• 2015-06-23 17:22:04
  • ជីវិតតារា
កែវ ស្រី​នាង សង់​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​នៅ​លើ​ភ្នំ​ជាប់​ឆ្នេរ​សមុទ្រ កែវ ស្រី​នាង សង់​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​នៅ​លើ​ភ្នំ​ជាប់​ឆ្នេរ​សម...
  • 2015-06-23 17:22:04
  • ជីវិតតារា

តាម​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា​តារា​សម្ដែង​ល្បី​ឈ្មោះ កែវ ស្រី​នាង បាន​សង់​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នៅ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​មួយ​ស្ថិត​នៅ​ខេត្ត​កែប​ជាប់​ឆ្នេរ​សមុទ្រ មាន​តម្លៃ​នេះ​ដល់​ទៅ​ប្រមាណ​កន្លះ​លាន​ដុល្លារ​ឯណោះ។     តាម​ប្រភព​ព័ត៌មាន វីឡា​ស្កឹមស្កៃ​រូប​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​នោះ​ជា​អចលនទ្រព្យ​មួយ​បន្ថែម​ទៀត​របស់​នាង ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប។ "មក​ទល់​ឥឡូវ ខ្ញុំ​ជឿ​ថា​រួច​រាល់​ហើយ ហើយ​មិន​មែន​មាន​តែ​មួយ​ទេ នាង​មាន​ផ្ទះ​ច្រើន​ណាស់"។ ប្រភព​ថ្លែង។   ផ្ដើម​ដោយ​អាការ​អេះអុញ ស្រី​នាង ដែល​បង្ហាញ​មុខ​សម្ពោធ​រឿង "ក្រមុំ​សៅកែ" កាល​ពី​សប្ដាហ៍​មុន បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បាន​សាង​សង់​វីឡា​លើ​កំពូល​ភ្នំ​នោះ​មែន ដោយ​មក​ទល់​បច្ចុប្បន្ន​រួច​រាល់​ហើយ។ នាង​ថា វីឡា​លើ​កំពូល​ភ្នំ​នោះ គឺ​មិន​ទុក​សម្រាប់​រស់​នៅ​ជា​ប្រចាំ​ទេ គឺ​គ្រាន់​តែ​សម្រាប់​តែ​សម្រាក​លំហែ​កាយ​ម្ដងម្កាល​ប៉ុណ្ណោះ ហើយ​នោះ​ជា​ក្ដី​ស្រមៃ​របស់​នាង និង​ស្វាមី។   ចំពោះ​តម្លៃ​វិញ គឺ​ដូច​នឹង​ប្រភព​ព័ត៌មាន​ដែរ ដែល​មាន​តម្លៃ​ជាង កន្លះ​លាន​ដុល្លារ។ ស្រី​នាង បញ្ជាក់​ថា "តម្លៃ​នេះ គឺ​គិត​តែ​ថ្លៃ​សំណង់ ឈ្នួល​ជាង និង​ដេគ័រ​ជា​ដើម"។ តួឯក​ស្រី​ក្នុង​រឿង "ក្រមុំ​សៅកែ" រូប​នេះ បន្ថែម​ថា តម្លៃ​របស់​ដី​លើ​កំពូល​ភ្នំ​ដែល​នាង​ទិញ​សម្រាប់​ទ្រ​សំណង់​វីឡា​នេះ មិន​ត្រូវ​បាន​បូក​បញ្ចូល​ទេ។ យ៉ាង​ណា​ក៏​ដោយ នាង​សុំ​សិទ្ធិ​មិន​អធិប្បាយ​បន្ថែម​លើ​តម្លៃ​ដី​នេះ​ទេ។     កែវ ស្រី​នាង ត្រូវ​បាន​គេ​ចាត់​ថា ជា​តារា​ស្រី​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ដែល​ក្រោយ​ពី​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​ជំនួញ​ជន​ជាតិ​អង់គ្លេស​រួច នាង និង​ស្វាមី​មាន​ទ្រព្យ និង​អចលនទ្រព្យ រួម​នឹង​មុខ​ជំនាញ​ជា​ច្រើន។ ស្រី​នាង ត្រូវ​បាន​គេ​ដឹង​ថា​នៅ​សៀមរាប នាង​មាន​ជំនួញ​បោះ​ដុំ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​សណ្ឋាគារ ហាង​សាឡន និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ទី​នេះ យ៉ាង​ប្រណិត​រចនា​បែប​ខ្មែរ​ដូច​ផ្ទះ​សេដ្ឋី​បុរាណ។   ក្រៅ​ពី​នេះ នាង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ជា​ច្រើន​នៅ​រាជធានី​នេះ។ ស្រី​នាង ថ្លែង​ថា "ខ្ញុំ​មាន​ផ្ទះ​ច្រើន​នៅ​ភ្នំពេញ តែ​បាន​ជួល​បន្ត​ឲ្យ​គេ​ហើយ!”។ ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​រូប​នេះ មិន​បាន​បញ្ជាក់​ថា​មាន​ប៉ុន្មាន​ឲ្យ​ប្រាកដ និង​នៅ​ទី​កន្លែង​ណា​ខ្លះ​នៃ​រាជធានី​នោះ​ទេ៕   តារាស្រី ៣ រូប ធ្លាប់​លេច​មុខ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ដោយ​សារ​សម្រស់   https://youtu.be/vhC-3ODkw8k   អត្ថបទ៖ ទារិកា

  • 2015-06-23 17:22:04
  • ជីវិតតារា
កែវ ស្រី​នាង សង់​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​នៅ​លើ​ភ្នំ​ជាប់​ឆ្នេរ​សមុទ្រ