• 2018-07-16 04:56:58
  • ចម្រៀង

យុវជនខ្មែរ បង្កើតស្នាដៃតែងនិពន្ធកាន់តែប្រសើរ​ឈានដល់យករឿងមកធ្វើជាភាពយន្តក្នុងពេលតែមួយ

  • 2018-07-16 04:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ ចាន់ផល អ្នកនិពន្ធបទចម្រៀងជាច្រើនសម្រាប់ផលិតកម្ម ហង្ស មាស​ ជាមួយ និងយុវជន យុវនារី ៤ រូបទៀត បានបង្ហាញពីភាពជោគជ័យនៃស្នាដៃតែងនិពន្ធ ពិសេសបានបង្កើតឱកាសមានការពិភាក្សាយ៉ាងស៊ីជម្រៅក្នុងថ្ងៃកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ» នាសាកលវិទ្យាល័យ Zaman កាលពីចុងសប្តាហ៍កន្លងទៅ។

រូបអ្នកចូលរួមកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ»

ខណៈនោះស្នាដៃតែងនិពន្ធក្រោយគេ រឿង «សង្សារ១៤ថ្ងៃ» របស់លោក សុខ ចាន់ផល ក៏ដាក់សម្ពោធជាផ្លូវការជាលើកទីមួយ ក្នុងការបោះពុម្ពជាលើកទី១ ចំនួន ២ ០០០ ច្បាប់ ដែលទើបតែរយៈពេល ៣ ថ្ងៃនេះមានការបញ្ជាទិញ និងកក់ទុកជាច្រើនក្បាលហើយ នេះបើតាមការបញ្ជាក់របស់ លោក សុខ ចាន់ផល។

លោក សុខ ចាន់ផល បង្ហាញពីការផលិតភាពយន្ត

សន្ទុះនៃការគាំទ្ររបស់យុវជនខ្មែរលើការអាន និងការគាំទ្រវិស័យភាពយន្តខ្មែរ អ្នកនិពន្ធ សុខ ចាន់ផល ក៏ទម្លាយនូវព៌ត័មាននៃការយករឿង «សង្សារ១៤ថ្ងៃ» ធ្វើជាខ្សែភាពយ​ន្តខ្នាតធំ សម្រាប់ដាក់បញ្ចាំងលើរោងកុនថែមទៀត ដែលធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នាស្រែកហ៊ោអបអរដល់ការតាំងចិត្តរបស់អ្នកនិពន្ធរូបនេះ។ លើសពីនោះទៀត តួសម្តែងក្នុងរឿង «សង្សារ១៤ថ្ងៃ» ក៏ជាតួលើគ្របសៀវភៅ រឿងនេះតែម្តង។

រូបអ្នកនិពន្ធទាំង ៥រូប

ក្រៅពីរឿង «សង្សារ១៤ថ្ងៃ» ក៏មានស្នាដៃរបស់អ្នកនិពន្ធវ័យក្មេង១រូបទៀត គឺ រឿង «ភរិយាខ្ញុំអាយុ ១៨ឆ្នាំ» ក៏មានការគាំទ្រ និងលើកសរសើរ ព្រមទាំងមានអ្នកគិតចង់យករឿងប្រលោម​លោកនេះធ្វើជារឿងភាពយន្តភាគសម្រាប់ទូរទស្សន៍ផងដែរ​ ​នេះបើតាមការលើកឡើងរបស់អ្នកនិពន្ធ គឹម ឌីណា។

ស្នាដៃប្រលោមលោកល្អៗ គាប់ចិត្តអ្នកអាន ដូចជារឿង «រាជិនីភូមិគ្រិះ» របស់លោក យូ សុភា រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» របស់លោក សួង ម៉ាក់ និងប្រលោមលោកបែបរសជាតិជីវិត រឿង «វិញ្ញាសារជីវិត» របស់កញ្ញា សែត ហត្ថា (កូនចាបមាស) ក៏សុទ្ធសឹងមានការគាំទ្រពេញនិយម និងមានគម្រោងបង្កើតជាភាពយន្តផងដែរ។

លោក សុខ ចាន់ផល បង្ហាញពីការផលិតភាពយន្ត

ក្រោយពីបញ្ចប់ការសម្ពោធសៀវភៅ «សង្សារ១៤ថ្ងៃ» និងកម្មវិធី «កម្លាំងបណ្ដាលចិត្តអ្នកនិពន្ធ» លោកសុខ ចាន់ផល ក៏បានបង្ហោះបទចម្រៀងនៃរឿង «សង្សារ១៤ថ្ងៃ» ពេញតែម្តងដើម្បីអរគុណ​ភ្លាមៗ ដល់អ្នកគាំទ្រ ដែលរង់ចាំទស្សនាភាពយន្តរឿងនេះតែងម្តង។

សូមរីករាយទស្សនាវីដេអូបទចម្រៀង «សង្សារ១៤ថ្ងៃ» ខាងក្រោមនេះ៖

អត្ថបទ៖ Sunny

មតិយោបល់