• 2018-01-12 04:30:00
  • ជីវិតតារា

ស្មោះស្ម័គ្រ​​ណាស់​ សៅ ឧត្តម និង សុវត្ថិ ឌីធារិកា ចាប់​ដៃ​គ្នា​មិន​លែង

  • 2018-01-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្រុម​ Khmer Idol មិន​អាច​ដំណើរ​ការ​​ត​ទៅ​ទៀត​បាន​​ សៅ ឧត្តម និង​ស្រី​តូច​ សុវត្ថិ ឌីធារិកា បាន​ដឹក​ដៃ​គ្នា​​ចូល​ផលិតកម្ម​ 2B ដែល​មាន​​លោក​ ងួន សុបិន ជា​ចាងហ្វាង​ផលិតកម្ម​។

ការ​បង្ហាញ​វត្តមាន​នៅ​ទ្រនំ​ថ្មី​ជាមួយ​ សុវត្ថិ ឌីធារិកា នេះ​ដែរ​ សៅ ឧត្តម គិត​ថា​ប្រហែល​ជា​និស្ស័យ​ហើយ​មើល​ទៅ​ទើប​ខ្លួន​ និង​ នាង មាន​​ដំណើរ​ជីវិត​​ស្រដៀង​​គ្នា​ដូច្នេះ​។ ក្រោយ​ពី​ប្រឡង​​​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១​រួច​មក​។

លោក​ថា​៖"​ និយាយ​ទៅ​បង​ បេក្ខជន​ និង​បេក្ខនារី​ ដែល​ប្រឡង​ជាមួយ​​គ្នា​ ពេល​ហ្នឹង​មាន​តែ​ខ្ញុំ​ និង ​ធារិកា ទេ​ដែល​យើង​មាន​អ្វី​ៗ​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​ បង​គិត​មើល​ពី​មុន​ពួក​ខ្ញុំ​នៅ Khmer Idol ជាមួយ​​គ្នា​ ក្រោយ​ពី​រំសាយ​ឥឡូវ​​ខ្ញុំ​ និង​គាត់​មក​ចូល​នៅ​​ផលិតកម្ម​ 2B ដូច​គ្នា​ ។ សង្ឃឹម​ថា​ទៅ​ថ្ងៃ​ខាង​មុខ​ពួក​យើង​ទាំង​​ពីរ​ នឹង​បាន​ជួប​រឿង​ល្អ​ដូច​គ្នា​ទៅ​ចុះ​"។​​​​​

ចំពោះ​ការ​ចូល​មក​​​ទ្រនំ​ថ្មី​នេះ សៅ ឧត្តម មាន​បទ​ចម្រៀង​ ៣ បទ​​​បាន​ចេញ​នៅ​ចុង​ឆ្នាំ​ ២០១៧ កន្លង​ទៅ​​មាន​ដូច​ជា​បទ​ "អន់​ចិត្ត​" “បែក​" “ចាក​ចេញ​ព្រោះ​ក្រ​" ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ផង​ដែរ​។ ចំណែក​ឯ​​ដើម​ឆ្នាំ​២០១៨ ខាង​ផលិតកម្ម​បាន​ត្រៀម​ឲ្យ​លោក​ចំនួន​ ៦ បទ​រួច​ហើយ​ មាន​ទាំង​បទ​​មនោសញ្ចេតនា​ និង​ញាក់​​កន្ត្រាក់​អារម្មណ៍។

ចំណែក​ឯ​ សុវត្ថិឌី ធារិកា វិញ​ក៏​មាន​​បទ​​ចម្រៀង​ថ្មី​ជា​បន្តបន្ទាប់​​ដូច​​គ្នា​ដែរ​​តែ ឧត្តម ​មិន​បាន​ចាំ​ចំណង​ជើង​​នោះ​ទេ៕

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់