• 2019-05-08 11:20:00
  • ភាពយន្ត

អ្នកដឹកនាំរឿងល្បីៗតាមប៉ុស្ត៍ទូរទស្សន៍ គ្រោងបញ្ចេញរឿងថ្មីចំណាយរាប់ម៉ឺនដុល្លារ មានគ្រប់រសជាតិធានាមិនខកចិត្ត

  • 2019-05-08 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃថ្មី ដែលប្រមូលផ្តុំទៅដោយគ្រប់រសជាតិមានទាំងរឿងកម្សត់ កំប្លែង មនោសញ្ចេតនា របស់លោក អ៉ឹង ឌុច សិត្ថាវីរៈ ត្រៀមបញ្ចាំងឆាប់ៗនេះហើយនៅថ្ងៃ ០៦ មិថុនា លើរោងកុនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក បានឱ្យដឹងថា ស្នាដៃថ្មីនេះចាយពេលផលិតដល់ទៅ ២ឆ្នាំឯណោះ។ ម្ចាស់ផលិតកម្ម និងអ្នកដឹកនាំរូបនេះបានបង្ហើបឱ្យដឹងទៀតថា ទោះបីការចំណាយអស់ច្រើនបែបនេះក្តី ហើយលោកមិនសង្ឃឹមថានឹងបានចំណូលមកទប់វិញគ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែឆន្ទៈនៃការផលិតរឿងដើម្បីសិល្បៈ លោកត្រូវតែលះបង់។

“ធម្មតាធ្វើរឿងអីក៏ដោយយើងតែងទាមទារចង់បានការគាំទ្រពីទស្សនិកជនមកវិញ ប៉ុន្តែសួរថាបើរឿងយើងគ្មានគុណភាព តើឱ្យពួកគាត់គាំទ្រយើងយ៉ាងដូចម្តេច? អ៊ីចឹងក្នុងនាមជាផលិតករ ក៏ដូចជាអ្នកដឹកនាំម្នាក់ ខ្ញុំបានព្យាយាមយ៉ាងខ្លាំង និងធ្វើយ៉ាងណាដើម្បីកុនខ្មែរ ហើយក៏សង្ឃឹមថារឿងមួយនេះនឹងទទួលបានការគាំទ្រច្រើន"។ ផលិតករខាងលើបន្ថែម។

ពិសេស​ លោក​បាន​បញ្ជាក់បន្ថែម​​ថា​ សាច់​រឿង​បែប​កំប្លែង​ថ្មី​នេះ គឺ​ជា​ស្នាដៃ​សម្រិត​សម្រាំង​មួយ​ដែល​អ្នក​និពន្ធ សរសេរ​ឡើង​ដើម្បី​បំពេញ​​ចំណង់​ចំណូល​ចិត្ត​របស់​បងប្អូន​ខ្មែរ​ដែល​និយម​មើល​រឿង​បែប​កំប្លែង​សើច​សប្បាយ​ៗ ដើម្បី​រំសាយ​ភាព​តាន​តឹង។

កុំឱ្យខាតពេលឥឡូវមកតាមដាន Trailer "សើចកប់ ឬ Top Laugh” ខាងក្រោម៖

ក្រៅពីរឿង "សើចកប់ ឬ Top Laugh” នេះ លោកធ្លាប់មានស្នាដៃរឿង​ភាគ និង​រឿង​ដុំ​ល្បីៗ​ជាច្រើន​​ដែល​ចាក់​បញ្ចាំង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ធំ​ៗ​នានា ដូចជារឿង ជីវិតនាងរក្សា ភក្តីស្នេហ៍ទ្វេភព សមុទ្រទឹកភ្នែក កញ្ញាអំពិលផ្អែម កំលោះក្តាមប្រៃកញ្ញាស្ពៃជ្រក់ ជាដើម៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់