• 2016-07-20 14:11:21
  • ភាពយន្ត
ឡូរ៉ា ម៉ម​ ​ចូល​សម្ដែង​​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​លើក​ដំបូង ឡូរ៉ា ម៉ម​ ​ចូល​សម្ដែង​​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​លើក​ដំបូង
  • 2016-07-20 14:11:21
  • ភាពយន្ត

កញ្ញា ឡូរ៉ា ម៉ម តារា​ចម្រៀង​កម្ពុជា​សញ្ជាតិ​អាមេរិក​​​​ថ្មីៗ​នេះ ​បាន​ឲ្យ​ដឹង​ថា ​នាង​នឹង​ចូល​រួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​កម្ពុជា​ដែល​​ត្រៀម​នឹង​ដំណើរ​ការ​ថត​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ​ហើយ។ ​​​​រឿង​ថ្មី​នោះ​មាន​ចំណង​ជើង​ថា "Jailbreak ឬ បំបែក​គុក" ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​សម្ដែង​ជន​ជាតិ​អ៊ីតាលី​​លោក Jimmy Henderson ។     កញ្ញា ស្រីណុច​ ដែល​ជា​ជំនួយ​ការ​របស់ ឡូរ៉ា ម៉ម បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ ឡូរ៉ា ម៉ម ដែល​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​​ លើក​ទី​១​គឺ​សម្ដែង​​​ភាពយន្ត​ភាគ​ "ឡូយ​៩" ដែល​ចាក់​តាម​កញ្ចក់​ទូរទស្សន៍ ទី​២​នេះ​គឺ​រឿង "Jailbreak"។ "ខ្ញុំ​មិន​ទាន់​ប្រាកដ​​ថា​ ​នៅ​ក្នុង​រឿង​ថ្មី​នេះ​ ឡូរ៉ា សម្ដែង​ជា​តួ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​ ព្រោះ​អ្នក​ដឹក​នាំ​មិន​ទាន់​បាន​បញ្ជាក់​​ច្បាស់​នៅ​ឡើយ" កញ្ញា​ បន្ថែម។     ​"Jailbreak ឬ បំបែក​គុក" ជា​ស្នាដៃ​ទី២​របស់​ផលិតកម្ម "កងចក្រ​ភីកឈ័រ" បន្ទាប់​ពី​រឿង​ "ហនុមាន" ហើយ​ស្នាដៃ​ទី​២​នេះ​គ្រោង​ចំណាយ​លើស​រឿង​ទី​១​ប្រមាណ​៥​ទៅ​៦​ដង៕   អត្ថបទ៖ SAMEDY​

  • 2016-07-04 17:36:34
  • ព័ត៌មាន
ឡូរ៉ា ម៉ម៖ ដាច់​ខាត​ខ្ញុំ​មិន​ទៅ​អាមេរិក​វិញ​ទេ ឡូរ៉ា ម៉ម៖ ដាច់​ខាត​ខ្ញុំ​មិន​ទៅ​អាមេរិក​វិញ​ទេ
  • 2016-07-04 17:36:34
  • ព័ត៌មាន

ឡូរ៉ា ម៉ម តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​​ ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ​​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ដែល​មក​រស់​នៅ​ទឹក​ដី​កម្ពុជា ​មិន​ដែល​គិត​ថា​នឹង​ត្រឡប់​ទៅ​អាមេរិក​វិញ​នោះ​ទេ។   ​​ ឡូរ៉ា និយាយ​ថា ៖ "ខ្ញុំ​គិត​ថា​ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ​កម្ពុជា​នឹង​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​ ហើយ​បើ​ពេល​នេះ​ខ្ញុំ​ទៅ​វិញ​ ពេល​ត្រឡប់​មក​វិញ ​ឃើញ​កម្ពុជា​ផ្លាស់​ប្ដូរ​ពេល​ខ្ញុំ​អត់​នៅ​ខ្ញុំ​នឹង​អន់​ចិត្ត​ ព្រោះ​ខ្ញុំ​អត់​បាន​ឃើញ ​បើ​ងាក​ទៅ​ឆ្នាំ​២០១០ ​កម្ពុជា​មិន​ទាន់​មាន​អ្វី​នោះ​ទេ ​តែ​ពេល​នេះ​​កម្ពុជា​ទំនើប​ច្រើន​​ទាំង​ហាង​អាហារ ​និង​កន្លែង​កម្សាន្ត​​" ជាង​នេះ​ទៅ​ទៀត​កម្ពុជា​មាន​លក្ខខណ្ឌ​​រស់​នៅ​ប្រសើរ​ជាង​អាមេរិក​ច្រើន"​។     ឡូរ៉ា ​ក៏​បាន​បន្ថែម​ដែរ​ថា ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ បច្ចុប្បន្ន​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ ក៏​មាន​ការ​រីក​ចំរើន​ខ្លាំង​ណាស់​​ដែរ ​ជា​ពិសេស​ការ​ផលិត​ចម្រៀង​ Original តែ​ម្ដង។ នាង​ថា ​នៅ​ពេល​ឃើញ​យុវវ័យ​កម្ពុជា​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ជា​របស់​ខ្លួនដូច្នេះ នាង​រឹត​តែ​​មិន​ចង់​វិល​ទៅ​អាមេរិក​វិញ​ទៀត៕ អត្ថបទ៖ SAMEDY​​​