• 2018-07-22 09:17:21
  • ព័ត៌មាន

Justin និង​ Hailey ក្លាយជាគូស្នេហ៍ញៀនថើបមាត់គ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែង

  • 2018-07-22 09:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពីផ្ដើម​ទាក់ទង​គ្នា​ជា​ថ្មី​ រហូត​ភ្ជាប់​ពាក្យ​មក​តារា​ចម្រៀង​ជនជាតិ​កាណាដា Justin Bieber និង​តារាម៉ូដែល​ Hailey Baldwin តែង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ស្ទើរគ្រប់​ពេលវេលា។ អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ចាប់​ភ្លឹក​ជាងគេ គឺ​ទម្លាប់​ថើប​គ្នា​របស់​អ្នក​ទាំង​ ២​ដែល​តែង​បង្ហាញ​ជា​ចំហ​នៅ​មុខ​សាធារណជន​ជា​ច្រើន ដូចគ្មាន​ខ្វល់​អ្វី​ទាំង​អស់ បើ​ទោះ​ពួកគេ​ជា​តារា​ល្បី​ក៏ដោយ។

ដូច​កាល​ពី​ថ្ងៃ​សុក្រ​ គូស្នេហ៍​ទាំង​ ២​បាន​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​ Komodo ក្នុង​ទីក្រុង​ Miami ប្រមាណ​ម៉ោង​ ១០យប់។ ទោះ​ស្ថិត​ក្នុង​កណ្ដាល​ចំណោម​មនុស្ស​ជា​ច្រើន​ក៏​ដោយ​ ក៏​ពួក​គេ​មិនខ្មាស​នឹង​ថើបគ្នា​ បង្អួត​ភ្នែក​អ្នកជុំវិញ​ខ្លួនដែរ។

តាមរយៈ​កាយវិការ​ទាំងនេះ​ អ្នកគាំទ្រច្បាស់ជា​ដឹង​ហើយ​ថា​ គូស្នេហ៍​មួយ​គូ​នេះ​ស្រឡាញ់​គ្នា​កម្រិត​ណា។ ម្យ៉ាង ដោយសារ​ក្ដីស្រឡាញ់ស្ទើរខ្វះគ្នាមិនបាននេះហើយ បាន​បញ្ជាក់​​ថា​គូដណ្ដឹង​មួយ​គូ​នេះ​ គឺ​ជា​តារា​ប្រុសស្រី​ញៀន​នឹង​ថើប​គ្នា​បំផុត សូម្បី​នៅ​ទីសាធារណៈ​ក៏​ពួកគេ​ក្លាហានធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់