• 2017-12-27 12:45:18
  • ជីវិតតារា

រន្ធត់...សាច់​ញាតិ​ម្នាក់​របស់ Rihanna ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ

  • 2017-12-27 12:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់​ញាតិ​ម្នាក់ របស់​តារា​ចម្រៀង Rihanna ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុការ​បាញ់​ប្រហារ​មួយ​កាល​ពី​​ថ្ងៃ​ម្សិលមិញ ដែល​បន្ទាប់​ពី​បាត់​បង់​សាច់​ញាតិ​រូប​នោះ នាង​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ព្រៃ​ផ្សៃ​បែប​នេះ​ត​ទៅ​ទៀត។

ដំណឹង​ពី​ការ​ស្លាប់​របស់​សាច់​ញាតិ​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​រូប​លើ ក្រោយ​សាមី​ខ្លួន​បាន​បង្ហោះ​រូប​ថត​របស់​នាង​ជាមួយ​នឹង​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​នៅ Barbados កន្លែង​កំណើត​របស់​នាង​នៅ​ថ្ងៃ​ Boxing Day ម្សិលមិញ។

ក្រោយ​បាត់​បង់​សាច់​ញាតិ Rihannaបាន​សរសេរ​នៅ​លើ Instagram: ជូន​ពរ និង​បង្ហាញ​ពី​ភាព​សោក​សង្រេង​របស់​នាង។ "សូម​បាន​ដល់​សុគតិភព​ប្អូន​បង បង​ពិត​ជា​មិន​ចង់​ជឿ​សោះ​ថា វា​ជា​យប់​ចុង​ក្រោយ​បំផុត ដែល​បង​បាន​ឱប​ប្អូន​នៅ​ក្នុង​ដៃ​របស់​បង”!។

Rihana និង​ប្អូន​ជីដូន​មួយ​កាល​នៅ​រស់

តារា​រូប​នេះ បន្ត​ទៀត​ថា "ពិត​ជា​មិន​ដែល​គិត​ទាល់​តែ​សោះ​ថា​វា​ជា​វេលា​ចុង​ក្រោយ ដែល​បង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ក្នុង​រង្វង់​ដៃ​ប្អូន...បង​ស្រឡាញ់​ប្អូន​ជា​និច្ច​ប្អូន​សំឡាញ់".

បើ​ទោះ​បញ្ចេញ​រូប​ថត​សាច់​ញាតិ​រង​គ្រោះ តែ Rihanna មិន​បាន​បញ្ចេញ​ឈ្មោះ​របស់​គេ​ថា​មាន​ឈ្មោះ​អ្វី​ឡើយ។ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ផ្សេង​ទៀត​បាន​បញ្ចេញ​ថា ជន​រង​គ្រោះ​មាន​ឈ្មោះ Tavon Kaiseen Alleyne អាយុ 21 ឆ្នាំ។៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ទារិកា

មតិយោបល់