• 2016-10-18 16:33:00
  • ព័ត៌មាន
កាតុ ចង់​បះសក់ ប៉ះ​អ្នក​កំដរ​បរទេស​ចេះ​ខ្មែរ​ហើយ កំប្លែងទៀត! កាតុ ចង់​បះសក់ ប៉ះ​អ្នក​កំដរ​បរទេស​ចេះ​ខ្មែរ​ហើយ កំប្លែងទៀត!
  • 2016-10-18 16:33:00
  • ព័ត៌មាន

កាលពី​ថ្ងៃ​មង្គលការ​ពិធី​ការិនី ខៀវ សានសាណា អ្នក​នាង សុខ ចាន់ធីតា គឺជា​អ្នក​ច្រៀង​កាត់​សក់ ថែម​ទាំង​បាន​ផ្ដោះផ្ដង​វោហារ​ជាមួយ​អ្នក​កំដរ​បរទេស តែ​អាច​និយាយ​ខ្មែរ​បាន​យ៉ាង​ស្ទាត់​ជំនាញ​ថែម​ទៀត។     ប្រពន្ធ​នាយ​ខ្យង​បាន ​ធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​កម្មវិធី​ខាង​លើ​ទប់​សំណើច​មិន​បាន ពេល​សួរ​ទៅ​កាន់​អ្នក​កំដរ​ខាង​កូន​កំលោះ ដែល​ជា​ជនជាតិ​បរទេស ហើយ​បុរស​រូប​នោះ​អាច​និយាយ​ខ្មែរ​ឆ្លើយឆ្លង​​ជាមួយ កាតុ វិញ​មិន​ចាញ់​អ្នក​កំប្លែង​អាជីពឡើយ។ កូន​កំដរ​ជនជាតិ​អាមេរិក​ខាង​លើ​ មិន​ត្រឹម​តែ​អាច​និយាយ​ខ្មែរ​បាន​ច្បាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​និយាយ​ឆ្លងឆ្លើយ​ពាក្យ​សម្ដី​កំប្លែង​មិន​ចាញ់​អ្នក​នាង កាតុ ឡើយ។     ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖     ចុចអាន៖កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-10-10 21:02:24
  • Road Safety
កាតុ ច្រៀង​កាត់​សក់ អត់​យក​លុយ​​ថ្ងៃ​ការ ខៀវ សានសាណា កាតុ ច្រៀង​កាត់​សក់ អត់​យក​លុយ​​ថ្ងៃ​ការ ខៀវ សានសាណា
  • 2016-10-10 21:02:24
  • Road Safety

នៅ​ក្នុង​ពិធី​មង្គលការ​ពិធី​ការិនី ខៀវ សានសាណា តារា​កំប្លែង កាតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នាង​មិន​បាន​យក​ថវិកា​អ្វី​ទេ​ទាំង​ច្រៀង​រាប់​ផ្លែឈើ និង​ពិធី​កាត់​សក់។     អ្នក​ម្ដាយ​កូន​មួយ​រូប​នោះ​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​នាង​មិន​យក​ថវិកា​ពី ខៀវ សានសាណា ក្នុង​ពិធី​មង្គលការ ព្រោះ​ជា​អ្នក​ស្គាល់​គ្នា​ជិតស្និទ្ធ។ "បង​កាត់​សក់​ឲ្យ​សាណា​នោះ មិន​បាន​យក​ស្អី​ទេ គឺ​ជួយ​គ្នា​ទៅ​ទៅ​វិញ​ទៅមក​ប៉ុណ្ណោះ ម្ដង​គេ​ម្ដង​ឯង​ណា​អូន”។   សុខ ចាន់ធីតា បន្ថែម​ថា​ ទោះ​ជា​មិន​បាន​ថវិកា​ពី​ការ​កាត់​សក់​នៅ​ក្នុង​ពិធី​នោះ​ ក៏​ដោយ​តែ​នាង និង​នាយ ចាបចៀន ដែល​ជា​ដៃគូ​អាច​រក​បាន​លុយ​ធីប​ក្រៅ​ពី​កម្មវិធី​កាត់​សក់​បាន ៥០០ ដុល្លារ និង​ចែក​គ្នា​ម្នាក់​ពាក់​កណ្ដាល។ នៅ​ក្នុង​កម្មវិធី​ខាង​លើ​ភរិយា​នាយ​ខ្យង និង​តារា​កំប្លែង​មាឌ​តូច​ល្អិត​នាយ ចាបចៀន បាន​យក​កន្ត្រៃ​ទៅ​ជូន​ភ្ញៀវ​គណៈអធិបតី​ដែល​អង្គុយ​អម​ជាមួយ​សាច់ញាតិ​ទាំង​សងខាង​មាន​ដូចជា​ឯកឧត្ដម ឯម សំអាន និង លោក​ជំទាវ​ៗ​ជាច្រើន​រូប​ទៀត។     "តាម​ពិត​ទៅ​ ការ​យក​កន្ត្រៃ​ទៅ​ជូន​​ភ្ញៀវ​គណៈអធិបតី​នោះ​ មិន​មែន​ដើម្បី​ចង់​បាន​ប្រាក់​ទេ តែ​ជា​ការ​គោរព​ចំពោះ​គាត់​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ឲ្យ​ក៏​ជា​សន្ដាន​ចិត្ត​ដែរ” កាតុ ថ្លែង៕     ចុចអាន៖តាមដាន​តម្លៃ​រ៉ូប​ពណ៌ស​ ខៀវ សានសាណា ថ្លៃ​ប៉ុន្មាន​?   អត្ថបទ៖ទ្រី រ៉ាវី