• 2016-11-05 16:02:19
  • ភាពយន្ត
តារា​ស្រី​រូប​នេះ មាន​មុខ​មាត់ ដូច​ព្រះនាង Jasmine ក្នុង​រឿង «អាឡាដាំង» បេះ​បិទ! តារា​ស្រី​រូប​នេះ មាន​មុខ​មាត់ ដូច​ព្រះនាង Jasmine ក្នុង​រឿង «អាឡាដាំង...
  • 2016-11-05 16:02:19
  • ភាពយន្ត

តើ​ប្រិយមិត្ត​ធ្លាប់​ស្រមើល​ស្រមៃ​ថា តួ​អង្គ​ព្រះនាង (តុក្កតា) របស់​ក្រុមហ៊ុន​ភាពយន្ត Disney អាច​ក្លាយ​ជា​មនុស្ស​ពិត​ដែរ​ទេ?   កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដែល​ត្រូវ​នឹង​ថ្ងៃ​នៃ​ពិធីបុណ្យ Hollaween តារា​ម៉ូដែល​ស្រី​សម្បុរ​ស្រអែម និង​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី XSO មាន​ឈ្មោះ​ថា Olayinka Mia Noel បាន​តែង​ខ្លួន​ជា ព្រះនាង Jasmine នៅ​ក្នុង​រឿង «អាឡាដាំង» ដែល​មើល​ទៅ ពិត​ជា​ដូច​បេះបិទ​តែ​ម្ដង។   បន្ទាប់​​មក នាង​បាន​បង្ហោះ​រូបថត​នាង ទៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ជា​ព្រះនាង Jasmine ពិត​ប្រាកដ របស់​នាង៕   តោះ! ទៅ​មើល​រូបថត​របស់​នាង​ទាំង​អស់​គ្នា៖               ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ boredpanda

  • 2016-11-02 17:53:41
  • ភាពយន្ត
១០​សន្លឹក ឈុត​ក្រៅ​ឆាករឿងកប៉ាល់ "Titanic" អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន! ១០​សន្លឹក ឈុត​ក្រៅ​ឆាករឿងកប៉ាល់ "Titanic" អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន!
  • 2016-11-02 17:53:41
  • ភាពយន្ត

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ទស្សនា ខ្សែភាពយន្ត​ដ៏​ល្បី​ទូទាំង​ពិភពលោក រឿង «កប៉ាល់​ទីតានិច» ហើយ​មើល​ទៅ។ វា​ជា​ខ្សែ​ភាពយន្ត ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ពិត ដោយ​និយាយ​ពី​ហេតុការណ៍​លិច​កប៉ាល់​យក្ស «RMS Titanic» ទៅ​ក្នុង​ទឹក​សមុទ្រ​ត្រជាក់ នៅ​តំបន់​អាត្លង់ទិច​ខាង​ជើង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩១២ ដែល​បាន​សម្លាប់​មនុស្ស រហូត​ដល់​ទៅ​ជាង ១ ៥០០​នាក់។   កប៉ាល់​យក្ស «RMS Titanic» មុន​ពេល​លិច   រឿង «កប៉ាល់​ទីតានិច» ឬ «Titanic» នេះ ត្រូវ​បាន​បញ្ចេញ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ដឹក​នាំ​សម្តែង ដោយ​លោក James Cameron ខណៈ​តារា​សម្តែង សញ្ជាតិ​អាមេរិក វ័យ​៤១​ឆ្នាំ Leonardo DiCaprio ជា​តួ​ឯក​ប្រុស និង តារា​ចម្រៀង និង​សម្តែង​ស្រី សញ្ជាតិ​អង់គ្លេស វ័យ​៤១​ឆ្នាំ Kate Winslet ជា​តួ​ឯក​ស្រី។   នៅ​ក្នុង​ថ្ងៃ​នេះ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត មក​ទស្សនា​ឈុត​ក្រៅ​ឆាក នៃ​រឿង «កប៉ាល់​ទីតានិច» វិញ​ម្តង៖   ១) ឈុត​មនោសញ្ចេតនា​រវាង​តួ​ឯក​ប្រុស Jack (Leonardo DiCaprio) និង​តួ​ឯក​ស្រី Rose (Kate Winslet) ឈរ​នៅ​លើ​ក្បាល​កប៉ាល់ (អ្នក​ដឹក​នាំ​រឿង James Cameron ឈរ​ក្បែរ​នោះ​ដែរ)     ២) ឈុត​លិច​កប៉ាល់ និង​ធ្លាក់​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ (មាន​ពូក​ដ៏​ធំ​រង់ចាំ​ទ្រ​នៅ​ខាង​ក្រោម)     ៣) នេះ​គឺ​ជា​កប៉ាល់​ទីតានិច ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ខ្សែភាពយន្ត     ៤) រូប​ថត​នេះ​បង្ហាញ​ថា តួ​អង្គ​ស្រី Rose កំពុង​ភ្លេច​ចរិត​បែប​រម្យទម នៅ​ក្នុង​ខ្សែ​ភាពយន្ត     ៥) ឈុត​តួ​ស្រី Rose ស្ទើរ​តែ​ធ្លាក់​ពី​លើ​កប៉ាល់ (កម្ពស់​មិន​ដល់​១​ម៉ែត្រ)     ៦) ឈុត​តួ​ស្រី Rose ព្យាយាម​ជួយ​សង្គ្រោះ តួ​ប្រុស Jack     ៧) ឈុត​ក្រោយ​ពេល​អ្នក​ដំណើរ​លោត​ចុះ​ពី​លើ​កប៉ាល់     ៨) អ្នក​ដឹក​នាំ​រឿង James Cameron     ៩) រូបភាព​នេះ​បង្ហាញ​ថា បន្ទះ​ក្ដារ​នេះ​មិន​ត្រឹម​តែ​អាច​ផ្ទុក Jack និង Rose បាន​ទេ តែ​អាច​ផ្ទុក​អ្នក​ដឹក​នាំ​រឿង James Cameron ទៀត​ផង (ប៉ុន្តែ​តួ​ប្រុស Jack មិន​ព្រម​ឡើង សុខ​ចិត្ត​រងា​ស្លាប់​ក្នុង​ទឹក​សមុទ្រ​ទៅ​វិញ)     ១០) តួ​អង្គ​ជំនួស Rose ក្នុង​ឈុត​គ្រោះថ្នាក់     ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside

  • 2016-10-27 15:38:12
  • ស្ទីលតារា
តារា​ម៉ូដែល​ប្រថុយ​ជីវិត ឡើង​ថត​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​៩០០​ម៉ែត្រ តារា​ម៉ូដែល​ប្រថុយ​ជីវិត ឡើង​ថត​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​៩០០​ម៉ែត្រ
  • 2016-10-27 15:38:12
  • ស្ទីលតារា

តារា​ម៉ូដែល​ស្រី​ចិត្ត​សឿង និង​ក្លាហាន​ម្នាក់ បាន​ប្រឈម​មុខ​នឹង​កម្លាំង​ខ្យល់​ខ្លាំង រួម​ទាំង​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ដើម្បី​ឡើង​ទៅ​ថត​រូប នៅ​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​ជាង ៩០០​ម៉ែត្រ។     តារា​ម៉ូដែល​ស្រី វ័យ​៣៨​ឆ្នាំ Kristina Marie Folcik-Welts បាន​ស្លៀក​រ៉ូប​ពណ៌​ស្វាយ ដ៏​ស្រស់​ស្អាត ឡើង​ទៅ​ថត​នៅ​លើ​ជម្រាល​ថ្ម​ភ្នំ White Mountains ដែល​ស្ថិត​ក្នុង​រដ្ឋ New Hampshire សហរដ្ឋអាមេរិក ក្រោយ​ចំណាយ​ពេល​បោះ​ជំរំ ២​យប់ ដើម្បី​ត្រៀម​ខ្លួន​ថត។   លោក Jay Philbrick ជា​អ្នក​ថត​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង Kristina ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផ្ទាំង​ថ្ម ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​នាង នៅ​ក្នុង​អំឡុង​ពេល​ថត​រូប​នោះ។ ទោះ​បី​ជា​មាន​ខ្យល់​បក់​ខ្លាំង​ក៏​ដោយ តែ​វា​ពិត​ជា​អំណោយ​ផល ដល់​ការ​ថត​ណាស់។   លោក Jay បាន​និយាយ​ថា «ខ្យល់​ពិត​ជា​បក់​ខ្លាំង​ណាស់ រយៈ​ពេល​២​ថ្ងៃ​នេះ ហើយ​យើង​ពិត​ជា​ពិបាក​គ្រប់​គ្រង​រ៉ូប​នោះ​ខ្លាំង​ណាស់ តែ​នៅ​ទី​បញ្ចប់ រូប​ថត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន គឺ​ដោយ​សារ​តែ​បាន​ខ្យល់​ជា​អ្នក​ជួយ ហើយ​វា​ពិត​ជា​ទទួល​បាន​ផល​ល្អ​ខ្លាំង​ណាស់»៕                   ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail

  • 2016-11-05 16:02:19
  • ភាពយន្ត
តារា​ស្រី​រូប​នេះ មាន​មុខ​មាត់ ដូច​ព្រះនាង Jasmine ក្នុង​រឿង «អាឡាដាំង» បេះ​បិទ!

តើ​ប្រិយមិត្ត​ធ្លាប់​ស្រមើល​ស្រមៃ​ថា តួ​អង្គ​ព្រះនាង (តុក្កតា) របស់​ក្រុមហ៊ុន​ភាពយន្ត Disney អាច​ក្លាយ​ជា​មនុស្ស​ពិត​ដែរ​ទេ?   កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដែល​ត្រូវ​នឹង​ថ្ងៃ​នៃ​ពិធីបុណ្យ Hollaween តារា​ម៉ូដែល​ស្រី​សម្បុរ​ស្រអែម និង​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី XSO មាន​ឈ្មោះ​ថា Olayinka Mia Noel បាន​តែង​ខ្លួន​ជា ព្រះនាង Jasmine នៅ​ក្នុង​រឿង «អាឡាដាំង» ដែល​មើល​ទៅ ពិត​ជា​ដូច​បេះបិទ​តែ​ម្ដង។   បន្ទាប់​​មក នាង​បាន​បង្ហោះ​រូបថត​នាង ទៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត ប្រៀប​ដូច​ជា​ព្រះនាង Jasmine ពិត​ប្រាកដ របស់​នាង៕   តោះ! ទៅ​មើល​រូបថត​របស់​នាង​ទាំង​អស់​គ្នា៖               ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ boredpanda

  • 2016-11-02 17:53:41
  • ភាពយន្ត
១០​សន្លឹក ឈុត​ក្រៅ​ឆាករឿងកប៉ាល់ "Titanic" អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន!

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ទស្សនា ខ្សែភាពយន្ត​ដ៏​ល្បី​ទូទាំង​ពិភពលោក រឿង «កប៉ាល់​ទីតានិច» ហើយ​មើល​ទៅ។ វា​ជា​ខ្សែ​ភាពយន្ត ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ពិត ដោយ​និយាយ​ពី​ហេតុការណ៍​លិច​កប៉ាល់​យក្ស «RMS Titanic» ទៅ​ក្នុង​ទឹក​សមុទ្រ​ត្រជាក់ នៅ​តំបន់​អាត្លង់ទិច​ខាង​ជើង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩១២ ដែល​បាន​សម្លាប់​មនុស្ស រហូត​ដល់​ទៅ​ជាង ១ ៥០០​នាក់។   កប៉ាល់​យក្ស «RMS Titanic» មុន​ពេល​លិច   រឿង «កប៉ាល់​ទីតានិច» ឬ «Titanic» នេះ ត្រូវ​បាន​បញ្ចេញ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ដឹក​នាំ​សម្តែង ដោយ​លោក James Cameron ខណៈ​តារា​សម្តែង សញ្ជាតិ​អាមេរិក វ័យ​៤១​ឆ្នាំ Leonardo DiCaprio ជា​តួ​ឯក​ប្រុស និង តារា​ចម្រៀង និង​សម្តែង​ស្រី សញ្ជាតិ​អង់គ្លេស វ័យ​៤១​ឆ្នាំ Kate Winslet ជា​តួ​ឯក​ស្រី។   នៅ​ក្នុង​ថ្ងៃ​នេះ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត មក​ទស្សនា​ឈុត​ក្រៅ​ឆាក នៃ​រឿង «កប៉ាល់​ទីតានិច» វិញ​ម្តង៖   ១) ឈុត​មនោសញ្ចេតនា​រវាង​តួ​ឯក​ប្រុស Jack (Leonardo DiCaprio) និង​តួ​ឯក​ស្រី Rose (Kate Winslet) ឈរ​នៅ​លើ​ក្បាល​កប៉ាល់ (អ្នក​ដឹក​នាំ​រឿង James Cameron ឈរ​ក្បែរ​នោះ​ដែរ)     ២) ឈុត​លិច​កប៉ាល់ និង​ធ្លាក់​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ (មាន​ពូក​ដ៏​ធំ​រង់ចាំ​ទ្រ​នៅ​ខាង​ក្រោម)     ៣) នេះ​គឺ​ជា​កប៉ាល់​ទីតានិច ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ខ្សែភាពយន្ត     ៤) រូប​ថត​នេះ​បង្ហាញ​ថា តួ​អង្គ​ស្រី Rose កំពុង​ភ្លេច​ចរិត​បែប​រម្យទម នៅ​ក្នុង​ខ្សែ​ភាពយន្ត     ៥) ឈុត​តួ​ស្រី Rose ស្ទើរ​តែ​ធ្លាក់​ពី​លើ​កប៉ាល់ (កម្ពស់​មិន​ដល់​១​ម៉ែត្រ)     ៦) ឈុត​តួ​ស្រី Rose ព្យាយាម​ជួយ​សង្គ្រោះ តួ​ប្រុស Jack     ៧) ឈុត​ក្រោយ​ពេល​អ្នក​ដំណើរ​លោត​ចុះ​ពី​លើ​កប៉ាល់     ៨) អ្នក​ដឹក​នាំ​រឿង James Cameron     ៩) រូបភាព​នេះ​បង្ហាញ​ថា បន្ទះ​ក្ដារ​នេះ​មិន​ត្រឹម​តែ​អាច​ផ្ទុក Jack និង Rose បាន​ទេ តែ​អាច​ផ្ទុក​អ្នក​ដឹក​នាំ​រឿង James Cameron ទៀត​ផង (ប៉ុន្តែ​តួ​ប្រុស Jack មិន​ព្រម​ឡើង សុខ​ចិត្ត​រងា​ស្លាប់​ក្នុង​ទឹក​សមុទ្រ​ទៅ​វិញ)     ១០) តួ​អង្គ​ជំនួស Rose ក្នុង​ឈុត​គ្រោះថ្នាក់     ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside

  • 2016-10-27 15:38:12
  • ស្ទីលតារា
តារា​ម៉ូដែល​ប្រថុយ​ជីវិត ឡើង​ថត​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​៩០០​ម៉ែត្រ