• 2017-12-28 08:50:00
  • ព័ត៌មាន

Rihanna ចង់​ឲ្យ​បញ្ចប់​​ហិង្សា​ដោយ​ប្រើ​កាំភ្លើង ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​ស្លាប់​ប្អូន​ម្នាក់

  • 2017-12-28 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ ក្រោយ​​ចំណាយ​ពេល​​បុណ្យ​គ្រិស្ត​ម៉ាស​ ជាមួយ​បង​ប្អូន​ជីដូន​មួយ​នាង​ Rihanna ត្រូវ​​​និយាយ​ពាក្យ​លា​​ជាមួយ​សាច់​ញាតិ​នាង​ម្នាក់​នេះ​ជា​រៀង​រហូត។

កាល​ពី​យប់​ថ្ងៃ​អង្គារ​ ម្ចាស់​បទ "Work"  រូប​នេះ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​លើ​គណនី​ Instagram របស់​នាង​ដោយ​អម​នឹង​ពាក្យ​ពេចន៍​​រំលែក​ទុក្ខ​មួយ​ចំនួន​ជូន​ចំពោះ​បង​ប្អូន​ជីដូន​មួយ​របស់​នាង​ដែល​ត្រូវ​គេ​បាញ់​សម្លាប់។

ខាង​ក្រោម​រូប​ភាព​ដែល​នាង​បាន​បង្ហោះ​នោះ​ដែរ​នាង​បាន​សរសេរ​ថា៖ "សូម​​ឲ្យ​បាន​ទៅ​កាន់​សុគតិភព ប្អូន​ប្រុស មិន​គួរ​ឲ្យ​ជឿ​ថា​​យប់​មិញ​ដែល​បង​បាន​ត្រកង​ឯង​នៅ​ក្នុង​ដៃ​ បង​មិន​ដែល​គិត​ថា​វា​ជា​ពេល​ចុង​ក្រោយ​ដែល​​បង​​ទទួល​ភាព​កក់​ក្ដៅ​​ក្នុង​ខ្លួន​ឯង​សោះ។ បង​ស្រលាញ់​ឯង​ជានិច្ច។ #បញ្ឈប់​អំពើ​ហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង"។

ក្នុង​នោះ​ដែរ តារា​ចម្រៀង Rihanna​ មិន​បាន​បញ្ជាក់​ថា​ប្អូន​ប្រុស​ជីដូន​មួយ​របស់​នាង​អាយុ​ប៉ុន្មាន​និង​ឈ្មោះ​អ្វី​នោះ​ទេ ប៉ុន្តែ​​ស្ថានីយ​ព័ត៌មាន   Nation News បាន​រាយការណ៍​ថា​ជន​រង​គ្រោះ​កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ​មាន​ឈ្មោះ​ Tavon Kaiseen Alleyne អាយុ ២១​ឆ្នាំ។

តាម​ការ​តាម​ដាន​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​លោក Alleyneត្រូវ​បាន​បាញ់​សម្លាប់​នៅ​ម៉ោង ៧​យប់ ម៉ោង​ក្នុង​តំបន់ ខណៈ​លោក​បាន​ដើរ​កាត់​ឡាន​ដឹក​ទំនិញ​មួយ​នៅ​ជិត​ផ្ទះ​របស់​លោក​នៅ​ផ្លូវ Michael កោះ Barbados។ លោក​ត្រូវ​បាន​បុរស​ម្នាក់​បាញ់​ជា​ច្រើន​គ្រាប់ ហើយ​ឃាតក​ដៃ​ឆៅ​រូប​នោះ​ក៏​បាន​គេច​ខ្លួន​ភ្លាម​ៗ​ដែរ ហើយ​ប៉ូលិស​កំពុង​តែ​តាម​រក​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​ផង​ដែរ៕ ​​

ប្រភព៖ Billboard ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម