• 2016-07-13 19:59:19
  • ជីវិតតារា
តារា​ម៉ូដែល ឃឹម ហ្សានីត ចេញ​ទៅ​ប្រកួត​នៅ ហ្វីលីពីន តារា​ម៉ូដែល ឃឹម ហ្សានីត ចេញ​ទៅ​ប្រកួត​នៅ ហ្វីលីពីន
  • 2016-07-13 19:59:19
  • ជីវិតតារា

លោក  ឃឹម ហ្សានីត តារា​ម៉ូដែល​ក្នុង SUN Super Models Cambodia  ម្សិល​មិញ​នេះ​ បាន​ចេញ​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី​មួយ​ឈ្មោះ​ថា Mister United Continents Cambodia 2016 ។     តាម​ការ​ឲ្យ​ដឹង​ពី​លោក ខម ប្រសិទ្ធ ប្រធាន​ក្រុម SUN Super Models Cambodia  បាន​ឲ្យ​ដឹង​​ថា  ការ​ប្រកួត​ខាង​លើ ចាប់​​​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទៅ ២៣ ខែ កក្កដា ២០១៦ ដោយ​​មាន​បេក្ខជន​២២រូប មក​ពី​ប្រទេស​ផ្សេង​គ្នា​ជុំវិញ​ពិភពលោក​ចូល​រួម។  សម្រាប់​ប្រទេស​កម្ពុជា បាន​បញ្ជូន​​តារា​ម៉ូដែល​តែ​ម្នាក់​គត់​ គឺ លោក  ឃឹម ហ្សានីត ។   ប្រធាន​ក្រុម​ម៉ូដែល​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​សម្រេច​បញ្ជូន​លោក  ឃឹម ហ្សានីត  ទៅ​ចូល​រួម​ប្រកួត តារា​ម៉ូដែល​រូប​នេះ​បាន​ឆ្លង​កាត់​ការ​ប្រលង ដោយ​​ការ​ដាក់​ពិន្ទុ​​ពី​គណៈកម្មការ​យ៉ាងត្រឹម​ត្រូវ កាល​ពី​ដើម​ឆ្នាំ​នេះ។   ឃឹម ហ្សានីត មាន​វ័យ២៣ ឆ្នាំមានកម្ពស់ 1,85 ម៉ែត្រ មាន​ស្រុក​កំណើត​​ក្នុង​រាជធានី​ភ្នំពេញ​។ តារា​រូប​នេះ ​មិន​ហ៊ាន​រំពឹង​ថា ខ្លួន​អាច​ឈ្នះ​ការ​ប្រកួត​១០០%ឡើយ ប៉ុន្តែ​លោក​បាន​​ប្ដេជ្ញា​ចិត្ត និង​ខិត​ខំ​ឲ្យ​អស់​​ពី​លទ្ធភាព ដើម្បី​យក​ពាន​ណា​មួយ​នៃ​ការ​ប្រកួត​មក​ជូន​ក្រុម​ម៉ូដែល​របស់​ខ្លួន​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល​ឲ្យ​បាន។ឭ   ងាក​មកការ​ជូន​ដំណើរ​លោក ឃឹម ហ្សានីត នៅ​​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ម្សិល​មិញ​វិញ ក្រៅ​ពី​ក្រុម គ្រួសារ  មាន​តារា​ជា​ច្រើន​បាន​មក​ជូន​ដំណើរ  ដែល​ពួកគេ​​ គឺ​ជា​តារា​ក្នុង​ក្រុម SUN Super Models Cambodia តែ​ម្ដង៕         អត្ថបទ៖ ខុត សីហា

  • 2016-07-13 19:59:19
  • ជីវិតតារា
តារា​ម៉ូដែល ឃឹម ហ្សានីត ចេញ​ទៅ​ប្រកួត​នៅ ហ្វីលីពីន