• 2018-07-13 10:45:00
  • ចម្រៀង

Ariana Grande បង្ហើរ​សំនៀង​យ៉ាង​ពីរោះ​ក្នុង​បទ​ចម្រៀង​ថ្មី "God Is a Woman”

  • 2018-07-13 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​បាន​ Ariana Grande បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បញ្ចេញ​បទ​ចម្រៀង​ថ្មី "God Is a Woman” ថ្មី​នេះ​ដែល​តាម​ពិត​ត្រូវ​បញ្ចេញ​សប្ដាហ៍​ក្រោយ។ នេះ​គឺ​ជា​បទ​ចម្រៀង​ទី​៣​ហើយ ដែល​បាន​បញ្ចេញ​ពី​អាល់ប៊ុម "Sweetener” បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៧​ខែ​ក្រោយ។

នៅ​ក្នុង​វីដេអូ​ Lyrics យើង​សង្កេត​ឃើញ​ថា​ Ariana ចង់​បង្ហាញ​ពី​អ្វី​ៗ​នៅ​លើ​ផ្ទៃ​មេឃ​ពេល​ថ្ងៃ​ និង​ពេល​យប់ ខណៈ​ដែល​អត្ថន័យ​នៃ​បទ​ចម្រៀង​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ទំនាក់ទំនង​ផ្នែក​ញាណ​និង​ភេទ។ នេះ​បើ​តាម​ឃ្លា​ឃ្លោង​ដូច​ជា "When all is said and done/ You will believe God is a woman.”។

នេះ​គឺ​ជា​បទ​ចម្រៀង​ទី​៣ ហើយ​ពី​ក្នុង​អាល់ប៊ុម "Sweetener” បន្ទាប់​ពី​បទ​ "No Tears Left to Cry” និង​បទ "The Light Is Coming”។

ទស្សនា​វីដេអូ​នេះ​ខាង​ក្រោម៖

ប្រភព៖ rollingstone ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់