• 2020-02-10 03:42:10
  • ចម្រៀង

នារី​អ្នក​ណា​ខ្លះ​នៅ​បឹង​ទំពុន ពេល​នេះ Tempo Tris លើក​សរសើរ​ចំ​ៗ​ហើយ

  • 2020-02-10 03:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប Tempo Tris ទើប​បាន​ចេញ​បទ​ថ្មី​ចម្រៀង​មួយ​បទ​នៅ​ក្រោម​ដំបូល​ផលិតកម្ម Galaxy Navatra ដែល​បទ​នេះ លោក​បាន​សរសើរ​ចំ​ៗ​ពី​នារី​ដែល​បាន និង​កំពុង​រស់​នៅ​ក្នុង​តំបន់​បឹង​ទំពុន​ដែល​ជា​កន្លែង​កំណើត​របស់​លោក​ផ្ទាល់។

Tempo Tris បាន​ដាក់​ចំណង​ជើង​ឲ្យ​បទ​ថ្មី​របស់​លោក​ដែល​ទើប​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​ថា "នារី​បឹង​ទំពុន"។ តាម​ន័យ​នៃ​បទ​របស់​តារា​ចម្រៀង លោក​បាន​លើក​ឡើង​ថា នារី​នៅ​បឹង​ទំពុន​របស់​លោក​ជា​នារី​ស្រស់​ស្អាត សព្វ​កន្លែង ត្រគាក​ធំ ដើម​ទ្រូង​មូល​ក្បំ លោក​ឃើញ​ពេល​ណា ចង់​តែ​ទៅ​កៀក ចង់​តែ​ទៅ​រាំ​ជិត ដើម្បី​បាន​ស្រាកស្រាន្ត​ចិត្ត​ដែល​លួច​គួច​បេតី​សោះ​ឡើយ។

យ៉ាង​នេះ​ក្ដី នារី​បឹង​ទំពុន រូប​ណា មាន​ឈ្មោះ​អ្វី កូន​ចៅ​លោក​ណា មិន​ត្រូវ​បាន​គេ​ឃើញ​តារា​ចម្រៀង​បញ្ចេញ​នៅ​ក្នុង​បទ​ថ្មី​នេះ​របស់​លោក​ឡើយ។ "នារី​បឹង​ទំពុន" គឺ​ជា​ប្រភេទ​បទ Hip Hip ដែល​ត្រូវ​នឹង​ជំនាញ​លោក​បំផុត ហើយ​ក៏​សាកសម​បំផុត​សម្រាប់​មិត្ត​យុវវ័យ។ អីចឹង​តោះ...ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា ពិសេស​នារី​ៗ​រស់​នៅ​តំបន់​ខាង​លើ ចូល​រួម​ស្ដាប់​យក​មោទកភាព​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់