• 2018-07-17 03:00:00
  • ចម្រៀង

ទើប​តែ​ដឹង MV បទ "God Is A Woman” មាន​អត្ថន័យ​ស៊ី​ជម្រៅ​ដល់​ម្ល៉ឹង!

  • 2018-07-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី​ "God Is A Woman" របស់​តារា​ចម្រៀង​សំឡេង​បាន Ariana Grande ទើប​តែ​បញ្ចេញ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង​២០​លាន​ដង​រួច​ទៅ​ហើយ។ MV នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្វី​មួយ​ថ្មី​ពី Ariana Grande ព្រោះ​នាង​ហ៊ាន​បង្ហាញ​រូប​ភាព​ផ្សេងៗ​ ប្លែក​ពាក់​ព័ន្ធ​នឹង​រូប​រាង​របស់​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខឹង​សម្បារ​ព្រោះ​នាង​បាន​និយាយ​ពី​ព្រះ​មិន​សមរម្យ​ ពោល​គឺ​ចំណង​ជើង "ព្រះ​ជា​មនុស្ស​ស្រី"។

តោះ! អីចឹង​មក​ដឹង​ទាំង​អស់​គ្នា!

១. Ariana Grande ឈរ​នៅ​កណ្ដាល​កាឡាក់ស៊ី

Ariana Grande ឈរ​នៅ​កណ្ដាល​ បណ្ដុំ​ផ្កាយ​កាឡាក់ស៊ី ប្រៀប​ដូច​នាង​ជា​ព្រះ​អាទិត្យ​ឬ​​ជា​ព្រះ​។

​២. នាង​ដេក​លើ​កណ្ដាល​គ្រែ​ ព័ទ្ធ​ជុំ​វិញ​ដោយ​មនុស្ស​ប៉ុន្មាន​នាក់

ត្រង់​នេះ​មាន​ន័យ​ថា នាង​ជា​ចំណុច​កណ្ដាល​​នៃ​សកល​លោក ហើយ​ក៏​នៅ​កណ្ដាល​គ្រែ​ផង​ដែរ ត្រង់​ចំណុច​នេះ​គឺ​បញ្ជាក់​ថា​នាង​ជា​អ្នក​មាន​ឥទ្ធិពល​ជាង​ប្រុស​នៅ​ជុំ​វិញ​នាង។

៣. Ariana ដេក​នៅ​ក្នុង​ទឹក​ ពោរពេញ​ទៅ​ដោយ​ថ្នាំ​ពណ៌​ផ្សេងៗ

មាន​ន័យ​ថា នាង​ក៏​ជា​ចំណុច​កណ្ដាល​នៃ អង្គ​ជាតិ​ស្ដ្រី​តំណាង​ឲ្យ​ភាព​ខ្លាំង​របស់​នារី​ភេទ។

៤. អង្គុយ​លើ​សៀវភៅ​ ខណៈ​មនុស្ស​ប្រុស​មាក់ងាយ​នាង

​​មាន​ន័យ​ថា​នាង​មិន​ខ្វល់​ពី​ពាក្យ​ពេចន៍​អ្វី​ៗ ដែល​មនុស្ស​ប្រុស​ថា​ឲ្យ​នាង ដោយ​សារ​តែ​នាង​បាន​គិត​គូរ​ជ្រៅ​ជ្រះ​និង​លែង​ខ្វល់​ពី​រឿង​ទាំង​នេះ​ត​ទៅ​ទៀត។

៥. Ariana ជាមួយ​ឆ្កែ​ក្បាល​បី

បើ​តាម​រឿង​ព្រេង​និទាន​របស់​ក្រិក ឆ្កែ​ក្បាល​បី​នេះ​មាន​ឈ្មោះ​ថា Cerberus ជា​សេនា​ការពារ​ផ្លូវ​ទៅ​កាន់​ស្ថាន​នរក។ ឆ្កែ​នេះ​ពិត​ជា​ខ្លាំង​​ នេះ​បញ្ជាក់​ថា Ariana ពិត​ជា​ខ្លាំង​និង​ពូកែ​ដូច​ Cerberus ដូច​គ្នា។

៦. Ariana ទ្រ​ដោយ​មនុស្ស​ប្រុស​ ៣​នាក់

នេះ​បើ​តាម​រឿង​ព្រេង​របស់​ក្រិក​ Romulus និង Remus ពួក​គេ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​មនុស្ស​ចចក​ ហើយ​នេះ​ប្រៀប​បាន​ដូច​ជា​ពួក​គេ​កំពុង​តែ​បៅ​ដោះ​នាង​អីចឹង​ដែរ​។

៧. មនុស្ស​ជា​ច្រើន​ទម្លាក់​សក់​និង​បែរ​មុខ​ចេញ​ប៉ុន្តែ​ Ariana បែរ​មុខ​មក​ខុស​គេ

ត្រង់​កន្លែង​នេះ​ មាន​ន័យ​ថា​ទោះ​បី​ជា​ពិភពលោក​ បែរ​ខ្នង​ទៅ​កាន់​អ្នក Ariana នៅ​តែ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​តាម​រយៈ​ការ​សម្ដែង​និង​តន្ត្រី​របស់​នាង។

​៨. Ariana នៅ​ខាង​ក្នុង​ពន្លឺ​ទៀន

នេះ​ចង់​សំដៅ​ទៅ​លើ​ Concept នៃ​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ ហើយ​ពន្លឺ​ទៀន​ជា​អ្នក​នាំ​ពាក្យ​ពេចន៍​ទាំង​នោះ។

៩. Ariana ពរពោះ

ត្រង់​នេះ​សំដៅ​ទៅ​លើ​មាតា​​ផែន​ដី (Mother Earth) ដែល​នាង​បាន​ពពោះ ហើយ​​បង្កើត​នូវ​អ្វីៗ​កើត​មាន​នៅ​លើ​ពិភពលោក។

១០. Ariana អង្គុយ​លើ​ភព​ផែន​ដី

ជាក់​ស្ដែង​នាង​ប្រៀប​បាន​ដូច​ជា​ព្រះ​អីចឹង ដូច្នេះ​នាង​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ចំពោះ​ភព​ផែន​ដី។

​១១. Ariana អង្គុយ​នៅ​ខាង​ក្នុង​រាង​ធរណីមាត្រ​ត្រី​កោណ​ជាមួយ​ ភព​ផេ្សង​ៗ​ទៀត​នៅ​ជុំ​វិញ​នាង

ត្រង់​ចំណុច​នេះ​ មាន​អ្នក​ខ្លះ​ចោទ​ Ariana ថា​ជា​បុគ្គល​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​មួយ​រូប ដែល​ចុះ​ចូល​ជាមួយ​សង្គម​អាថ៌កំបាំង​ Illuminati។ ប៉ុន្តែ​អ្នក​ខ្លះ​បញ្ជាក់​ថា​នាង​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​អ្នក​ប្រាជ្ញ​ក្រិក​បុរាណ​ ដែល​ចូលរួម​ចំណែក​ក្នុង​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ ប៉ុន្តែ​មិន​ដែល​មាន​លទ្ធភាព​បញ្ចេញ​ឈ្មោះ​ឲ្យ​ពិភពលោក​បាន​ដឹង។

១២. ត្រង់​ចំណុច​នេះ Ariana ត្រូវ​បាន​បញ្ចូល​សំឡេង​ដោយ​កំពូល​តារា​ចម្រៀង Madonna

កន្លែង​នេះ​បាន​បញ្ជាក់​អំពី​ភាព​ខ្លាំង​ខ្លា​របស់​នាង ក្នុង​ការ​ការពារ​បងប្អូន​ស្រី​របស់​នាង និង​បំបែក​ពិតាន​កញ្ចក់​ខាង​លើ​ ដែល​ជា​ន័យ​ធៀប​ថា​ស្ដ្រី​ពិត​ជា​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ទាំង​អស់។

១៣. Ariana ឈរ​ពី​ក្រោម​ជើង​ធំៗ​២

នាង​បាន​ឈរ​នៅ​ចំណុច​កណ្ដាល​​ជើង​ស្រ្ដី​ទាំង​២ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ស្រី​ដ៏​ធំ​ម្នាក់​កំពុង​តែ​ផ្ដល់​កំណើត។ ត្រង់​នេះ​ក៏​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ស្រ្ដី​ជា​មាតា​ពិភពលោក​ដូច​គ្នា។

១៤. Ariana ដើរ​លើ​ខ្សែ​ពួរ

ចំណុច​នេះ​នាង​ចង់​បញ្ជាក់​ថា ខ្លួន​ចង់​ជា​មនុស្ស​ម្នាក់​នាំ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​រវាង​បុរស​និង​ស្ដ្រី។

១៥. Ariana ឈរ​នៅ​កណ្ដាល​មនុស្ស​ជា​ច្រើន​រូប​ស្លៀក​ឈុត​សម្លៀកបំពាក់​ដូច​គ្នា

ត្រង់​នេះ​បញ្ជាក់​ថា​នាង​គឺ​ដូច​ជា​ព្រះ​ និង​ម្ចាស់​សាសនា​ដែល​មនុស្ស​ជា​ច្រើន​ គោរព​និង​បូជា​នាង។

១៦. Ariana បង្កើត​មនុស្ស​ស្រី​ដំបូង

ផ្ទុយ​ពី​ប្រវត្តិ​សាសនា​គ្រិស្ត​នេះ​ជា​កន្លែង​ព្រះ​បង្កើត​មនុស្ស​ប្រុស​ដំបូង​ឈ្មោះ​អាដាម ប៉ុន្តែ​ពេល​នេះ​ព្រះ​ជា​មនុស្ស​ស្រី​និង​បង្កើត​មនុស្ស​ស្រី​ដំបូង​ជំនួស​វិញ៕

ប្រភព៖ Refinery29 ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់