• 2020-01-28 02:12:34
  • ព័ត៌មាន

Cambodian Net Idol សប្ដាហ៍ទី២ វិញ្ញាសា​កាន់តែពិបាក

  • 2020-01-28 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍ដំបូង (Episode ទី១) Cambodian Net Idol by YES 018 បាន​ដាក់​វិញ្ញាសា​ដ៏​រន្ធត់​​មួយ​ដល់​បេក្ខជន គឺការ selfie នៅ​លើ Slide ទឹក ។ សប្ដាហ៍​ដំបូង​នោះ កម្មវិធី​បាន​ជម្រុះ​បេក្ខជន​អស់ ២រូប ចំណែក​បេក្ខជន ១០រូបទៀត បាន​បន្ត​មក​កាន់​សប្ដាហ៍​ទី២ នេះ។

សម្រាប់ Episode ទី២ នេះវិញ មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​ដើម​កម្មវិធី​តែម្ដង គឺ​បេក្ខជន​ Chaing Cheak ដែលត្រូវ​បាន​ជម្រុះ​កាលពី Episode ទី១​នោះ បាន​វិល​ចូល​ប្រកួត​ប្រជែង​ជាថ្មី ដើម្បី​ជំនួស​បេក្ខជន​មួយរូប ដែល​ដក​ខ្លួនចេញដោយសារជាប់ធុរៈ​ផ្ទាល់ខ្លួន។

វិញ្ញាសា​សម្រាប់​ Episode ទី២​នេះ គឺ Unboxing។ បេក្ខជន​នីមួយៗ មានរយៈពេល ១០នាទី​ប៉ុណ្ណោះ ក្នុង​ការ​ស្វែងយល់​ពី​ផលិតផល ហើយ១នាទី សម្រាប់​ថតវីដេអូ ដោយ​មិន​ទុក​ពេល​​ឲ្យ edit នោះទេ គឺថត​ហើយ​ផូស​តែម្ដង។

ចង់ដឹង​ថា​លទ្ធផល​យ៉ាង​ណានោះ សូមទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

មតិយោបល់