• 2020-01-14 04:12:30
  • ភាពយន្ត

“Parasite” សាងប្រវត្តិសាស្ត្រឲ្យភាពយន្តកូរ៉េ មានឈ្មោះដណ្ដើមពានអូស្កា

  • 2020-01-14 04:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ "Parasite” ដែល​ដឹក​នាំ​​ដោយ​លោក Bong Joon Ho បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​​ Oscar ធំៗ​​ រួម​មាន​ "ភាពយន្ត​ល្អ​ដាច់​គេ" និង​ "ភាពយន្ត​អន្តរជាតិ​ល្អ​ដាច់​គេ" ដែល​វា​បាន​ក្លាយ​ជា​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ​មាន​ឈ្មោះ​ដណ្ដើម​ពាន​លំដាប់​កំពូល​ទាំង​នេះ។

​ភាពយន្ត​នេះ​ក៏​មាន​ឈ្មោះ​ដណ្ដើម​ពាន​ ៤ ផ្សេង​ទៀត រួម​មាន​ "ដឹក​អ្នក​នាំ​ល្អ​ដាច់​គេ" សម្រាប់​លោក Bong Joon Ho, “សាច់​រឿង​ល្អ​ដាច់​គេ” សម្រាប់​លោក Bong Joon Ho ជា​មួយ​ Jin Won Han, “ការ​កាត់​ត​ភាពយន្ត” សម្រាប់ Jinmo Yang និង​ "ការ​ឌីហ្សាញ​​ការ​ផលិត​” សម្រាប់ Lee Ha Jun និង Cho Won Woo។

គួរ​ដឹង​ថា "Parasite” អាច​ប្រមូល​បាន​ពាន​រង្វាន់​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ​រួម​មាន​ការ​ឈ្នះ​ពាន​ "ភាពយន្ត​ភាសា​បរទេស​ល្អ​ដាច់​គេ" ជា​ប្រវត្តិសាស្ត្រ​នៅ​កម្មវិធី Golden Globes។ Parasite ក៏​ជា​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ដំបូង​គេ​ដែល​អាច​ឈ្នះ​ពាន​​រង្វាន់​ធំ "Palme d’Or” នៅ​កម្មវិធី Cannes ផង​ដែរ៕

ប្រភព៖ sbs ប្រែ​សម្រួល៖ សុខហេង

មតិយោបល់