំនួន ៣​សន្លឹក​ដែរ​ ដែល​​គេ​និង​ភរិយា​បាន​ថត​​នៅ ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ឆែក (Czech) កាល​ពី​ខែ​តុលា ឆ្នាំ​មុន។       Jay Chou វ័យ​៣៦ឆ្នាំ និង Hannah វ័យ ២១ឆ្នាំ បាន​សាង​ចំណង​ស្នេហ៍​ជាមួយ​គ្នា ៤​ឆ្នាំ​ហើយ ហើយ​ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​មុន ៕         ចុចអាន៖ ព្រោះ​តែរឿងរៀបការ អនាគត​ប្រពន្ធ Jay Chou​ យំ​ឡើង​​ក្រហម​ភ្នែក   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Facebook Jay Chou

  • 2016-09-07 17:47:25
  • Road Safety
អ្នក​គាំទ្រ​ផ្ទុះ​កំហឹង ទារ​លុយ​ពី Jay Chou វិញ​ព្រោះ​ការ​ប្រគំ​តន្ត្រី​អន់​ពេក

មក​ទល់​ពេល​នេះ​ ​មាន​ទស្សនិកជន​ចំនួន​ជាង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​សំណូម​ពរ​ឲ្យ​តារា​ចម្រៀង​ល្បី​ឈ្មោះ Jay Chou សង​លុយ​ខ្លួន​វិញ​ព្រោះ​សំឡេង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​លោក​អន់​ពេក។     កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ចិន Jay Chou បាន​ប្រព្រឹត្ត​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ប្រទេស​សិង្ហបុរី​ក្រោម​ការ​ចូល​រួម​របស់​អ្នក​គាំទ្រ​៤ម៉ឺន​នាក់។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​កម្មវិធី​នេះ​បាន​បញ្ចប់ ទស្សនិកជន​ដែល​បាន​ចូល​មើល​ការ​ប្រគំតន្ត្រី​នេះ​បាន​ផ្ទុះ​កំហឹង​ព្រម​ៗ​គ្នា និង​ទាម​ទារ​ឲ្យ​ម្ចាស់​បទ "Secret” សង​លុយ​ព្រោះ​ពួក​គេ​វិញ​ដោយ​សារ​គុណ​ភាព​របស់​កម្មវិធី​នេះ​អន់​ពេក។   តាម​នោះ​ដែរ អ្នក​គាំទ្រ​ទាំង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​ទារ​សង​លុយ​វិញ​នោះ​បាន​ឲ្យ​ដឹង​ថា សំឡេង​នៅ​ក្នុង​ខន​សឺត​មួយ​នេះ ស្ដាប់​មិន​កើត​ឬ​ឮ​មិន​ច្បាស់។ ទស្សនិកជន​ទាំង​នេះ​បាន​ទាមទារ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​សង​លុយ​ពួក​គេ​វិញ​យ៉ាង​តិច​ពាក់​កណ្ដាល​នៃ​តម្លៃ​សំបុត្រ។ តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​របស់ Jay Chou មាន​តម្លៃ​ចាប់​ពី ៩២​ដល់​៣៤២​ដុល្លារ៕         ចុចអាន៖ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖straitstimes

  • 2016-07-20 20:58:19
  • Road Safety
កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត

ក្នុង​​ពេល​ដណ្ដើម​កូន​ក្រុម​គ្នា​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង “Sing! China” តារា​ចម្រៀង​ល្បី​ឈ្មោះ​តៃវ៉ាន់ Jay Chou ត្រូវ​គេ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​បាន​បេក្ខជន​ខ្លាំង​មក​ក្រុម​របស់​ខ្លួន។   កាល​ពី​ថ្ងៃ​ទី ១៥​ខែ​កក្កដា​មុន​នេះ កម្មវិធី​ប្រឡង​ចម្រៀង Sing ! China ដែល​មាន​លក្ខណៈ​ដូច​នឹង​កម្មវិធី "The Voice” ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ទី​១​នៅ​លើ​ប៉ុស្តិ៍ Zhenjiang។ កម្មវិធី​ឆ្នាំ​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​គ្រូ​បង្វឹក​ល្បី​ឈ្មោះ​ចំនួន​៤​រូប​រួម​មាន តារា​ចម្រៀង Jay Chou, Na Ying, Wang Feng និងHarlem Yu។ Coach នីមួយ​ៗ​បាន​ខំប្រឹង​ប្រើ​វោហារ​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​ធ្លាក់​បេក្ខជន​ខ្លាំង​ៗ​ចូល​ក្នុង​ក្រុម​របស់​គ្រូ​បង្វឹក​ដទៃ។   នៅ​ពេល​ដល់​វេន​ខ្លួន​ដណ្ដើម​កូន​ក្រុម កំពូល​តារា​ចម្រៀង Jay Chou បាន​អួត​ថា​លោក​ជា​តារា​ចម្រៀង​ចិន​ដែល​មាន​គេ​ស្គាល់​ទូទាំង​ពិភពលោក។ "មនុស្ស​ជា​ច្រើន​ស្ដាប់​បទ​ចម្រៀង​របស់​ខ្ញុំ​ដើម្បី​ហ្វឹកហាត់​សំឡេង" Jay អួត។ នៅ​ពេល​ឮ​សំដី​ទាំង​នេះ តារា​ចម្រៀង Harlem Yu បាន​ពន្លះ​ម្ចាស់​បទ "Far Away” ថា៖ "ប៉ុន្តែ​លោក​ច្រៀង​មិន​ទាំង​ច្បាស់​ផង​ហ្នឹង។ កូន​ៗ​របស់​ខ្ញុំ​មិន​ទាំង​យល់​ថា​លោក​ច្រៀង​អី​ផង​ក្នុង​បទ "Tornado””៕   ចុចអាន៖ទិដ្ឋភាព​ប្លែក​អស្ចារ្យ​ពី​មង្គល​ការ​​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ​ម្សិលមិញ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars

  • 2015-11-01 17:23:51
  • ជីវិតតារា
ឥលូវ Jay Chou ក្លាយ​ជា​អ្នក​ជំនាញប្ដូរ​ខោ​ទឹកនោមឱ្យ​​កូន​ស្រី

ក្នុង​រយៈ​ពេល​ជិត ១០ ខែ​នៃ​អាពាហ៍ពិពាហ៍ តារា​ចម្រៀង-សម្ដែង Jay Chou និង​ភរិយា Hannah Quinlivan បាន​ទទួល​ចំណងដៃ​កូន​ស្រី​ម្នាក់ ឈ្មោះ​ថា “Hathaway”។     ក្រោយ​ទទួល​បាន​​ចំណង​ដៃ មិន​អាច​កាត់​ថ្លៃ​បាន​​នេះ តារា​តៃវ៉ាន់​បាន​ឱ្យ​ដឹង​ថា ​លោក​​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ប្ដូរ​ខោ​ទឹកនោម និង​ប្ដូរ​ទឹកដោះ​គោ​ក្ដៅឱ្យ​ព្រះនាង​តូច​ Hathaway ។ ក្នុង​ការ​បំពេញ​តួនាទី​ជា​ឪពុក​ តារា​ល្បី​ឈ្មោះ​ដដែល​​និយាយ​ថា៖ "ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ណាស់"។   ហេតុ​តែ​រវល់​មើល​ថែ​សាច់​មួយ​ដុំ​នេះ Jay បាន​លុបចោល​ការ​ផ្ដល់​ជូន​សម្ដែង​ជាច្រើន រួម​ទាំង​ការ​ប្រគំ​តន្ត្រី​​បញ្ចប់​ឆ្នាំ​ធំៗ ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​​ផង​ដែរ។ ​​   កូន​ស្រី​របស់ Jay បាន​កើត​កាល​ពី​ថ្ងៃ​សុក្រ ទី ១០ ខែ​កក្កដា នេះ​បើ​តាម​ការ​បញ្ជាក់​​​ពី​សាច់ញាតិ​​របស់ Jay។ ប្ដី​ប្រពន្ធ​មួយ​នេះ មិន​បាន​ដាក់​ឈ្មោះ​កូន​ស្រី​ជា​ភាសា​ចិន​ទេ ដោយ​ពេញ​ចិត្ត​ភាសា​អង់គ្លេស Hathaway ដែល​គេ​ជឿ​ថា អ្នកទាំងពីរ​​យក​ឈ្មោះ​តាម​តារា​ហូលីវូដ Anne Hathaway។ នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូន​ស្រី Jay ប្រាប់​ថា Hannah (Quinlivan) + thaw (melt) + Jay (Jay Chou) = Hathaway បាន​ន័យ​ថា Hannah ​ធ្វើ​ឱ្យ Jay មាន​ភាព​កក់​ក្ដៅ៕   ចុចអាន៖ កំពូល​តារា​តៃវ៉ាន់ Jay Chou ចូល​​រោងការ​​​​​ហើយ ចុចអាន៖ ភរិយា​ Jay Chou សម្រាល​បាន​កូន​ម្នាក់​ហើយ ទាយ​មើល៍​ប្រុស​ឬ​ស្រី?   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestar

  • 2015-03-10 18:59:29
  • ជីវិតតារា
​ដល់​ក! Jay Chou និង​​ប្រពន្ធ​​ រៀប​ការ​ជា​លើក​ទី​បី​​នៅ​អូស្ត្រាលី