• 2015-11-30 21:57:28
  • ព័ត៌មាន
គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsc...
  • 2015-11-30 21:57:28
  • ព័ត៌មាន

ក្នុង​ថ្ងៃ​គម្រប់​ខួប​គ្រប់​ពីរ​ឆ្នាំ​ក្រោយ​ពេល​តារា​សម្ដែង​អាមេរិក Paul Walker ស្លាប់​ទៅ ឪពុក​របស់​លោក​ក៏​ដូច​ជា​គ្រួសារ​បាន​សម្រេច​​ចិត្ត​តាម​ប្ដឹង​ក្រុមហ៊ុន​រថយន្ត Porsche ដល់​ទី​បញ្ចប់​ដើម្បី​ទារ​រក​យុត្តិធម៌​ឲ្យ​តារា​សម្ដែង​មួយ​នេះ។     គេហទំព័រ E! Online បាន​ឲ្យ​ដឹង​ថា លោក Paul Walker III បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​ Los Angeles ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កូន​ប្រុស​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៣។លោក​ឪពុក​ម្នាក់​នេះ​​បាន​លើក​យក​ហេតុផល​របស់​ខ្លួន​ថា​រថយន្ត​ម៉ាក Porsche Carrena GT 2005 គឺ​ត្រូវ​ផលិត​ឡើង​ដោយ​គ្មាន​ត្រូវ​តាម​ស្តង់​ដា​ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​បាត់បង់​ជីវិត។ យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​នោះ​ទេ។   រូបភាពចុង​ក្រោយ​របស់ Paul នៅ​ក្បែរ​រថយន្តជួប​ឧបទេ្ទវហេតុ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ កូន​ស្រី​របស់​តួ​រឿង "Fast & Furious” នាងMeadow Walker ក៏​ធ្លាប់​បាន​ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ខាងលើ​ម្ដង​រួច​មក​ហើយ​ដោយ​យក​មូលហេតុ​ដូច​នឹង​លោកតា​របស់​ខ្លួន​ដែរ។ យ៉ាងណាមិញ នៅ​ពេល​នោះ Porsche បាន​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​មួយ​នេះ ដោយ​អះអាង​ថា​កំហុស​គឺ​ស្ថិត​នៅ​លើ​អ្នក​បើក​បរ​ខ្លួន​ឯង៕   ចុចអាន៖Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖eonline

  • 2015-11-18 21:55:27
  • ព័ត៌មាន
Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង
  • 2015-11-18 21:55:27
  • ព័ត៌មាន

ក្រោយ​ពេល​ត្រូវ​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​ Paul Walker ដាក់​ពាក្យ​ប្ដឹង​ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​ឪពុក​នាង ក្រុមហ៊ុន Porsche ដែល​ក្រុមហ៊ុន​​រថយន្ត​អាល្លឺម៉ង់​​បាន​ឆ្លើយ​តប​វិញ​ថា​កំហុស​គឺ​​ស្ថិត​នៅ​លើ​អ្នក​បើកបរ​ទាំង​ស្រុង។     អ្នក​តំណាង​របស់​កូន​ស្រី​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ TMZ ថា ក្រុមហ៊ុន​រថយន្ត Porsche បាន​ប្រកែក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​តក់ស្លុត​ឆក់​យក​ជីវិត​របស់ Paul Walker។ "ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល Porsche មិន​ទទួល​ខុស​ត្រូវ​ហើយ​បែរ​ជា​ទម្លាក់​កំហុស​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទៅវិញ"។ អ្នកតំណាង​របស់ Meadow Walker ​បាន​បន្ថែម​ទៀត​ថា៖ "Paul បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឡាន Carrera GT របស់ Porsche។ ខុស​ពី​អ្វី​ដែល​ម៉ាក​រថយន្ត​នេះ​លើក​ឡើង ពួក​យើង​ដឹង​ច្បាស់​ថា​ការ​រចនា​កៅអី​របស់​ឡាន​នេះ​គឺ​មិន​ត្រូវ​តាម​ស្តង់ដារ ហើយ​ទាំង​ល្បឿន​កំណត់​គឺ​មិន​ដូច​ជា​អ្វិ​ដែល​គេ​ផ្សាយ​ក្នុង​ពាណិជ្ជកម្ម​​ទាល់​តែ​សោះ។ បើ​សិន​ជា Porsche បាន​ច្នៃ​ឲ្យ​ត្រឹម​ត្រូវ​ស្តង់ដារ​ម្ល៉េះ​ពេល​នេះ Paul កំពុង​ថត​រឿង "Fast & Furious 8” នៅ​ឡើយ ហើយ Meadow ក៏​មិន​ក្លាយ​ទៅ​ជា​កូន​កំព្រា​ឪពុក​ដែរ"។   ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់ Meadow Walker ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​បាន​លើក​ឡើង​ថា "Paul ជា​អ្នក​ចេះ​ដឹង​និង​ចេះ​បើក​បរ​រថយន្ត មិន​គួរ​ណា​បើក​ឡាន​ក្នុង​ល្បឿន​ហួស​កំណត់​ទាំង​ដែល​ឡាន​កំពុង​មាន​បញ្ហា​នោះ​ទេ"។ តំណាង​របស់​រថយន្ត​ម៉ាក​ល្បី​មួយ​នេះ​ក៏​បាន​បន្ត​ថា៖ "រថយន្ត​មួយ​នេះ​ត្រូវ​បាន​ប្រើ​ហួស​កំណត់ ហើយ​ម្ចាស់​របស់​វា​ក៏​មិន​បាន​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ"៕   ចុចអាន៖Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖tmz

  • 2015-10-28 14:41:52
  • ជីវិតតារា
Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជា...
  • 2015-10-28 14:41:52
  • ជីវិតតារា

តារា​សម្ដែង​រឿង "Fast & Furious” Paul Walker បាន​ជាប់​ក្នុង​បញ្ជី​ "ជន​ល្បី​ៗ​ដែល​បាន​ស្លាប់ និងអាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥" (Top Earning Dead Celebrities of 2015) ​ របស់​ទស្សនាវដ្ដី Forbes ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ម្សិលមិញ​នេះ។ ​   តារា​វ័យ ៤០ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ចុង​ឆ្នាំ​២០១៣ អាច​រក​ចំណូល​បាន ១០,៥លាន​ដុល្លារ ក្នុង​រយៈ​ពេល​១​ឆ្នាំ​មុន និង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៩​ក្នុង​បញ្ជី​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​ Walker បាន​ជាប់​ក្នុង​បញ្ជី​នេះ។   ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​ជាប់​លេខ​មួយ​ផ្ទួន​​ៗ​កាល​ពី​ពីរ​ឆ្នាំ​មុន នៅ​តែ​​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នេះ​ដដែល​ក្នុង​ឆ្នាំ​នេះ ដោយ​អាច​រក​ចំណូល​បាន ១១៥លាន​ដុល្លារ ពី​ស្នាដៃ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ។ កាល​ពី​ឆ្នាំ​២០១៤ តារា​រូប​នេះ​អាច​រក​ចំណូល​បាន ១៤០លាន​ដុល្លារ។     តារា​ចម្រៀង Elvis Presley ដែល​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧៧ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ ជាមួយ​ចំណូល ៥៥លាន​ដុល្លារ ខណៈ​ដែល​​វិចិត្រករ​រូប​គំនូរ​តុក្កតា លោក Charles Schulz ជាប់​ចំណាត់ថ្នាក់​លេខ​៣​ ជាមួយ​ចំណូល ៤០លាន​ដុល្លារ។​   ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បី​ៗ​ដែល​បាន​ស្លាប់​ទាំង ១៣រូប​ដែល​ជាប់​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes នៅ​ឆ្នាំ​នេះ៖ ១. Michael Jackson: ១១៥លាន​ដុល្លារ ២. Elvis Presley: ៥៥លាន​ដុល្លារ ៣. Charles Schulz: ៤០លាន​ដុល្លារ ៤. Bob Marley: ២១លាន​ដុល្លារ ៥. Elizabeth Taylor:២០លាន​ដុល្លារ ៦. Marilyn Monroe: ១៧លាន​ដុល្លារ ៧. John Lennon: ១២លាន​ដុល្លារ ៨. Albert Einstein: ១១លាន​ដុល្លារ ៩. Paul Walker: ១០,៥លាន​ដុល្លារ ១០. Bettie Page: ១០លាន​ដុល្លារ ១១. Theodor Geisel (Dr Seuss): ៩,៥លាន​ដុល្លារ ១២. Steve McQueen: ៩លាន​ដុល្លារ ១៣. James Dean: ៨,៥លាន​ដុល្លារ   ចុចអាន៖បញ្ជី​ឈ្មោះ​តារា​រ៉េប​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bbc

  • 2015-10-01 15:43:19
  • ព័ត៌មាន
ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul...
  • 2015-10-01 15:43:19
  • ព័ត៌មាន

មួយ​ថ្ងៃ​បន្ទាប់ពី​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ដាក់​ពាក្យ​​​ប្ដឹង​ទារ​សំណង​សម្រាប់​​ការ​ស្លាប់​របស់​​ឪពុក​ខ្លួន​កាល​ពី​ឆ្នាំ ២០១៣ ​​ក្រុមហ៊ុន​រថយន្ត Porsche ដែល​ត្រូវ​គេ​ប្ដឹង​នេះ​បាន​ចេញ​មុខ​មក​​តទល់​​នឹង​​ការ​ចោទ​ប្រកាន់​នេះ​ហើយ។     Porsche បាន​ការពារ​ជំហរ​របស់​ខ្លួន​​ដោយ​បាន​លើក​សេចក្ដី​ថ្លែង​ការ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​​ដ៏​​គួរ​ឲ្យ​សោក​ស្ដាយ​ក៏​ដូច​នាំ​មក​នូវ​ការ​បាត់​បង់​ជីវិត តួ​រឿង "Fast & Furious” គឺ​​កើត​ឡើង​ដោយ​សារ ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​​​ហួស​​ល្បឿន​កំណត់។   “ដូច​យើង​បាន​លើកឡើង​កាល​ពី​មុន ក្រុមហ៊ុន​យើង​ខ្ញុំ​តែង​តែ​មាន​​អារម្មណ៍​សោក​ស្ដាយ​ក្រៃលែង​នៅ​ពេល​​អតិថិជន​មួយ​ណា​ដែល​មាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​យាន​​​យន្ត​របស់ Porsche។ ប៉ុន្តែ​ពួក​យើង​​ជឿជាក់​ថា តាម​សេចក្ដី​ថ្លែង​ការ​របស់​អាជ្ញាធរ នៅ​ក្នុង​ករណី​នេះ​​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រោះ​ថ្នាក់​ដ៏​​សោក​សៅ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ប្រើ​ល្បឿន​ហួស​កំណត់​ទាំង​ស្រុង" ក្រុមហ៊ុន​រថយន្ត​នេះ​បាន​ប្រាប់​គេហទំព័រ TheWrap នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ អង្គារ​។     ការ​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​នេះ​ត្រូវ​បាន​លើក​ឡើង បន្ទាប់​ពី Meadow Walker កូន​ស្រី​អាយុ ១៦ ឆ្នាំ​របស់ Paul Walker បាន​ដាក់​បណ្ដឹង ក្រុមហ៊ុន​រថយន្ត Porsche ទៅ​កាន់​តុលាការ​​ទីក្រុង Los Angeles ដោយ​បាន​​អះអាង​ថា ការ​ខ្វះ​ខាត​នូវ​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​រថយន្ត​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​​​របស់ Porsche ជា​​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ឪពុក​ខ្លួន​ស្លាប់​បាត់​បង់​​ជីវិត។   នាយកដ្ឋាន​ទីក្រុង Los Angeles បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​អស់​ពីរ​នាក់​នេះ គឺ​ជា​លទ្ធផល​នៃ​ការ បើក​បរ​ហួស​កំណត់​គ្មាន​សុវត្ថិភាព។ ជាមួយ​​គ្នា​នេះ​ដែរ ​អ្នក​ជំនាញ​បាន​​បន្ថែម​ទៀត​ថា​អ្នក​បើក​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​ពី ១២៨ ទៅ ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ដែល​បុក​ទៅ​នឹង​បង្គោល​អគ្គិសនី​និង​ដើម​ឈើ​ជា​ច្រើន។   អំឡុង​ពេល​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង Paul Walker ក៏​​ជា​អ្នក​ដំណើរ​​ម្នាក់​ផង​​ដែរ​នៅ​ក្នុង​រថយន្ត​នោះ។ ក្រៅ​ពី Meadow ប្រពន្ធ​របស់​អ្នក​បើក​រថយន្ត​នៅ​ពេល​នោះ​ដែល​ជា Roger Rodas ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង Porsche ដែរ​ដោយ​បាន​លើក​យក​ហេតុផល​ដូច​គ្នា​នឹង​​កូន​ស្រី​របស់ Paul Walker៕   ចុចអាន៖ កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ yahoo

  • 2015-09-29 21:34:56
  • ព័ត៌មាន
កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក...
  • 2015-09-29 21:34:56
  • ព័ត៌មាន

Meadow Walker ដែល​ត្រូវ​​ជា​កូន​ស្រី​បង្កើត​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​អះអាង​ថា​កំហុស​បច្ចេកទេស​​រថយន្ត​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឪពុក​របស់​ខ្លួន​ត្រូវ​​ស្លាប់។   កូន​ស្រី​អាយុ ១៦ ឆ្នាំ Meadow Walker របស់ Paul Walker បាន​ដាក់​ពាក្យ​​បណ្ដឹង​ដោយ​អះអាង​ថា ក្រោយ​ពេល​ប៉ះ​ទង្គិច​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ឪពុក​របស់​នាង​មិន​ទាន់​ស្លាប់​នោះ​ទេ ភ្លើង​ដែល​បាន​ផ្ទុះ​ក្រោយ​នោះ​ទើប​​ជា​មូលហេតុ​ដែល​ដុត​សម្លាប់​ឪពុក​របស់​នាង​​ទាំង​​រស់។ Meadow ​បាន​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត​ Porshe ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ពី​រឿង​នេះ។   នៅ​ក្នុង​ពាក្យ​បណ្ដឹង មេធាវី​របស់ Meadow Walker បាន​អះអាង​ថា​ឡាន​ស៊េរី Porshe Carrera GT នៅ​ពេល​ដែល​ជួប​ឧបទ្ទវហេតុ​នោះ​បាន​ដាច់​ជា​ពីរ ហើយ​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​លើ​កៅអី​របស់​ Paul បាន​​​វាត់​ត្រូវ​ ឆ្អឹងជំនី​និង ឆ្អឹង​ត្រគាក​របស់​គាត់​បណ្ដាល​ឲ្យ​គាត់​ជាប់​គាំង​នៅ​ក្នុង​កៅអី​អ្នក​ដំណើរ។   ភាគី​ដើម​ចោទ​បាន​បញ្ជាក់​ថា អស់​រយៈ​ពេល ១នាទី ២០ វិនាទី​​បន្ទាប់​ពី​គ្រោះ​ថ្នាក់​បាន​កើត​ឡើង ភ្លើង​ឡាន​ទើប​ចាប់​ផ្ដើម​ផ្ទុះ ប៉ុន្តែ Paul មិន​អាច​រត់​ចេញ​បាន​ដោយ​សារ​តែ​ជាប់​នៅ​ក្នុង​ឡាន។ នៅ​ពេល​ដែល​ភ្លើង​ទើប​តែ​ឆាប​ឆេះ Paul នៅ​មាន​​ជីវិត​នៅ​ឡើយ​ទេ។ មេធាវី​បាន​សរសេរ​ថា "Paul Walker បាន​​ស្រូប​ផ្សែង​ច្រើន​ពេក​ចូល​ក្នុង​សួត​នៅ​ពេល​ឡាន​នេះ​ឆេះ"។ ​ តាម​​ការ​កោសល្យវិច័យ​ បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ហេតុការណ៍​នេះ​កើត​ឡើង​​គឺ​ដោយ​សារ​អ្នក​បើក​ឡាន​នៅ​ពេល​នោះ​បាន​បើក​បរ​ក្នុង​ល្បឿន ពី ១២៨ទៅ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែ​មេធាវី​របស់ Meadow បាន​សង្កត់​ធ្ងន់​ថា​អ្នក​បើកបរ Rodas បាន​បើក​ក្នុង​ល្បឿន​ពី ១០១ ទៅ១១៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​នៅ​ពេល​ដែល​​ឡាន​ចាប់​ផ្ដើម​បាត់​បង់​ការ​គ្រប់គ្រង។ ភាគី​នេះ​បាន​បន្ត​ទៀត​ថា​រឿង​នេះ​នឹង​មិន​អាច​កើត​​ឡើង​ទេ​បើ​សិន​​ជា​ឡាន​នេះ មាន​ប្រព័ន្ធ​រក្សា​លំនឹង​​​ដែល​​មាន​ប្រសិទ្ធភាព​។   មេធាវី​របស់ Meadow ប្រាប់​ថា​ក្រុមហ៊ុន Porsche បាន​ដឹង​ថា ស៊េរី Carrera GT ធ្លាប់​មាន​បញ្ហា​ពី​ការ​គ្រប់​គ្រង​ក៏​ដូច​ជា​រក្សា​លំនឹង​ពី​មុន​នោះ​មក​ហើយ។   មេធាវី Jeff Milam បាន​ប្រាប់​គេហទំព័រ TMZ ថា "និយាយ​រួម​ទៅ Porsche Carrere GT ជា​ឡាន​ដែល​​មាន​គ្រោះ​ថ្នាក់​មួយ ហើយ​​វា​មិន​គួរ​យក​បើក​នៅ​លើ​ផ្លូវ​នោះ​ទេ។ ហើយ​យើង​​ក៏​​មិន​គូរ​បាត់​បង់ Paul Walker និង​មិត្ត​របស់​គាត់ Roger Rodas ដូច្នេះ​ដែរ"៕​   ​​​​​​​   ចុចអាន៖Cody Walker ចង់​ដើរ​តាម​កន្លង​បង​ប្រុស Paul Walker ​​​   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ tmz

  • 2015-11-30 21:57:28
  • ព័ត៌មាន
គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី

ក្នុង​ថ្ងៃ​គម្រប់​ខួប​គ្រប់​ពីរ​ឆ្នាំ​ក្រោយ​ពេល​តារា​សម្ដែង​អាមេរិក Paul Walker ស្លាប់​ទៅ ឪពុក​របស់​លោក​ក៏​ដូច​ជា​គ្រួសារ​បាន​សម្រេច​​ចិត្ត​តាម​ប្ដឹង​ក្រុមហ៊ុន​រថយន្ត Porsche ដល់​ទី​បញ្ចប់​ដើម្បី​ទារ​រក​យុត្តិធម៌​ឲ្យ​តារា​សម្ដែង​មួយ​នេះ។     គេហទំព័រ E! Online បាន​ឲ្យ​ដឹង​ថា លោក Paul Walker III បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​ Los Angeles ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កូន​ប្រុស​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៣។លោក​ឪពុក​ម្នាក់​នេះ​​បាន​លើក​យក​ហេតុផល​របស់​ខ្លួន​ថា​រថយន្ត​ម៉ាក Porsche Carrena GT 2005 គឺ​ត្រូវ​ផលិត​ឡើង​ដោយ​គ្មាន​ត្រូវ​តាម​ស្តង់​ដា​ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​បាត់បង់​ជីវិត។ យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​នោះ​ទេ។   រូបភាពចុង​ក្រោយ​របស់ Paul នៅ​ក្បែរ​រថយន្តជួប​ឧបទេ្ទវហេតុ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ កូន​ស្រី​របស់​តួ​រឿង "Fast & Furious” នាងMeadow Walker ក៏​ធ្លាប់​បាន​ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ខាងលើ​ម្ដង​រួច​មក​ហើយ​ដោយ​យក​មូលហេតុ​ដូច​នឹង​លោកតា​របស់​ខ្លួន​ដែរ។ យ៉ាងណាមិញ នៅ​ពេល​នោះ Porsche បាន​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​មួយ​នេះ ដោយ​អះអាង​ថា​កំហុស​គឺ​ស្ថិត​នៅ​លើ​អ្នក​បើក​បរ​ខ្លួន​ឯង៕   ចុចអាន៖Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖eonline

  • 2015-11-18 21:55:27
  • ព័ត៌មាន
Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង

ក្រោយ​ពេល​ត្រូវ​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​ Paul Walker ដាក់​ពាក្យ​ប្ដឹង​ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​ឪពុក​នាង ក្រុមហ៊ុន Porsche ដែល​ក្រុមហ៊ុន​​រថយន្ត​អាល្លឺម៉ង់​​បាន​ឆ្លើយ​តប​វិញ​ថា​កំហុស​គឺ​​ស្ថិត​នៅ​លើ​អ្នក​បើកបរ​ទាំង​ស្រុង។     អ្នក​តំណាង​របស់​កូន​ស្រី​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ TMZ ថា ក្រុមហ៊ុន​រថយន្ត Porsche បាន​ប្រកែក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​តក់ស្លុត​ឆក់​យក​ជីវិត​របស់ Paul Walker។ "ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល Porsche មិន​ទទួល​ខុស​ត្រូវ​ហើយ​បែរ​ជា​ទម្លាក់​កំហុស​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទៅវិញ"។ អ្នកតំណាង​របស់ Meadow Walker ​បាន​បន្ថែម​ទៀត​ថា៖ "Paul បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឡាន Carrera GT របស់ Porsche។ ខុស​ពី​អ្វី​ដែល​ម៉ាក​រថយន្ត​នេះ​លើក​ឡើង ពួក​យើង​ដឹង​ច្បាស់​ថា​ការ​រចនា​កៅអី​របស់​ឡាន​នេះ​គឺ​មិន​ត្រូវ​តាម​ស្តង់ដារ ហើយ​ទាំង​ល្បឿន​កំណត់​គឺ​មិន​ដូច​ជា​អ្វិ​ដែល​គេ​ផ្សាយ​ក្នុង​ពាណិជ្ជកម្ម​​ទាល់​តែ​សោះ។ បើ​សិន​ជា Porsche បាន​ច្នៃ​ឲ្យ​ត្រឹម​ត្រូវ​ស្តង់ដារ​ម្ល៉េះ​ពេល​នេះ Paul កំពុង​ថត​រឿង "Fast & Furious 8” នៅ​ឡើយ ហើយ Meadow ក៏​មិន​ក្លាយ​ទៅ​ជា​កូន​កំព្រា​ឪពុក​ដែរ"។   ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់ Meadow Walker ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​បាន​លើក​ឡើង​ថា "Paul ជា​អ្នក​ចេះ​ដឹង​និង​ចេះ​បើក​បរ​រថយន្ត មិន​គួរ​ណា​បើក​ឡាន​ក្នុង​ល្បឿន​ហួស​កំណត់​ទាំង​ដែល​ឡាន​កំពុង​មាន​បញ្ហា​នោះ​ទេ"។ តំណាង​របស់​រថយន្ត​ម៉ាក​ល្បី​មួយ​នេះ​ក៏​បាន​បន្ត​ថា៖ "រថយន្ត​មួយ​នេះ​ត្រូវ​បាន​ប្រើ​ហួស​កំណត់ ហើយ​ម្ចាស់​របស់​វា​ក៏​មិន​បាន​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ"៕   ចុចអាន៖Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង   ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖tmz

  • 2015-10-28 14:41:52
  • ជីវិតតារា
Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង

តារា​សម្ដែង​រឿង "Fast & Furious” Paul Walker បាន​ជាប់​ក្នុង​បញ្ជី​ "ជន​ល្បី​ៗ​ដែល​បាន​ស្លាប់ និងអាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥" (Top Earning Dead Celebrities of 2015) ​ របស់​ទស្សនាវដ្ដី Forbes ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ម្សិលមិញ​នេះ។ ​   តារា​វ័យ ៤០ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ចុង​ឆ្នាំ​២០១៣ អាច​រក​ចំណូល​បាន ១០,៥លាន​ដុល្លារ ក្នុង​រយៈ​ពេល​១​ឆ្នាំ​មុន និង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៩​ក្នុង​បញ្ជី​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​ Walker បាន​ជាប់​ក្នុង​បញ្ជី​នេះ។   ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​ជាប់​លេខ​មួយ​ផ្ទួន​​ៗ​កាល​ពី​ពីរ​ឆ្នាំ​មុន នៅ​តែ​​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នេះ​ដដែល​ក្នុង​ឆ្នាំ​នេះ ដោយ​អាច​រក​ចំណូល​បាន ១១៥លាន​ដុល្លារ ពី​ស្នាដៃ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ។ កាល​ពី​ឆ្នាំ​២០១៤ តារា​រូប​នេះ​អាច​រក​ចំណូល​បាន ១៤០លាន​ដុល្លារ។     តារា​ចម្រៀង Elvis Presley ដែល​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧៧ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ ជាមួយ​ចំណូល ៥៥លាន​ដុល្លារ ខណៈ​ដែល​​វិចិត្រករ​រូប​គំនូរ​តុក្កតា លោក Charles Schulz ជាប់​ចំណាត់ថ្នាក់​លេខ​៣​ ជាមួយ​ចំណូល ៤០លាន​ដុល្លារ។​   ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បី​ៗ​ដែល​បាន​ស្លាប់​ទាំង ១៣រូប​ដែល​ជាប់​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes នៅ​ឆ្នាំ​នេះ៖ ១. Michael Jackson: ១១៥លាន​ដុល្លារ ២. Elvis Presley: ៥៥លាន​ដុល្លារ ៣. Charles Schulz: ៤០លាន​ដុល្លារ ៤. Bob Marley: ២១លាន​ដុល្លារ ៥. Elizabeth Taylor:២០លាន​ដុល្លារ ៦. Marilyn Monroe: ១៧លាន​ដុល្លារ ៧. John Lennon: ១២លាន​ដុល្លារ ៨. Albert Einstein: ១១លាន​ដុល្លារ ៩. Paul Walker: ១០,៥លាន​ដុល្លារ ១០. Bettie Page: ១០លាន​ដុល្លារ ១១. Theodor Geisel (Dr Seuss): ៩,៥លាន​ដុល្លារ ១២. Steve McQueen: ៩លាន​ដុល្លារ ១៣. James Dean: ៨,៥លាន​ដុល្លារ   ចុចអាន៖បញ្ជី​ឈ្មោះ​តារា​រ៉េប​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bbc

  • 2015-10-01 15:43:19
  • ព័ត៌មាន
ក្រុមហ៊ុន​រថយន្ត Porsche ​មិន​ទទួល​ខុស​ត្រូវ​លើ​​ការ​ស្លាប់​របស់ Paul Walker ឡើយ

មួយ​ថ្ងៃ​បន្ទាប់ពី​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ដាក់​ពាក្យ​​​ប្ដឹង​ទារ​សំណង​សម្រាប់​​ការ​ស្លាប់​របស់​​ឪពុក​ខ្លួន​កាល​ពី​ឆ្នាំ ២០១៣ ​​ក្រុមហ៊ុន​រថយន្ត Porsche ដែល​ត្រូវ​គេ​ប្ដឹង​នេះ​បាន​ចេញ​មុខ​មក​​តទល់​​នឹង​​ការ​ចោទ​ប្រកាន់​នេះ​ហើយ។     Porsche បាន​ការពារ​ជំហរ​របស់​ខ្លួន​​ដោយ​បាន​លើក​សេចក្ដី​ថ្លែង​ការ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​​ដ៏​​គួរ​ឲ្យ​សោក​ស្ដាយ​ក៏​ដូច​នាំ​មក​នូវ​ការ​បាត់​បង់​ជីវិត តួ​រឿង "Fast & Furious” គឺ​​កើត​ឡើង​ដោយ​សារ ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​​​ហួស​​ល្បឿន​កំណត់។   “ដូច​យើង​បាន​លើកឡើង​កាល​ពី​មុន ក្រុមហ៊ុន​យើង​ខ្ញុំ​តែង​តែ​មាន​​អារម្មណ៍​សោក​ស្ដាយ​ក្រៃលែង​នៅ​ពេល​​អតិថិជន​មួយ​ណា​ដែល​មាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​យាន​​​យន្ត​របស់ Porsche។ ប៉ុន្តែ​ពួក​យើង​​ជឿជាក់​ថា តាម​សេចក្ដី​ថ្លែង​ការ​របស់​អាជ្ញាធរ នៅ​ក្នុង​ករណី​នេះ​​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រោះ​ថ្នាក់​ដ៏​​សោក​សៅ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើក​បរ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ប្រើ​ល្បឿន​ហួស​កំណត់​ទាំង​ស្រុង" ក្រុមហ៊ុន​រថយន្ត​នេះ​បាន​ប្រាប់​គេហទំព័រ TheWrap នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ អង្គារ​។     ការ​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​នេះ​ត្រូវ​បាន​លើក​ឡើង បន្ទាប់​ពី Meadow Walker កូន​ស្រី​អាយុ ១៦ ឆ្នាំ​របស់ Paul Walker បាន​ដាក់​បណ្ដឹង ក្រុមហ៊ុន​រថយន្ត Porsche ទៅ​កាន់​តុលាការ​​ទីក្រុង Los Angeles ដោយ​បាន​​អះអាង​ថា ការ​ខ្វះ​ខាត​នូវ​សមត្ថភាព​ដែល​អាច​គ្រប់គ្រង​រថយន្ត​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​​​របស់ Porsche ជា​​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ឪពុក​ខ្លួន​ស្លាប់​បាត់​បង់​​ជីវិត។   នាយកដ្ឋាន​ទីក្រុង Los Angeles បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​អស់​ពីរ​នាក់​នេះ គឺ​ជា​លទ្ធផល​នៃ​ការ បើក​បរ​ហួស​កំណត់​គ្មាន​សុវត្ថិភាព។ ជាមួយ​​គ្នា​នេះ​ដែរ ​អ្នក​ជំនាញ​បាន​​បន្ថែម​ទៀត​ថា​អ្នក​បើក​រថយន្ត​បាន​បើក​ក្នុង​ល្បឿន​ពី ១២៨ ទៅ ១៤៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅ​ពេល​ដែល​បុក​ទៅ​នឹង​បង្គោល​អគ្គិសនី​និង​ដើម​ឈើ​ជា​ច្រើន។   អំឡុង​ពេល​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង Paul Walker ក៏​​ជា​អ្នក​ដំណើរ​​ម្នាក់​ផង​​ដែរ​នៅ​ក្នុង​រថយន្ត​នោះ។ ក្រៅ​ពី Meadow ប្រពន្ធ​របស់​អ្នក​បើក​រថយន្ត​នៅ​ពេល​នោះ​ដែល​ជា Roger Rodas ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង Porsche ដែរ​ដោយ​បាន​លើក​យក​ហេតុផល​ដូច​គ្នា​នឹង​​កូន​ស្រី​របស់ Paul Walker៕   ចុចអាន៖ កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ yahoo

  • 2015-09-29 21:34:56
  • ព័ត៌មាន
កូន​ស្រី​របស់ Paul Walker ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ដែល​បាន​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​បាត់​បង់​ជីវិត