• 2016-09-06 15:34:26
  • Road Safety
អាន​ វិសាល ហក់​ចូល I Am a Singer Cambodia ទាំង​ក្តី​សង្ឃឹម អាន​ វិសាល ហក់​ចូល I Am a Singer Cambodia ទាំង​ក្តី​សង្ឃឹម
  • 2016-09-06 15:34:26
  • Road Safety

តារា​ចម្រៀង​ អាន វិសាល បាន​បង្ហាញ​មុខ​​ក្នុង​កម្មវិធី I Am a Singer Cambodia របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​សប្ដាហ៍​ទី​៧ ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​លោក​ប្រាប់​ថាមាន​ក្តី​សង្ឃឹម និង​ជឿ​ជាក់​ថា​ បងប្អូន​អាច​នឹង​ជួយ​បោះ​ឆ្នោត​គាំ​ទ្រ​​ច្រើន​​។     កន្លង​មក​ បេក្ខជន​ដែល​កម្មវិធី​បញ្ចូល​ថែម​ក្នុង​កម្មវីធី​ខាង​លើ​​ដំបូង​គេ​គឺ​ ផន ស្រីខួច បន្ទាប់​មក​ យក់ ដួង​តារា និង​សប្ដាហ៍​ក្រោយ​នេះ​​​បេក្ខជន​ចូល​បន្ទាប់​គឺ​​ អាន វិសាល អម​ជាមួយ​បទ “ទឹក​ភ្នែក​ខ្ទើយ” ចូល​រួម​ប្រកួត​ផង​ដែរ បន្ទាប់​ពី​បេក្ខជន​ផ្សេង​ទៀត​មាន ហ្សូណូ ឈិត សុវណ្ណ​បញ្ញា ជា​ដើម​បាន​ចាក​ចេញ​ពី​កម្មវិធី។   ​យ៉ាងណាមិញ អាន វិសាល ថ្លែង​មក​កាន់​ Sabay ទៀត​ថា​ ដំបូង​ឡើយ​លោក​មិន​ប្រាកដ​ក្នុង​ចិត្ត​នឹង​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​ទេ ប៉ុន្តែ​ដោយសារ​ចង់​ដឹង​ពី​សមត្ថភាព​ និង​ចង់​ឲ្យ​ប្លែក​សម្រាប់​ទស្សនិកជន​ទើប​ លោក​សម្រេច​ចិត្ត​ចូល​ប្រកួត​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​រួមមាន​ ដួង វីរៈសិទ្ធ សួស វីហ្សា ផន ស្រីខួច នៅ ស៊ីនឿន យក់ ដួងតារា វី ឌីណែត។   មក​ស្តាប់​ចំណាប់​អារម្មណ៍​​របស់​ អាន វិសាល ខាង​ក្រោម៖     ជាមួយ​គ្នា​នេះ អាន វិសាល ថា ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ឡើយ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-08-23 16:44:35
  • Road Safety
អាន វិសាល ប្រាប់មូលហេតុវិលរកសិល្បៈវិញ ក្រោយ​ផ្អាក​ជិត​ ៨ឆ្នាំ អាន វិសាល ប្រាប់មូលហេតុវិលរកសិល្បៈវិញ ក្រោយ​ផ្អាក​ជិត​ ៨ឆ្នាំ
  • 2016-08-23 16:44:35
  • Road Safety

អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ M អាន វិសាល ត្រឡប់​ចូល​សិល្បៈ​វិញ​​ ក្រោយ​ផ្អាក​ជិត​ ៨​ឆ្នាំ លោក​ថា ​ដោយសារ​នៅ​មិន​ទាន់​ដាច់​អាល័យ​អាជីព​​ខ្លួន​ស្រលាញ់​ និងស្តាយ​សមត្ថភាព​ដែល​មិន​ទាន់​បាន​​ឱកាស​បាន​បញ្ចេញ​អស់​។   ម្ចាស់​បទ "ចាំរហូត" ថ្លែង៖ “និយាយ​ទៅ​​បង​មិន​ទាន់​អស់​ចិត្ត​ ហើយ​ការ​ត្រឡប់​មក​វិញ​លើក​នេះ​ បង​ចង់​មក​បញ្ចេញ​ស្នាដៃ​ដែល​មិន​ទាន់​បាន​បញ្ចេញ​ សម្រាប់​ទស្សនិកជន​ដែរ។ ការពិត​សិល្បៈ​បង​ចូល​យូរ​ដែរសរុប​មក​ដូច​លិបល​ចឹង​ ចេញ​ចូលៗ ​​គ្រាន់​តែ​មិន​សូវ​មាន​បទ​ច្រៀង​ ទើប​មិន​ដែល​បាន​ឡើង​តាម​ការ​ប្រគំតន្រ្តី​នានា"។     ម្ចាស់​បទ "ទឹកភ្នែក​ខ្ទើយ" បញ្ជាក់​ទៀត​ថា​ អំឡុង​ពេល​ផ្អាក​សិល្បៈ​មួយ​រយៈ​ធំ​មក​នេះ​​លោក​បាន​ឆ្លៀត​រកស៊ី​ខ្លះៗ​គ្រាន់​ទុក​ចិញ្ចឹម​ជីវិត​។ ក្នុង​នោះ​លោក​ប្រកប​របរ​លក់​ម្ជូរ​លក់​បាយ​ ទទួល​ទិញ​ផ្លែ​ឈើ​តាម​រដូវ​យក​មក​លក់​ជា​ដើម។   រយៈ​ពេល​នៃ​ការ​ចូល​សិល្បៈ អាន វិសាល ថា​ប្រមាណ​ជាង​១៣​ឆ្នាំ​ហើយ​គិត​តាំង​ពី​ឆ្នាំ ២០០៣​មក​​។ ទោះ​បី​ជា​លោក​បាន​ផ្អាក​មួយ​រយៈ​ធំ​ក៏​ដោយ​ បងប្អូន​នៅ​តែ​គាំ​ទ្រ ក៏​ដូចជា​ចង់​ឲ្យ​ អាន វិសាល​ ត្រឡប់​ចូល​សិល្បៈ​វិញ។​ ប៉ុន្តែ​ដោយសារ​ពេល​មិន​អំណោយ​ផល​ទើប តារា​ប្រុស​រូបនេះ មិន​ទាន់​អាច​ត្រឡប់​មក​វិញ​បាន​ ទើប​តែ​ថ្មីៗ​នេះ​លោក​​បាន​ចុះ​កុង​ត្រា​២​ឆ្នាំ​ជាមួយ​ផលិតកម្ម​ បុត្រា ​ក្នុង​នោះ​​​នឹង​មាន​ត្រៀម​បទ​ថ្មី​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ អាន វិសាល៕   តូតា ប្រាប់​ចំណូល​រក​បាន​ពី​សិល្បៈ អត្ថបទ៖ ថា ម៉ាលីដា​ រូបភាព៖ ហ្វេស​ប៊ុក អាន វិសាល  

  • 2016-09-06 15:34:26
  • Road Safety
អាន​ វិសាល ហក់​ចូល I Am a Singer Cambodia ទាំង​ក្តី​សង្ឃឹម

តារា​ចម្រៀង​ អាន វិសាល បាន​បង្ហាញ​មុខ​​ក្នុង​កម្មវិធី I Am a Singer Cambodia របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្សមាស​សប្ដាហ៍​ទី​៧ ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​លោក​ប្រាប់​ថាមាន​ក្តី​សង្ឃឹម និង​ជឿ​ជាក់​ថា​ បងប្អូន​អាច​នឹង​ជួយ​បោះ​ឆ្នោត​គាំ​ទ្រ​​ច្រើន​​។     កន្លង​មក​ បេក្ខជន​ដែល​កម្មវិធី​បញ្ចូល​ថែម​ក្នុង​កម្មវីធី​ខាង​លើ​​ដំបូង​គេ​គឺ​ ផន ស្រីខួច បន្ទាប់​មក​ យក់ ដួង​តារា និង​សប្ដាហ៍​ក្រោយ​នេះ​​​បេក្ខជន​ចូល​បន្ទាប់​គឺ​​ អាន វិសាល អម​ជាមួយ​បទ “ទឹក​ភ្នែក​ខ្ទើយ” ចូល​រួម​ប្រកួត​ផង​ដែរ បន្ទាប់​ពី​បេក្ខជន​ផ្សេង​ទៀត​មាន ហ្សូណូ ឈិត សុវណ្ណ​បញ្ញា ជា​ដើម​បាន​ចាក​ចេញ​ពី​កម្មវិធី។   ​យ៉ាងណាមិញ អាន វិសាល ថ្លែង​មក​កាន់​ Sabay ទៀត​ថា​ ដំបូង​ឡើយ​លោក​មិន​ប្រាកដ​ក្នុង​ចិត្ត​នឹង​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​ទេ ប៉ុន្តែ​ដោយសារ​ចង់​ដឹង​ពី​សមត្ថភាព​ និង​ចង់​ឲ្យ​ប្លែក​សម្រាប់​ទស្សនិកជន​ទើប​ លោក​សម្រេច​ចិត្ត​ចូល​ប្រកួត​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​រួមមាន​ ដួង វីរៈសិទ្ធ សួស វីហ្សា ផន ស្រីខួច នៅ ស៊ីនឿន យក់ ដួងតារា វី ឌីណែត។   មក​ស្តាប់​ចំណាប់​អារម្មណ៍​​របស់​ អាន វិសាល ខាង​ក្រោម៖     ជាមួយ​គ្នា​នេះ អាន វិសាល ថា ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​ឡើយ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-08-23 16:44:35
  • Road Safety
អាន វិសាល ប្រាប់មូលហេតុវិលរកសិល្បៈវិញ ក្រោយ​ផ្អាក​ជិត​ ៨ឆ្នាំ