• 2020-02-18 05:02:54
  • ចម្រៀង

មើល​បាន​ដឹង​ថា The Mask Singer Cambodia សប្ដាហ៍​មុន ធ្វើ​ស៊ី​សាហាវ!

  • 2020-02-18 05:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឈាន​ចូល​មកដល់​វ​គ្គ Live Show ពាក់​កណ្តាល​ផ្តាច់​ព្រ័​ត្រ និង ផ្តាច់​ព្រ័ត្រ​សប្តាហ៍​ទីមួយ ក្រុមហ៊ុន ហង្ស​មាស និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី The Mask Singer Cambodia ផ្តាច់​មុខ​ដោយ OPPO Reno2 F បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្នុងស្ទូ​ឌី​យ៉ូ​ហង្ស​មាស ផ្សារ​ទំនើប អី​អន​ម៉ល សែន​សុខ​ស៊ី​ធី អ្នកទស្សនា​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរ​ស្សន៍ ហង្ស​មាស HDTV និង​ទំព័រ​ហ្វេស​ប៊ុ​ក​ផ្លូវការ OPPO រាប់​ម៉ី​ន​នាក់ រំជួលចិត្ត អួល​ដើមទ្រូង និយាយ​លែងចេញ។

ទិដ្ឋភាព​នោះ បាន​កើត​មាន​នៅ​ពេល​ការ​បក​ម៉ាស​មុខ ត្រូវ​បាន​ធ្វើ​ឡើង បង្ហាញ​មុខមាត់​ពិត​របស់​បេក្ខជន​ដែល​ត្រូវ​ដើរ​ចេញពី​កម្មវិធី​ម្តង​ៗ ជាពិសេស​គឺ​តារា​ប្រុស​ស្រី​ល្បី​ៗ​តែម្តង​។ លោក សុខ សុភាព ដែល​ជា​ទស្សនិកជន​និយម​គាំទ្រ​កម្មវិធី The Mask Singer Cambodia បាន​ឲ្យ​ដឹង​ថា “​ធ្វើ​ស៊ី​ឡើង​សាហាវ​តែ​ម្តង​! តាមពិត​រាជ​នី Unicorn រូប​ស្រស់ គឺជា​អាយដល វី ឌី​ណែ​ត សោះ​! ចឹង​តើ​បាន​សំឡេង​ប្រហែល​។

​ចំណែក​ឯ យុវតី សោ​ម៉ា ដែល​បាន​ទស្សនា​កម្មវិធី The Mask Singer Cambodia ផ្ទាល់​នៅ​ក្នុង ឌី​យ៉ូហ​ង្ស​មាស ផ្សារ​ទំនើប អី​អន​ម៉ល សែន​សុខ​ស៊ី​ធី កាលពី​ថ្ងៃទី 02 កុម្ភៈ 2020 បាន​ថ្លែង​ពី​អារម្មណ៍​ពិត​ថា “​នាង​ខ្ញុំ​ស្រឡាំងកាំង​តែ​ម្តង​នៅ​ពេល​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ថា​អ្នក​ចម្រៀ​ង​កំ​បាំង​មុខ​សេះ​ប្រយុទ្ធ​គឺជា អាយ​ដល ឃី សុ​ឃុន​។ ខ្ញុំ​ចូលចិត្ត​កម្មវិធី The Mask Singer Cambodia នេះ​ព្រោះ ទាំង​គណៈកម្មការ ពិធីករ និង បេក្ខជន​ចូល​ប្រឡង សុទ្ធតែ​ពូកែ​កំប្លែង ហើយ​ធ្វើ​ឲ្យ​យើង​ជា​អ្នកទស្សនា​មាន​អារម្មណ៍​សប្បាយរីករាយ និង​ពេល​ខ្លះ​សើច​ឡើង​ចង់​ចុកពោះ​តែ​ម្តង​”​។

​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ក៏ដូចជា​ពី​មួយ​វ​គ្គ​ទៅ​មួយវ​គ្គ​កាន់តែ​មាន​ភាព​ខុស​ប្លែក និង​ចម្លែក​ភ្នែក​សម្រាប់​អ្នកគាំទ្រ​ជានិច្ច ហើយ​ក៏​មាន​បេក្ខជន បេ​ក្ខ​នារី​ជាច្រើន​នាក់​បាន​បក​ម៉ាស បង្ហាញ​មុខមាត់​ពិតរ​បស់​ខ្លួន​រួចរាល់​ផងដែរ ក្រោយ​ទទួល​បាន​សម្លេង​ផ្ញើ​សា​រតិ​ច​ពី​ទស្សនិកជន​។ អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ​គឺ ការ​បើកមុខ បេក្ខជន និង អាយ​ដល ស​រុ​ប ៨​រូប រួមមាន ពូ​ល A មាន លោក​នួន សុធា​រក្ស និង​បេ​ក្ខ​នារី ប៊ូ ស្ពា​ប៊ាន ពូ​ល B មាន កញ្ញា វី ឌី​ណែ​ត និង​លោក សា​ដា ពូ​ល C មាន លោក ឃី សុ​ឃុន និង លោក ង៉ូត សិលា និង ពូ​ល D ដែល​មាន លោក វណ្ណ ផល្លី និង កញ្ញា កែវ សុ​បញ្ញា​។

វគ្គ Live Show វគ្គ​ផ្តាច់​ព្រ័ត្រ សប្ដាហ៍​ទី​មួយ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ល្បី បាន​ប្រារព្ធ​ធ្វើ​កាល​ថ្ងៃអាទិត្យ ទី 16 កុម្ភៈ 2020 ដោយ​ក្នុង​នោះ អ្នក​ចម្រៀង​កំ​បាំង​មុខ​ពូ​ល​A គឺ​ជា​អ្នក​ឈ្នះ ដែល​អាច​បន្ត​ដណ្តើម​យក​តំណែង​ជើងឯក​ចុងក្រោយ​នៅ​ក្នុង​កម្មវិធី The Mask Singer Cambodia គឺ "កំពូល​អ្នក​គិត" ខណៈ​ឥន្ទ្រី​ស្ទាវ​ត្រូវ​បាន​ចាកចេញ​ពី​កម្មវិធី​នោះ​មាន​ពិត​ឈ្មោះ​ពិត ឈុន បា​លូ ជា អតីត​បេក្ខជន X Factor Cambodia។

ដូច្នេះ​កុំ​ភ្លេច​តាមដាន​ទស្សនា​បន្ត ហើយ​សាក​ទាយ​មើល​ថា​តើ​តារា​នៅ​ក្នុង​ដួងចិត្ត​លោក​អ្នក​នឹង​ត្រូវ​បក​ម៉ាស​បង្ហាញ​មុខមាត់​ពិត រួច​ដើរ​ចេញពី​កម្មវិធី The Mask Singer Cambodia បន្ទាប់​ទៀត​?​

កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital ដោយ​ពាក់​របាំងមុខ “The Mask Singer Cambodia” ដែល​ឧបត្ថម្ភ ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា​4 Zoom ទៅកាន់​ក្តី​ស្រមៃ​) គឺ​ត​ម្រូ​វ​ឲ្យ​បេ​ក្ខ​ជន​ទាំងអស់​ធ្វើ​ការ​បិត​របាំងមុខ ទៅតាម​ស្ទីល​របស់​ពួកគេ​រៀង​ៗ​ខ្លួន និង​ធ្វើ​ការ​បង្ហាញ​សមត្ថភាព​ពិត សម្លេង​ពិត​របស់​ពួកគេ​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​។

ចំពោះ​ជយលាភី​ដែល​ឈ្នះ​ចុងក្រោយ​បំផុត នឹង​ទទួល​បាន​ទឹក​ប្រាក់សុទ្ធ 100,000,000​រៀល (​មួយ​រយ​លាន​រៀល​) ស្មើនឹង​ប្រមាណ​ជា​២​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក៕

មតិយោបល់