• 2016-08-27 18:04:51
  • ជីវិតតារា
Jennifer Lopez ​បង្ហោះ​សារ​ការពារ​បេះដូង ​ក្រោយ​បែក Casper Jennifer Lopez ​បង្ហោះ​សារ​ការពារ​បេះដូង ​ក្រោយ​បែក Casper
  • 2016-08-27 18:04:51
  • ជីវិតតារា

Jennifer Lopez ​និង​ Casper Smart ​ត្រូវ​បាន​គេ​ដឹង​ថា​​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​នៅ​តែ​គិត​ថា​២​នាក់​នេះ នៅ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ដដែល។     មនុស្ស​ជិតស្និទ្ធ​នឹង​តារា​ល្បី​ទាំង​ពីរ​ខាង​លើ​បាន​ប្រាប់​ទៅ TMZ ​ថា Casper ​នៅ​តែ​មិន​ដាច់​អាល័យ​ជាមួយ Jennifer ​ទេ ហើយ​ពួកគេ​ទាំង​ពីរ​នាក់​បច្ចុប្បន្ន​ក៏​មិន​ទាន់​បង្កាត់​ភ្លើង​ស្នេហ៍​ដែរ ដោយ​គ្រាន់​តែ​ងាក​មក​ធ្វើ​ការ​ជាមួយ​គ្នា​វិញ​ប៉ុណ្ណោះ។ ចំពោះ​រឿង​ផ្ដើម​ស្នេហ៍​ជា​ថ្មី នៅ​មិន​ទាន់​ខាង​ណា​ជា​អ្នក​និយាយ​ចាប់​ផ្ដើម​មុន​ឡើយ។   ចំពោះ​រឿង​នេះ​ ខាង​វិបសាយ​ PEOPLE ​​ឯ​ណោះ​ចុះ​ផ្សាយ​ដែរ​ថា​ពីរ​នាក់​នេះ មិន​អាច​ត្រលប់​ទៅ​រក​ភាព​ដើម​វិញ​បាន​ទេ ព្រោះ​ខាង​ស្រី Jennifer ​ជា​អ្នក​ដាច់​ចិត្ត ​គ្មាន​ការ​ស្រណោះ​អាល័យ​អ្វី​ឡើយ។ ដូច្នេះ ​ការ​នៅ​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្រាន់​តែ​រឿង​ការងារ​មួយ​មុខ​ប៉ុណ្ណោះ មិនមែន​ពួកគេ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​វិញ​ទេ។     ចំពោះ​សាមី​ខ្លួន Jennifer ​ផ្ទាល់​ក៏​បាន​បង្ហោះ​សារ​មួយ​ដែរ​ថា រូប​នាង​នឹង​ការពារ​បេះ​ដូង​របស់​នាង មិន​ឱ្យ​ទទួល​រង​ការ​ឈឺ​ចាប់​ម្ដង​ទៀត​ឡើយ ខណៈ​ដែល​ដំណឹង​ដាច់​គ្នា​ជាមួយ​អ្នក​រាំ Casper ​អាច​នឹង​ជា​រឿង​ពិត៕   ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ people

  • 2016-08-25 16:12:35
  • ជីវិតតារា
Jennifer Lopez និង​មិត្ត​ប្រុស​ប្អូន​ជិត​២០​ឆ្នាំ​បែក​គ្នា​ហើយ តែ​នៅ​រាប់អាន​ជាមិត្ត? Jennifer Lopez និង​មិត្ត​ប្រុស​ប្អូន​ជិត​២០​ឆ្នាំ​បែក​គ្នា​ហើយ តែ​នៅ​រ...
  • 2016-08-25 16:12:35
  • ជីវិតតារា

ស្នេហា​រវាង​តារា​ចម្រៀង​ Jennifer Lopezវ័យ​៤៧​ឆ្នាំ​និង​មិត្ត​ប្រុសCasper Smart ​វ័យ​២៩​ឆ្នាំ​បាន​ដើរ​ដល់​ផ្លូវ​​បំបែក​ហើយ ក្រោយ​ស្រឡាញ់​គ្នា​៥​ឆ្នាំ តែ​ពួក​គេ​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្ត​ធម្មតា​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី  PEOPLE ។     ​ តាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖" Jennifer​និងCasper​ដែល​ជា​អ្នក​រាំ​បាន​ចែក​ផ្លូវ​គ្នា។ ពួក​គេ​បាន​ចប់​គ្នា​​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ​។ ដូច្នេះ​វា​គ្មាន​រឿង​ស្នេហា​អ្វី​ទៀត​ទេ តែ​ពួកគេ​​នៅ​តែ​មាន​ភាព​ល្អ​នឹង​គ្នា រាប់​អាន​ជា​មិត្តភ័ក្ដិ។ ហើយ​ការ​បែក​គ្នា​គឺ​បែក​ដោយ​តាម​សម្រួល​"។   យ៉ាងណាមិញ ប្រភព​ជិតស្និទ្ធ​មួយ​ទៀត​របស់  Casper បាន​ប្រាប់ TMZ ថា​ ការ​បែក​គ្នា​រវាង​តារា​ទាំង​ពីរ​មិន​ពិត​ប្រាកដ​ទេ តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ទៅ​វិបសាយ​នានា​ថា​ទំនាក់ទំនង​របស់​ពួក​គេ​បាន​ចប់។ អ្វី​ៗ​កាន់​តែ​ច្បាស់​មាន​តែ Jennifer និង​Casper​ទើប​អាច​បញ្ជាក់​រឿង​នេះ​បាន តែ​មក​ដល់​ពេល​នេះ​ពួក​គេ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ៕     ចុចអាន៖ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

  • 2016-04-03 16:39:08
  • ព័ត៌មាន
​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ? ​ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណា...
  • 2016-04-03 16:39:08
  • ព័ត៌មាន

តារា​ចម្រៀង​ជើងចាស់ Jennifer Lopez​ អាច​ទទួល​បាន​កាដូ​​ជា​ប្រាក់​​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​​សម្ដែង​មិន​ដល់​១​ម៉ោង​ផង​​ក្នុង​ពិធី​មង្គលការ​លោក Said Gutseriev កូន​ប្រុស​របស់​មហាសេដ្ឋី​ Mikhail Gutseriev និង​នាង Khadija Uzhakhovs ​​កាល​ពី​ពេល​ថ្មី​ៗ។ យោង​តាម etonline។     លោក Said Gutseriev ​ជា​កូន​កំលោះ​ និង​នាង​ ​Khadija Uzhakhovs​ ជា​កូន​ក្រមុំ​បាន​កាន់​ដៃ​គ្នា​រៀបការ​នៅ​​ភោជនីយដ្ឋាន Safisa Restaurant ទីក្រុង​មូស្គូ​ ប្រទេស​រុស្សី​​ដែល​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៦០០​នាក់។ តារា​ចម្រៀង​ល្បី​ៗ Jennifer Lopez, Enrique Iglesias និង​ Sting ត្រូវ​បាន​លោក​មហាសេដ្ឋី​ Mikhail Gutseriev អញ្ជើញ​មក​សម្ដែង​ ដើម្បី​បង្កើន​ភាព​រីករាយ។   សម្រាប់​តារា​ទាំង​៣ មាន​តែ Jennifer ម្នាក់​គត់​ដែល​គេ​ទម្លាយ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ក្នុង​ពិធី​មង្គលការ​នោះ។ ចំពោះ​លុយ​ដែល​ចំណាយ​លើ​មង្គល​ការ​គឺ​ឪពុក​ខាង​ប្រុស​លោ​មហាសេដ្ឋី​រុស្សី​ Mikhail Gutseriev ​ជា​អ្នក​រ៉ាប់រង​ទាំងអស់៕   កូនក្រមុំ កូនកំលោះ ចុចអាន៖Jennifer Lopez មាន​វត្តមាន​​ក្នុង​មង្គលការ​កូន​សេដ្ឋី​រុស្សី​ដែល​ចំណាយ​អស់​១០០០​លាន​ដុល្លារ ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖etonline