• 2015-10-17 16:12:00
  • ជីវិតតារា
សមាជិក​ក្រុម​ Rainbow និង​មិត្ត​ប្រុស​ ចេញ​មុខ​អះអាង​ពី​ទំនាក់ទំនង​ស្នេហ៍ សមាជិក​ក្រុម​ Rainbow និង​មិត្ត​ប្រុស​ ចេញ​មុខ​អះអាង​ពី​ទំនាក់ទំនង​ស្ន...
  • 2015-10-17 16:12:00
  • ជីវិតតារា

​សមាជិក​ក្រុម​ច្រៀង​ស្រី Rainbow នាង Hyunyoung និង លោក Alex បាន​ចេញ​មុខ​អះអាង​ថា ពួកគេ​ពិត​ជា​ស្រលាញ់​គ្នា​មែន ក្រោយ​ធ្លាយ​​ព័ត៌មានទាក់ទង​គ្នា​ក្នុង​ពេល​ថ្មីៗ​នេះ។     តារា​ចម្រៀង​​សមាជិក​ក្រុម Rainbow វ័យ ២៤ ឆ្នាំ បានអះអាង​ពី​ព័ត៌មាន​នេះ អំឡុង​ពេល​​ធ្វើ​បទសម្ភាសន៍ ជាមួយ​​​គេហទំព័រ X Sports News ដោយ​និយាយ​ថា ៖"ឥលូវ​ហ្នឹង ពួកយើង​ស្គាល់​គ្នា​កាន់​តែ​ច្បាស់​ហើយ។ [វា​ពិត​ណាស់​ថា] ពួក​យើង​កំពុង​តែ​ទាក់​ទង​គ្នា"។   តារា​មាន​ប្រភព​មក​ពី​ទីក្រុង Daegu បន្ត​​ថា ទំនាក់ទំនង​របស់​ពួកគេ ត្រូវ​បាន​គេ​ដឹង​ជា​​ផ្លូវការ​មួយ​ខែ​​ហើយ បើ​គិត​មក​ដល់​ត្រឹម​ពេលនេះ ហើយ​ពួកគេ​កំពុង​តែ​បង្កើត​​អារម្មណ៍​រ៉ូមែនទិក​ និង​ភាព​ស្និទ្ធស្នាល ចំពោះ​គ្នា​បន្ថែម​ទៀត។   នៅ​ពេល​សួរ​ថា តើ​នាង​ស្រលាញ់ Alex ទេ? តារា​រូប​ស្រស់​តប់​ទាំង​មិន​ស្ទាក់ស្ទើរ​ថា ៖" ចាស ខ្ញុំ​ស្រលាញ់ [Yes]”។   យ៉ាងណាមិញ DSP Media ភ្នាក់ងារ​របស់ Hyunyoung ក៏​បាន​ចុះផ្សាយ​សេចក្ដី​ថ្លែង​ផ្លូវការ​មួយ​ អំពី​រឿង​ព័ត៌មាន​នេះ​ដែរ ចំណែក​ Alex ក៏​បាននិយាយ​ពាក្យ​មួយ​ចំនួន ​តាម​រយៈ​ភ្នាក់ងារ​របស់​ខ្លួនថា លោក​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ សាធារណជនទេ ចំពោះ​រឿង​នេះ​។   កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា Alex និង Hyunyoung បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៤​ខែ​មក​​ហើយ៕ ​         ៧ ​សន្លឹក​សិចស៊ី​ពី​​ ​​Jaekyung​ ល្មម​ឆក់​បេះដូង​ប្រុសៗ​បាន       ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ soompi.

  • 2015-10-17 16:12:00
  • ជីវិតតារា
សមាជិក​ក្រុម​ Rainbow និង​មិត្ត​ប្រុស​ ចេញ​មុខ​អះអាង​ពី​ទំនាក់ទំនង​ស្នេហ៍