• 2016-09-07 16:08:07
  • Road Safety
ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង "Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្នា ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង "Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្ន...
  • 2016-09-07 16:08:07
  • Road Safety

​តារា​​ចម្រៀង​ប្រុស​ល្បី​និង​បាត់​មុខ​រៀង​យូរ​ឆ្នាំ​ក្នុង​ K-pop Se7en ពេល​នេះ​កំពុង​តែ​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ស្រី Lee Da Hae ដែល​ជា​តួ​ក្នុង​រឿង "Iris” ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ផ្ទៃ​ក្នុង។     យោង​តាម​សារព័ត៌មានSports Chosun ទម្លាយ​ថា តារា​វ័យ​រៀង​ជ្រេ​ទាំង​ពីរ​បាន​ក្លាយ​គូស្នេហ៍​ បន្ទាប់​ពី​​រាប់អាន​ជា​មិត្ត​ស្និទ្ធស្នាល​ជា​ច្រើន​ឆ្នាំ។ "Se7en វ័យ​៣១​និង Lee Da Haវ័យ​៣២ បាន​អភិវឌ្ឍ​ទៅ​ជា​ស្នេហា បន្ទាប់​ពី​យល់​ចិត្ត​គ្នា កំឡុង​ពេល​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ។ អ្នក​ទាំង​ពីរ​បាន​មើល​និង​សិក្សា​ចិត្ត​គ្នា​ប្រមាណ​ជាង​១​ឆ្នាំ មុន​ក្លាយ​ជា​គូស្នេហ៍។ មិត្តភ័ក្ដិ​របស់​ពួក​គេ​ជា​ច្រើន​បាន​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​មួយ​គូ និង​ធ្លាប់​​បាន​ណាត់​ដើរ​លេង​ជាមួយ​គ្នា​ក្នុង​ប្រទេស​ថៃ​និង​ហុងកុង​ផង​ដែរ"។​ ប្រភព​ផ្ទៃ​ក្នុង​បន្ថែម។​       ទោះជា​យ៉ាងណា​ ត្បិត​តែ​មាន​សារព័ត៌មាន​និង​ប្រភព​ជិតដិត​បាន​បង្ហាញ​យ៉ាងណាក្ដី ប៉ុន្តែ​នៅ​ចាំ​មើល​ផលិតកម្ម​តារា​ទាំង​ពីរ​ចេញ​មក​បញ្ជាក់​សិន ទើប​ដំណឹង​នេះ​ច្បាស់​១០០%។ ព្រោះ​ជា​ទូទៅ​រាល់​តារា​កូរ៉េ​គ្រប់​រូប​ដែល​ស្ថិត​ក្នុង​ផលិតកម្ម​ណា​មួយ រាល់​ពេល​មាន​ស្នេហ៍​គឺ​ត្រូវ​ឲ្យ​ផលិតកម្ម​ដឹង​ឭ​និង​ចេញ​មក​ប្រកាស​ជា​ផ្លូវការ៕   ចុចអាន៖​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop

  • 2016-07-07 18:02:05
  • ព័ត៌មាន
​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ ​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ
  • 2016-07-07 18:02:05
  • ព័ត៌មាន

កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង​ទោល​ Se7en បាន​បញ្ចេញ​វីដេអូ​​នៃ​បទ​ចម្រៀង​ថ្មី ​និពន្ធ​ដោយ​ខ្លួន​ឯង​ ដែល​មាន​ចំណង​ជើង​ថា "I'm Good” ដោយ​ច្រៀង​រៀប​រាប់​អំពី​ការ​ដឹង​គុណ​​​ចំពោះ​អ្នក​ដែល​បាន​ស្ដាប់​​ និង​គាំទ្រ​ដល់​​ដល់​​រូប​គេ។     ​​​​​​​​​​​​​បន្ទាប់​ពី​វីដេអូ​ចម្រៀង​នេះ​​ចេញ​ផ្សាយ​បាន​មិន​យូរ​ប៉ុន្មាន​អតីត​តារា​ចម្រៀង​ផលិតកម្ម​ YG រូប​នេះ​បាន​បង្ហោះ​សារ​លើ​​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "នេះ​ជា​ចម្រៀង​មួយ​បទ​ដែល​​​ខ្ញុំ​សរសេរ​ឡើង​​ដោយ​គិត​ពី​អ្នក​រាល់​គ្នា​ ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ និង​ ក្ដី​សង្ឃឹម​ដល់​រូប​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​ចង់​បោះបង់​ចោល​អ្វី​គ្រប់​យ៉ាង។ ខ្ញុំ​អរគុណ​ដោយ​ស្មោះ​ ដល់​អ្នក​ដែល​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​, គាំទ្រ​ខ្ញុំ​ និង​ ជឿជាក់​លើ​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត"។   ​​​​​"I'm Good” ជា​បទ​ចម្រៀង​ដំបូង​របស់​ Se7en ក្នុង​ផលិតកម្ម​ថ្មី​​​ឈ្មោះ​ ELEVEN9 ដែល​ Se7en ​ផ្ទាល់​​ជា​អ្នក​បង្កើត​ឡើង៕​ ​​​ ចុច​អាន៖ Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Soompi​​​​​

  • 2016-07-04 21:35:09
  • ព័ត៌មាន
Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ
  • 2016-07-04 21:35:09
  • ព័ត៌មាន

តារា​​ចម្រៀង​ទោល​កូរ៉េ​ខាង​ត្បូង Se7en នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា "It's Okay" នៅ​យប់​ថ្ងៃ​ទី​៧ ខែ កក្កដា​នេះ។ វា​ជា​បទ​ដំបូង​របស់​តារា​វ័យ​៣១​ឆ្នាំ បន្ទាប់​គេ​បាន​ចេញ​បទ​ចុងក្រោយ "Thank You" កាល​ពី​៣​ឆ្នាំ​មុន។     "It's Okay" គឺ​ជា​ការ​និពន្ធ​​​ដោយ​ខ្លួន​​ឯង​ផ្ទាល់​របស់ Se7en ។ ​នៅ​ថ្ងៃ​ទី​ ៧ ដដែល Se7en​ក៏​​នឹង​ចេញ​ចម្រៀង​មួយ​បទ​ទៀត​ចំណងជើង​ថា "Rainbow" នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ជា​ចម្រៀង​ទី​១​សម្រាប់​គេ​ក្នុង​ផលិតកម្ម Victor របស់​ជប៉ុន​ផង​ដែរ។   ម្ចាស់​បទ "I'm Going Crazy” បាន​និយាយ​ថា​៖"ខ្ញុំ​ចង់​ផ្ដល់​ការ​ស្រឡាញ់​ត្រឡប់​ទៅ​វិញ​សម្រាប់​​អ្នក​គាំទ្រ​​កូរ៉េ​ដែល​បាន​ជំរុញ​ខ្ញុំ​បន្ត​​ ការ​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង។ ចាប់​ផ្ដើម​ពី​ខែ​ កក្កដា​នេះ​ទៅ ខ្ញុំ​នឹង​​ចេញ​ផ្សព្វផ្សាយ​​ចម្រៀង​របស់​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ដូច​ជា ចិន​និង​ជប៉ុន"៕     ចុចអាន HyunA ត្រៀម​ Comeback ម្នាក់​ឯង​ ក្រោយ​ 4Minute បែក​បាក់   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ .allkpop

  • 2016-09-07 16:08:07
  • Road Safety
ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង "Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្នា

​តារា​​ចម្រៀង​ប្រុស​ល្បី​និង​បាត់​មុខ​រៀង​យូរ​ឆ្នាំ​ក្នុង​ K-pop Se7en ពេល​នេះ​កំពុង​តែ​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ស្រី Lee Da Hae ដែល​ជា​តួ​ក្នុង​រឿង "Iris” ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ផ្ទៃ​ក្នុង។     យោង​តាម​សារព័ត៌មានSports Chosun ទម្លាយ​ថា តារា​វ័យ​រៀង​ជ្រេ​ទាំង​ពីរ​បាន​ក្លាយ​គូស្នេហ៍​ បន្ទាប់​ពី​​រាប់អាន​ជា​មិត្ត​ស្និទ្ធស្នាល​ជា​ច្រើន​ឆ្នាំ។ "Se7en វ័យ​៣១​និង Lee Da Haវ័យ​៣២ បាន​អភិវឌ្ឍ​ទៅ​ជា​ស្នេហា បន្ទាប់​ពី​យល់​ចិត្ត​គ្នា កំឡុង​ពេល​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ។ អ្នក​ទាំង​ពីរ​បាន​មើល​និង​សិក្សា​ចិត្ត​គ្នា​ប្រមាណ​ជាង​១​ឆ្នាំ មុន​ក្លាយ​ជា​គូស្នេហ៍។ មិត្តភ័ក្ដិ​របស់​ពួក​គេ​ជា​ច្រើន​បាន​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​មួយ​គូ និង​ធ្លាប់​​បាន​ណាត់​ដើរ​លេង​ជាមួយ​គ្នា​ក្នុង​ប្រទេស​ថៃ​និង​ហុងកុង​ផង​ដែរ"។​ ប្រភព​ផ្ទៃ​ក្នុង​បន្ថែម។​       ទោះជា​យ៉ាងណា​ ត្បិត​តែ​មាន​សារព័ត៌មាន​និង​ប្រភព​ជិតដិត​បាន​បង្ហាញ​យ៉ាងណាក្ដី ប៉ុន្តែ​នៅ​ចាំ​មើល​ផលិតកម្ម​តារា​ទាំង​ពីរ​ចេញ​មក​បញ្ជាក់​សិន ទើប​ដំណឹង​នេះ​ច្បាស់​១០០%។ ព្រោះ​ជា​ទូទៅ​រាល់​តារា​កូរ៉េ​គ្រប់​រូប​ដែល​ស្ថិត​ក្នុង​ផលិតកម្ម​ណា​មួយ រាល់​ពេល​មាន​ស្នេហ៍​គឺ​ត្រូវ​ឲ្យ​ផលិតកម្ម​ដឹង​ឭ​និង​ចេញ​មក​ប្រកាស​ជា​ផ្លូវការ៕   ចុចអាន៖​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ   ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop

  • 2016-07-07 18:02:05
  • ព័ត៌មាន
​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ

កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង​ទោល​ Se7en បាន​បញ្ចេញ​វីដេអូ​​នៃ​បទ​ចម្រៀង​ថ្មី ​និពន្ធ​ដោយ​ខ្លួន​ឯង​ ដែល​មាន​ចំណង​ជើង​ថា "I'm Good” ដោយ​ច្រៀង​រៀប​រាប់​អំពី​ការ​ដឹង​គុណ​​​ចំពោះ​អ្នក​ដែល​បាន​ស្ដាប់​​ និង​គាំទ្រ​ដល់​​ដល់​​រូប​គេ។     ​​​​​​​​​​​​​បន្ទាប់​ពី​វីដេអូ​ចម្រៀង​នេះ​​ចេញ​ផ្សាយ​បាន​មិន​យូរ​ប៉ុន្មាន​អតីត​តារា​ចម្រៀង​ផលិតកម្ម​ YG រូប​នេះ​បាន​បង្ហោះ​សារ​លើ​​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "នេះ​ជា​ចម្រៀង​មួយ​បទ​ដែល​​​ខ្ញុំ​សរសេរ​ឡើង​​ដោយ​គិត​ពី​អ្នក​រាល់​គ្នា​ ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ត​ និង​ ក្ដី​សង្ឃឹម​ដល់​រូប​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​ចង់​បោះបង់​ចោល​អ្វី​គ្រប់​យ៉ាង។ ខ្ញុំ​អរគុណ​ដោយ​ស្មោះ​ ដល់​អ្នក​ដែល​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​, គាំទ្រ​ខ្ញុំ​ និង​ ជឿជាក់​លើ​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត"។   ​​​​​"I'm Good” ជា​បទ​ចម្រៀង​ដំបូង​របស់​ Se7en ក្នុង​ផលិតកម្ម​ថ្មី​​​ឈ្មោះ​ ELEVEN9 ដែល​ Se7en ​ផ្ទាល់​​ជា​អ្នក​បង្កើត​ឡើង៕​ ​​​ ចុច​អាន៖ Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Soompi​​​​​

  • 2016-07-04 21:35:09
  • ព័ត៌មាន
Se7en ត្រលប់​​មក​វិញ​ជាមួយ​បទ​ថ្មី ក្រោយ​បាត់​មុខ​៣​ឆ្នាំ