• 2016-08-28 22:05:44
  • ព័ត៌មាន
បេក្ខជន​ X-Factor ច្រៀង​ពី​បង​ប្រុស​​ដែល​ស្លាប់​ទៅ ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ទឹក​​ភ្នែក​មិន​បាន បេក្ខជន​ X-Factor ច្រៀង​ពី​បង​ប្រុស​​ដែល​ស្លាប់​ទៅ ធ្វើ​ឲ្យ​គ្រប់​គ្នា...
  • 2016-08-28 22:05:44
  • ព័ត៌មាន

បេក្ខជន​​ក្នុង​កម្មវិធី​​ប្រឡង​ X-Factor មួយ​រូប​ឈ្មោះ​ Christian Burrows បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ រួម​ទាំង​គណៈកម្មការ​​ទប់​ទឹក​ភ្នែក​លែង​ជាប់​ ក្រោយ​ពេល​បាន​ស្ដាប់​បេក្ខជន​រូប​នេះ​បក​ស្រាយ​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង។     ​បទ​ចម្រៀង​ដែល​​​​​​​បេក្ខជន​វ័យ ១៩ ឆ្នាំ​រូប​នេះ​​បក​ស្រាយ ​មាន​ចំណង​ជើង​ថា​ "Thunder Buddy” ដោយ​​និពន្ធ​ជា​ពិសេស​សម្រាប់​បង​ប្រុស​របស់​ខ្លួន​ដែល​​បាន​ចែក​ឋាន​ទៅ។ ជា​លទ្ធផល​បទ​ចម្រៀង​​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា​បង​ប្អូន​នេះ​ បាន​ធ្វើ​ឲ្យ​ Christian ជាប់​បន្ត​ទៅ​កាន់​វគ្គ​មួយ​ទៀត៕​   ​​​​ ចុច​អាន៖ ទស្សនា​ឈុត​ក្រៅ​ឆាក​​​​​​​​បទ “Lifted” របស់ CL ​ប្លែក​ប៉ុណ្ណា​ដែរ?   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Metro​​​

  • 2016-06-21 18:23:24
  • ព័ត៌មាន
ចិន​រឹត​បន្តឹង​ការ​ចាក់​ផ្សាយ​កម្មវិធី​​បរទេស​ ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត ចិន​រឹត​បន្តឹង​ការ​ចាក់​ផ្សាយ​កម្មវិធី​​បរទេស​ ដើម្បី​បង្កើន​គំនិត​ច្ន...
  • 2016-06-21 18:23:24
  • ព័ត៌មាន

ថ្មីៗ​នេះ​គណៈ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ដាក់​ចេញ​នូវ​ការ​កំណត់​ដ៏​តឹង​រឹង​​លើ​​ការ​ចាក់​ផ្សាយ​កម្មវិធី​ទូរទស្សន៍​​ដែល​យក​លំនាំ​​តាម​កម្មវិធី​បរទេស ដើម្បី​បង្កើត​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​ផលិត​កម្មវិធី​ក្នុង​ស្រុក។     គណៈ​គ្រប់​គ្រង​បាន​លម្អិត​ពី​ការ​រឹត​បន្តឹង​នេះ​ថា​ កម្មវិធី​ក្រៅ​ស្រុក​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​​នាំ​ចូល​ នឹង​មិន​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ជា​បន្ត​ទៀត​ លុះ​ត្រា​តែ​​សូម​ការ​អនុញ្ញាត​មុន​ពីរ​ខែ។ ការ​កំណត់​នេះ​បាន​ដាក់​សម្ពាធ​លើ​កម្មវិធី​ទូរទស្សន៍​ដូច​ជា​ The Voice China ដែល​ទទួល​បាន​សិទ្ធិ​ផលិត​​ពី​ក្រុមហ៊ុន​ Talpa Media របស់​ប្រទេស​ហុល្លង់​ និង​កម្មវិធី​ Running Man យក​លំនាំ​តាម​កម្មវិធី​​​ដែល​កំពុង​ចាក់​ផ្សាយ​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ដើម។   ​​​​​​ការ​កំណត់​នេះ​ដែរ​មាន​ន័យ​ថា​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ទាំង​អស់​​នឹង​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ទទួល​បាន​សិទ្ធ​នាំ​ចូល​ចំនួន​ពីរ​ប៉ុណ្ណោះ​​ដោយ​អាច​ចាក់​អំឡុង​ម៉ោង​មាស​ គឺ​ចាប់​ពី​ម៉ោង​ ៧៖៣០ ដល់​ ម៉ោង​ ១០៖៣០ យប់ ក្នុង​មួយឆ្នាំ។   បទ​បញ្ជា​ថ្មី​នេះ​គឺ​មាន​សារសំខាន់​​ដោយ​វា​អាច​ជួយ​ឲ្យ​សហគ្រាស​ទូរទស្សន៍​ចិន​ ​លែង​ពឹង​ផ្អែក​​លើ​​ការ​នាំ​ចូល​កម្មវិធី​ពី​បរទេស​ និង​សង្ឃឹម​ថា​អាច​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក៕​​​​​​​​​   ​​​​​​​​​​​​ ចុច​អាន៖ លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​

  • 2016-04-29 17:43:59
  • ព័ត៌មាន
ក្រុមហ៊ុននៅ​​​ពី​ក្រោយកម្មវិធី “American Idol” ប្រកាស​ក្ស័យធន ក្រុមហ៊ុននៅ​​​ពី​ក្រោយកម្មវិធី “American Idol” ប្រកាស​ក្ស័យធន
  • 2016-04-29 17:43:59
  • ព័ត៌មាន

ក្រុមហ៊ុន​កម្សាន្ត​របស់​អាមេរិក Core Media Group ដែល​ជា​អ្នក​ផលិត​កម្មវិធី​ប្រឡង​ចម្រៀង​ “American Idol” បាន​ប្រកាស​ក្ស័យធន​កាល​ពី​ម្សិលមិញ ដោយ​សារ​បំណុល​​ជុំទិស។     ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក​បាន​ដាក់​ពាក្យ​សុំ​ការ​ការពារ​សម្រាប់​ការ​​ក្ស័យធន​ជំពូក​ទី​១១​ បន្ទាប់​ពី​មាន​បំណុល​ជាប់​ខ្លួន​ដល់​ទៅ​ ៣៩៨​លាន​ដុល្លារ ដោយ​ម្ចាស់​បំណុល​មាន​ដូច​ជា​ លោក Simon Fuller (​អ្នក​ផលិត​កម្មវិធី American Idol ) , Marc Graboff អតីត​នាយក​ប្រតិបត្តិ​ Core Media , ក្រុមហ៊ុន​ Sony Music Entertainment និង CBS ជា​ដើម។   ​​​​Simon Fullerបាន​ទាមទារ​ឲ្យ​ Core Media Group សង​លុយ​ខ្លួន​ភ្លាម​ៗ​ចំនួន​ជិត​៣,៤​លាន​ដុល្លារ​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កម្សាន្ត​​នេះ​ប្រកាស​ក្ស័យធន​តែម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី THR ។ តាម​សារ e-mail អ្នក​តំណាង Core Media​បាន​ផ្ញើ​ឲ្យ​គេហទំព័រ Fortune ​បាន​ប្រាប់​មូលហេតុ​ថា ​កំណែ​ទម្រង់​តាម​ច្បាប់​ជំពូក​ទី​១១​នេះ​នឹង​ជា​ចំណុច​ល្អ​​អាច​ជួយ​ក្រុមហ៊ុន​​ទៅ​អនាគត​ដើម្បី​ប្រឹងប្រែង​ងើប​ឈរ​​រក​ប្រាក់​ដើម្បី​សង​បំណុល៕     ចុចអាន៖កម្មវិធី​ទូរទស្សន៍​ពិភព​លោក​​​ដ៏​ពេញ​និយម​ទាំង​១០   ប្រែសម្រួល​៖ ហេង សុធារិទ្ធិ ប្រភព៖  fortune

  • 2016-08-28 22:05:44
  • ព័ត៌មាន
បេក្ខជន​ X-Factor ច្រៀង​ពី​បង​ប្រុស​​ដែល​ស្លាប់​ទៅ ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ទឹក​​ភ្នែក​មិន​បាន

បេក្ខជន​​ក្នុង​កម្មវិធី​​ប្រឡង​ X-Factor មួយ​រូប​ឈ្មោះ​ Christian Burrows បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ រួម​ទាំង​គណៈកម្មការ​​ទប់​ទឹក​ភ្នែក​លែង​ជាប់​ ក្រោយ​ពេល​បាន​ស្ដាប់​បេក្ខជន​រូប​នេះ​បក​ស្រាយ​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង។     ​បទ​ចម្រៀង​ដែល​​​​​​​បេក្ខជន​វ័យ ១៩ ឆ្នាំ​រូប​នេះ​​បក​ស្រាយ ​មាន​ចំណង​ជើង​ថា​ "Thunder Buddy” ដោយ​​និពន្ធ​ជា​ពិសេស​សម្រាប់​បង​ប្រុស​របស់​ខ្លួន​ដែល​​បាន​ចែក​ឋាន​ទៅ។ ជា​លទ្ធផល​បទ​ចម្រៀង​​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា​បង​ប្អូន​នេះ​ បាន​ធ្វើ​ឲ្យ​ Christian ជាប់​បន្ត​ទៅ​កាន់​វគ្គ​មួយ​ទៀត៕​   ​​​​ ចុច​អាន៖ ទស្សនា​ឈុត​ក្រៅ​ឆាក​​​​​​​​បទ “Lifted” របស់ CL ​ប្លែក​ប៉ុណ្ណា​ដែរ?   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Metro​​​

  • 2016-06-21 18:23:24
  • ព័ត៌មាន
ចិន​រឹត​បន្តឹង​ការ​ចាក់​ផ្សាយ​កម្មវិធី​​បរទេស​ ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត

ថ្មីៗ​នេះ​គណៈ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ដាក់​ចេញ​នូវ​ការ​កំណត់​ដ៏​តឹង​រឹង​​លើ​​ការ​ចាក់​ផ្សាយ​កម្មវិធី​ទូរទស្សន៍​​ដែល​យក​លំនាំ​​តាម​កម្មវិធី​បរទេស ដើម្បី​បង្កើត​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​ផលិត​កម្មវិធី​ក្នុង​ស្រុក។     គណៈ​គ្រប់​គ្រង​បាន​លម្អិត​ពី​ការ​រឹត​បន្តឹង​នេះ​ថា​ កម្មវិធី​ក្រៅ​ស្រុក​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​​នាំ​ចូល​ នឹង​មិន​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ជា​បន្ត​ទៀត​ លុះ​ត្រា​តែ​​សូម​ការ​អនុញ្ញាត​មុន​ពីរ​ខែ។ ការ​កំណត់​នេះ​បាន​ដាក់​សម្ពាធ​លើ​កម្មវិធី​ទូរទស្សន៍​ដូច​ជា​ The Voice China ដែល​ទទួល​បាន​សិទ្ធិ​ផលិត​​ពី​ក្រុមហ៊ុន​ Talpa Media របស់​ប្រទេស​ហុល្លង់​ និង​កម្មវិធី​ Running Man យក​លំនាំ​តាម​កម្មវិធី​​​ដែល​កំពុង​ចាក់​ផ្សាយ​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ដើម។   ​​​​​​ការ​កំណត់​នេះ​ដែរ​មាន​ន័យ​ថា​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ទាំង​អស់​​នឹង​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ទទួល​បាន​សិទ្ធ​នាំ​ចូល​ចំនួន​ពីរ​ប៉ុណ្ណោះ​​ដោយ​អាច​ចាក់​អំឡុង​ម៉ោង​មាស​ គឺ​ចាប់​ពី​ម៉ោង​ ៧៖៣០ ដល់​ ម៉ោង​ ១០៖៣០ យប់ ក្នុង​មួយឆ្នាំ។   បទ​បញ្ជា​ថ្មី​នេះ​គឺ​មាន​សារសំខាន់​​ដោយ​វា​អាច​ជួយ​ឲ្យ​សហគ្រាស​ទូរទស្សន៍​ចិន​ ​លែង​ពឹង​ផ្អែក​​លើ​​ការ​នាំ​ចូល​កម្មវិធី​ពី​បរទេស​ និង​សង្ឃឹម​ថា​អាច​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក៕​​​​​​​​​   ​​​​​​​​​​​​ ចុច​អាន៖ លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​

  • 2016-04-29 17:43:59
  • ព័ត៌មាន
ក្រុមហ៊ុននៅ​​​ពី​ក្រោយកម្មវិធី “American Idol” ប្រកាស​ក្ស័យធន