• 2020-02-21 02:46:08
  • ព័ត៌មាន

លោក កៅ ប៊ុនធា កាន់​តែ​​ផុង​ខ្លួន​ក្នុង​ការ​សម្ដែង​តួ​កាច​សាហាវ

  • 2020-02-21 02:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស កៅ ប៊ុនធា វិវត្ដ​ខ្លួន​កាន់​តែ​លឿន​ក្នុង​ការ​សម្ដែង​តួ​ជា​ឪពុក​គេ ជា​ពិសេស​តួ​កាចសាហាវ ដែល​លោក​បាន​ទុក​ពុកចង្ការ បញ្ចេញ​សំឡេង និង​កាយវិការ​កាន់​តែ​ស៊ី​ទៅ​នឹង​សាច់រឿង​ដែល​អ្នក​ដឹកនាំ​ថត​រឿង​តម្រូវ​ឲ្យ​លោក​ដើរ​តួ​កាច។

លោក កៅ ប៊ុនធា៖" តាម​ពិត​ទៅ​ខ្ញុំ​ចង់​បាន​ដើរ​តួរ​ឲ្យ​បាន​គ្រប់​រស់ជាតិ ប៉ុន្ដែ​ការ៉ាត់ទែ​របស់​ខ្ញុំ​បាន​តែ​តួ​កាច​សាហាវ ​និង​ឪពុក​គេ។ អីចឹង​ហើយ​បាន​ខ្ញុំ​តែង​ខ្លួន​ដោយ​ទុក​ពុក​ចង្កា និង​សម្រប​ខ្លួន​តាម​ហ្នឹង​ដែរ ហើយ​ខ្ញុំ​ក៏​ចូល​តែ​តួ​កាច និង​វាយតប់​ដែរ"។

តារា​សម្ដែង​វ័យ​ចំណាស់ សម្បុរ​សណ្ដែក មាឌ​ឌាំង លោក កៅ ប៊ុនធា ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្រើន​តាម​រយៈ​សម្ដែង​រឿង​ភាគ"អ្នក​ម្ដាយ​វ័យ​ក្មេង"​ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍​ទូរទស្សន៍ ភី អិន អិន។ ក្នុង​រឿង​នេះ លោក​ដើរ​តួ​ជា ឪពុក​ចុង​របស់​តួ​ឯក​ស្រី​ដែល​តែង​តែ​ធ្វើ​បាប​ប្រពន្ធ​កូន ដល់​ថ្នាក់​ចង់​ចាប់​កូន​ចុង​រំលោភ ហើយ​កូន​គេច​ទៅ​ដល់​ភ្នំពេញ​ហើយ​នៅ​តែ​ទៅ​តាម​ឈ្នានីស​ទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក លោក កៅ ប៊ុនធា បាន​ចូល​រួម​សម្ដែង​រឿង​ស្ទើរ​គ្រប់​ទម្រង់ និង​គ្រប់​រសជាតិ​ឲ្យ​ផលិតកម្ម​ផ្សេង​ៗ​មិន​តិច​ជាង​១០០​រឿង​ឡើយ ហើយ​រឿង​ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ គឺ​រឿង​ "អ្នក​ម្ដាយ​វ័យ​ក្មេង" និង​រឿង​ "ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រឡាញ់"៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់